ប្រវត្តិសាស្រ្តប្រទេសខ្មែរ
ស្ថានភាពសង្គមមុនសម័យអង្គរ
នៅដើមគ.ស មានរដ្ឋមួយដែលសំខាន់ជាងគេបានកើតឡើងនៅអាស៊ីអាគ្នេយ៍ មានឈ្មោះថា អាណាចក្រភ្នំ ។ តាមឯកសារអ្នកកាទូ កាងថៃ (ចិន) បឋមក្សត្រនៃអាណាចក្រភ្នំឈ្មោះ ហ៊ុន ទៀន នៅឧបទ្វិបឥណ្ឌូចិន ក្នងអំឡុង ៥ ស.វ អាណាចក្រភ្នំជាមហាអំណាចមួយ ដែលមានរដ្ឋចំណុះមួយចំនួន។ ឆ្លៀតឱកាសនៃការធ្លាក់ចុះខ្សោយនៃអាណាចក្រភ្នំ ព្រះរាជា នករចេនឡា នាម ភវរ្ម័ន បានលើកទ័ពមកវាយនិងដាក់អាណាចក្រភ្នំជាចំណុះ។ ក្រោយមក ចេនឡា ក៏បានទទួលឋានជារដ្ឋអធិបតេយ្យរហូតដល់ពាក់កណ្តាលសតវត្សទី២ នៃស.វ ទី៨។ នៅស.វ ទី៨ ចេនឡាស្ថិតក្នុងសម័យកាល ខ្មៅងងឹតគ្មានស្ថេរភាពផ្នែកនយោបាយ ដោយការបែកបាក់ផ្ទៃក្នុង។ នេះជាមូលហេតុនំាឲ្យជ្វា ហ៊ានលូកដៃមកកកូរក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ។ ស្ថានភាពសង្គមសម័យអង្គរ
ពីឆ្នំា ៨០២ ដល់ ៩៤៤ ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែរហូតដល់ពាក់កណ្តាលទី១ នៃសតវត្សទី៩ ការបង្កើតក្រុងអង្គរគឺជាការបង្កើតរបបគ្រប់គ្រងថ្មីមួយ ដោយព្រះបាទ
ជ័យវរ្ម័នទី២។ ទ្រង់បានរៀបចំសន្តតិវង្សអង្គរមុនគេបង្អស់ ព្រមទាំងបានគ្រង់រាជ្យយូរជាងក្សត្រអង្គមុនៗទៀតផង ( ៨០២ ដល់ ៨៥០)។ ក្នុងដំណាក់កាលនោះ មានព្រឹត្តការណ៍ជាច្រើនដូចជា ការរំដោះជាតិ ចេញពីការត្រួតត្រារបស់ជ្វា ការបង្រួបបង្រួមជាតិ ការកសាងរាជធានី សោធបុរៈ ការខិតខំពង្រីក នយោបាយ ដើម្បីពង្រឹកវិស័យកសិកម្មនិងសេដ្ឋកិច្ចនៅសម័យនោះ។ ពីឆ្នំា ៩៤៤ ដល់ ១១៧៧ ជា ដំណាក់កាលរុងរឿងនិងរីកចម្រើននៃអាណាចក្រអង្គរ។ ពីឆ្នំា ១១៧៧ ដល់ ១២១៨ គ.ស ជាដំណាក់ កាលរុងរឿងបំផុតរបស់ប្រវត្ថិសាស្រ្តប្រទេសកម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិ ហើយផ្តើម ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ។ ព្រះអង្គជាព្រះមហាក្សត្រដែលបានរំដោះប្រទេសចេញពី ការគ្រប់គ្រងរបស់ចាម ហើយដឹកនំាប្រទេសទៅកាន់យុគមួយឈ្មោះថា យុគមាស ។
ស្ថានភាពសង្គមក្រោយសម័យអង្គរ
- អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀម គ្រប់គ្រងដោយព្រះបាទ ស្រីរាជា ។
- អាណាចក្រខាងកើត មានរាជធានីនៅស្រីសរឈរ គ្រប់ក្រងដោយព្រះបាទ ស្រីសុរិយោទ័យ ។
- អាណាចក្រខាងត្បូង មានរាជធានីនៅចតុមុខ គ្រប់គ្រងដោយ ព្រះបាទ ធម្មរាជា។
កម្ពុជាក្រោមអាណាព្យាបាលបារាំង
កម្ពុជានៅចុងសម័យអាណានិគមបារាំង
ព្រះបាទ នរោត្តម សីហនុវរ្ម័ន បានសោយរាជ្យក្នុងអំឡុងពេលនៃសង្រ្គាមលោកលើកទី២ ។ ពេលនោះ ដោយជប៉ុនមានជោគជ័យនៅបូព៌ានិងអាស៊ីអាគ្នេយ៍ កម្ពុជាបានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺពីសំណាក់អាណានិគមបារាំងផងនិងជប៉ុនផង។ ក្រោយមកមានចលនាតស៊ូកើតឡើងជាបន្ត បន្ទាប់ ។ ក្រុមដែលគំាទ្រដោយជប៉ុន មានលោកស៊ឹង ង៉ុក ថាញ់ ជាថ្នាក់ដឹកនំា ។ នៅដើមឆ្នំា ១៩៥២ លោក ស៊ឹង ង៉ុក ថាញ់ បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀត ដែលគំាទ្រដោយកុម្មុយនីស្ត បានក្លាយជារណសិរ្សស្នេហាមាតុខ្មែរហៅកាត់ថា ( ខ្មែរឥស្សរៈ មានទូ សាមុត និងស៊ឹង ង៉ុកមិញ ជាប្រធាន)។ ការទទួលបានឯករាជ្យពីបារាំង
នៅឆ្នំា ១៩៤៥ នៃគ.ស ជប៉ុនបានដណ្តើមកាន់កាប់ប្រទេសកម្ពុជាពីបារាំង។ ពេលនោះជប៉ុន បានលើកលោក ស៊ឹង ង៉ុក ថាញ់ ធ្វើការប្រយុទ្ធប្រឆំាងជាមួយបារាំង។ អសន្តិសុខកើតមានទូទំាង ប្រទេស ធ្វើឲ្យប្រជារាស្រ្តរងទុក្ខវេទនាដោយសារសង្រ្គាម។ ពីឆ្នំា ១៩៥១ ដល់ ១៩៥៣ គ.ស ដោយសារ មានការគាប់សង្កត់ពីមតិសកលលោក និងស្ថានភាពរបស់ខ្លួនចុះខ្សោយផ្នែកនយោបាយនិង យោធា នៅឥណ្ឌូចិន។ ទីបំផុត បារាំងក៏បានយល់ព្រមប្រគល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៩ វិច្ឆកា ឆ្នំា ១៩៥៣ ។ សម័យកាលសង្គមរាស្រ្តនិយមដឹកនំាដោយសម្តេចនរោត្តមសីហនុ
ក្រោយពីបារាំងបានប្រគល់ឯករាជ្យបរិបូរណ៍មក នៅខែមិនា ឆ្នំា ១៩៥៥ ព្រះបាទ នរោត្តម សីហនុបានដាក់រាជ្យថ្វាយព្រះបិតា សុរាម្រិត រួចចូលប្រលូកក្នុងការបោះឆ្នោត ដើម្បីក្តោបក្តាប់ អំណាចឲ្យនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ តែគណបក្សសង្គមរាស្រ្តនិយមរបស់ទ្រង់មិនទទួល បានការគំាទ្រច្រើននោះទេ ព្រោះមានគណបក្សប្រជាធិបតេយ្យដឹកនាំដោយលោក អៀវ កើស ។ សម្តេចសីហនុបានប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាស់គូប្រជែងរបស់ខ្លួនឲ្យវិនាសសាបសូន្យ រួចទ្រង់ក៏ឡើងជាប្រមូលរដ្ឋនៅ ៣ តុលា ឆ្នំា ១៩៥៥។ ប្រទេសមានការស្ងប់សុខអស់រយៈពេល ១៧ឆ្នំា ពីឆ្នំា ១៩៥៣ ដល់ ឆ្នំា ១៩៧០ គ.ស ក្នុងសម័យសង្គមរាស្រ្តនិយមគ្រប់គ្រងដោយសម្តេចនរោត្តមសីហនុ។
ក្រោយពីប្រទេសកម្ពុជាមានវិបត្តិសេដ្ឋកិច្ចនិងនយោបាយធ្ងន់ធ្ងរ ដោយការលង់ខ្លួនជួយវៀតកុង វៀតណាមខាងជើងក្នុងសង្រ្គាមវៀតណាម ដែលបានអនុញ្ញាឲ្យទ័ពយួនខាងជើងបោះទីតាំងលើទឺកដីខ្មែរ បាននាំឲ្យសង្រ្គាមរាលដាលចូលមកក្នុងប្រទេសកម្ពុជា ។ ដោយគេចពីការទួលខុសត្រូវរបស់ខ្លួន យោងតាមសមាជនាខែសីហា ១៩៦៩ ព្រះអង្គបានប្រគល់ភារកិច្ចឲ្យលោកឧត្តមសេនីយលន់ ណុល និងទ្រង់សិរិមតៈជាអ្នកបង្កើត រដ្ឋាភីបាលស្រោចស្រង់ជាតិ ដោយទ្រង់បានភៀសខ្លួនទៅក្រៅប្រទេសមួយរយៈ។ លុះដល់ថ្ងៃ ១៨ មិនា ឆ្នំា ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រកម្ពុជានិងរដ្ឋសភាបានប្រកាសទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋកម្ពុជា។
របបសាធារណៈរដ្ឋខ្មែរ
ថ្ងៃទី ៩ ឧសភា ឆ្នំា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា បានប្តូរឈ្មោះទៅជា សាធារណៈរដ្ឋខ្មែរ នៅក្រោយរដ្ឋប្រហារយោធា ក្រោមការដឹកនំារបស់សេនាប្រមុខលន់ ណុលនិងទ្រង់សិរិមតៈ ។ សម្តេចនរោត្តមសីហនុ បានថ្លែងប្រកាសមិនទទួលស្គាល់ របបក្រុងភ្នំពេញហើយបានប្រកាសបង្កើតរណសិរស្សរួបរួមជាតិកម្ពុជា និងបង្កើតកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។ សមាសភាពនៃគណរដ្ឋមន្រ្តី ត្រូវបានប្រកាសជាផ្លូវការនៅប៉េកំាង ក្នុងថ្ងៃទី ១៣ ឧសភា ១៩៧០។ នាយករដ្ឋមន្រ្តីជាវីរជនជើងចាស់ ដែលគំាទ្រសម្តេចសីហនុ លោក ប៉ែន នុត។ ឧបនាយករដ្ឋមន្រ្តីជាសមាជិករបស់បក្សកុម្មុយនីស្ត កម្ពុជា និងជាអតីតតំណាងរាស្រ្តក្នុងរាជរដ្ឋាភិបាលលោក ខៀវ សំផន ។ ចាប់ពីថ្ងៃទី៣០ មេសា ១៩៧០ កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា បានធ្វើការវាយប្រហារយ៉ាងខ្លំាងក្លាលើកងទ័ពសាធារណៈរដ្ឋខ្មែរនិងអាមេរិក។ រហូតដល់ថ្ងៃទី ១៧ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមកម្ពុជាបានផ្តួលរំលំរបបសាធារណៈរដ្ឋលោក លន់ ណុលបាន។ បន្ទាប់មក នៅខែវិច្ឆកា ១៩៧៣ គ្រប់ក្រសួងរដ្ឋក្នុងរាជរដ្ឋាភិបាលនៃរណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានផ្ទេរមកក្រោមការ កាន់កាប់របស់មេដឹកនំា របស់សាឡុត សរវិញ។ របបកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី២៥ មេសា ១៩៧៥ ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាត វិសាមញ្ញ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញថ្មីហៅ បានប្តូរប្រទេសទៅជា កម្ពុជាប្រជាធិបតេយ្យវិញ។ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងដោយមាន ប៉ុល ពត ជាអ្នកដឹកនំារបប់នោះ។ ប្រជារាស្រ្តខ្មែរ ត្រូវបានសម្លាប់យ់ាងរង្គាលចំពោះផែនការក៥ ដែលយួនបានដាក់របបនេះ យកទៅអនុវត្តន៍សម្លាប់ខ្មែរអស់ជាង ៣ នាក់ ។ កត្តាសំខាន់ៗដែលធ្វើឲ្យ សាឡុត សរ បានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត មាន ៦ ចំណុច គឺ៖ - ដោយសារ សភា និងប្រជារាស្រ្ត អាមេរិកំាងឈប់គំាទ្រសង្រ្គាមហើយឈប់ផ្តល់ជំនួយចំពោះ រដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ។
- ដោយសារ សហភាពសូវៀតប្រាថ្នាឲ្យកម្ពុជាក្លាយជា រដ្ឋកុម្មុយនីស្តនៅក្នុងសហព័ន្ធឥណ្ឌូចិន តាមគម្រោងរបស់អង្គការកុម្មុយនីស្ត អន្តរជាតិសូវៀត ។
- ដោយសារ ចិនកុម្មុយនីស្តចង់ឲ្យកម្ពុជារបស់ប៉ុល ពត ក្លាយជាបន្ទុករបស់គេ សម្រាប់ទុក្ខ នៅក្រោយខ្នងយួន ដើម្បីទប់ទល់ជាមួយឥទ្ធិពលសូវៀត និងសម្រាប់ពង្រីកឥទ្ធិពលចិន នៅក្នុងប្រទេសសៀម
- ដោយសារ យួនកុម្មុយនីស្ត មានបំណងឲ្យផែនការណ៍ យៀកមិញដែលពួកគេ បង្កើតតាំងពី ឆ្នំា ១៩៣០ នៅកម្ពុជា បានទៅដល់ទីដៅ ដើម្បីឲ្យខ្មែរបានកាប់សម្លាប់គ្នាឯងជំនួសពួកគេ ទៅ តាមលទ្ធិកុម្មុយនីស្ត ព្រៃផ្សៃ, រួចហើយខ្មែរត្រូវនៅក្រោមរណបយួន។
- ដោយសារនយោបាយដ៏វាងវៃនៃរាជរដ្ឋាភីបាលរួបរួមកម្ពុជានិងរណសិរ្យរួបរួមជាតិកម្ពុជារបស់សម្តេចសីហនុ ដែលមានអានុភាពខ្លំាងក្លាលើឆាកអន្តរជាតិ។
- ដោយសារបញ្ញវន្តខ្មែរមួយចំនួនដែលជួបប្រទះអំពើពុករលួយ, អំពើផ្តាច់ការ, និងអយុត្តិធម៌ ក្នុងសង្គមខ្មែរ, ហើយនឹកមមៃដល់ភាពស្អាតស្អំស្មើភាពគ្នានៅក្នុងទ្រឹស្តីនៃលទ្ធិ ម៉ាក់ស៊ីស្ត ឡេនីន្ត។
របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា
ក្រោយពីបានផ្តូលរំលំរបបប៉ុល ពត នៅថ្ងៃទី ៧ មករា ១៩៧៩ ដែលមានការជួយជ្រោមជ្រែងពីកងទ័ពយួនផងនោះ រណសិរ្សសង្រ្គោះជាតិកម្ពុជា ដែលកើតឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨ បានប្រកាសប្រទេសកម្ពុជាជា សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ។បន្ទាប់មក បានប្តូរឈ្មោះថា រដ្ឋកម្ពុជា ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជា ជាអ្នកដឹកនំា ។ មានរដ្ឋកម្ពុជានេះហើយ ទើបមានព្រះរាជាណាចក្រកម្ពុជាម្តងទៀតនៅស្រុកខ្មែរ។ ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា ( ១៩៩៨ ដល់ ២០២០)
បន្ទាប់ពីផ្តួលរំលំដោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ៥ កក្កដា ១៩៩៧ ។ គណបក្សហ្វុនស៊ិនប៉ិចត្រូវបានចុះខ្សោយឥទ្ធិពល សមាជិកបក្សជាច្រើនត្រូវបានគេសម្លាប់ក្នុងការប៉ះទង្គិចគ្នានោះ។ តើអ្វីទៅជាមូលហេតុពិតប្រាកដនៃរដ្ឋប្រហាររបស់លោក ហ៊ុនសែន?
ជាថ្មីម្តងទៀត, លោកហ៊ុន សែន ត្រូវបង្ខំចិត្ត ដើម្បីធ្វើរដ្ឋប្រហារនេះឡើង។ លោក ហ៊ុនសែន បានដឹង ច្បាស់ថា ប្រសិនបើទ្រំាទ្រនៅរហូតដល់ការបោះឆ្នោតក្នុងឆ្នំា ១៩៩៨ លោកនិងបរាជ័យ។ ទាំងនេះ ជាការពិតឥតសង្ស័យ បើលោក ហ៊ុនសែន សង្ឃឹមថា អាចឈ្នះក្នុងការបោះឆ្នោត លោកហ៊ុន សែន មិនធ្វើរដ្ឋប្រហារឡើយ។ អ្វីដែលលោកខ្វះខាតគឺលក្ខណស្របច្បាប់។ លោកហ៊ុន សែន ត្រូវបានលើកដាក់លើ អំណាចដោយយួន ដូច្នេះលោក ត្រូវបរាជ័យក្នុងការបោះឆ្នោតនាឆ្នំា ១៩៩៣ ។ ក្រោយរដ្ឋប្រហារមក គណបក្សប្រជាជនក៏ឡើងដឹកនំារដ្ឋាបាលរហូតមកដល់បច្ចុប្បន្ននេះ។
អត្ថបទដោយ ៖ សោម សេក កុមារ

Comments
Post a Comment