Posts

Showing posts from June, 2019

វីរបណ្ឌិត សឺង ង៉ុកថាញ់

Image
                     វីរបណ្ឌិត  សឺង ង៉ុកថាញ់  (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)  កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។  ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និង  ជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។ ជីវប្រវត្តិ បណ្ឌិត  សឺង ង៉ុក ថាញ់  កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពុងធំ ខេត្តព្រះត្រពំាង (បច្ចុប្បន្នយួនៈ    Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh) សម្ព័ន្ធភាពគ្រួសារ បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖ លោក សឺង ថាយ ស៊ុន (បងប្រុស) លោក សឺង ថាយ ហ្វៀន (បងប្រុស) អ្នកស្រី សឺង ធី ចាវ (បងស្រី) អ្នកស្រី សឺង ធី សឹម (បងស្រី) បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក) លោក សឺង ថាយ ង្វៀង (ប្អូនប្រុស) អ្នកស្រី សឺង

សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន (Son Sann)

Image
       សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែល​បាន​ប្រសូត្រ​នៅ​ក្នុង​ឆ្នាំង​១៩១១ និង​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០០០ គឺ​ជាឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​   ពី​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ជាតិ​កម្ពុជា​ក្រោម។ សម្ដេច​បវរសេដ្ឋាធិបតីបាន​បំពេញ​បេសកកម្ម​ជាច្រើន ដើម្បី​សន្តិភាពនិង​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុប្រទេស ​កម្ពុជាហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។ > ជីវប្រវត្តិ សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្