ប្រវត្តិសាស្រ្តវៀតណាម

            ប្រវត្តិសាស្រ្តវៀតណាម បានចាប់ផ្តើមប្រមាណ ២៧០០ ឆ្នំា មកហើយ។ ជាយូរណាស់មកហើយទំនាកក់ទំនងជាប្រវត្តិសាស្រ្តសំខាន់បំផុតរបស់វៀតណាម គឺប្រទេសចិន ។ បុរេប្រវត្តិវៀតណាម បានបញ្ចូលបន្ថែមនូរឿងព្រេងមួយតំណាលពីនគរមួយឈ្មោះថា វ៉ានឡាង ( Van lang ) ២៨៥៨ ដល់ ២៧៨៧ ម.ស) ដែលរាប់បញ្ចូលនៅតំបន់ស្វ័យយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ។ ក្រោយមកទៀត រាជវង្សបន្តបន្ទាប់នៅស្រុកចិនបានកាន់កាប់វៀតណាមដោយផ្ទាល់ អស់ជាច្រើនសម័យកាលចាប់ពីឆ្នំា ២០៧ ម.គ រហូតដល់ឆ្នំា ៩៣៨ គ.ស  ពេលនោះ វៀតណាមបានទទួលឯករាជ្យមកវិញ ។ វៀតណាមនៅតែជារដ្ឋមួយចំណុះរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយៈពេលច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេស ក៏ប៉ុន្តែបានរុញច្រាន ចេញនូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងពីសំណាក់ពួកម៉ុងហ្គោល​ រវាងឆ្នំា ១២៥៥ និង ១២៨៥ ទៀត។ ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង( Tran Nhan tong ) ក្រោយមកបានធ្វើជារដ្ឋចំណុះរាជ្យវង្សយាន តាមផ្លូវទូត ដើម្បីជៀសវាងជម្លោះតទៅទៀត។ តំណាក់កាលឯករាជ្យបណ្តោះអាសន្នបានត្រូវបញ្ចប់ក្នុងពាំក់កណ្តាលរហូតដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង។ អំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបាន បណ្តេញពួកបារាំងចេញ ដើម្បីកាន់កាប់ប្រទេសវៀតណាមវិញ ថែមទាំងពួកគេបានបង្ខំាងរដ្ឋបាល គ្រប់គ្រងរបស់បារាំង កំឡុងការកាន់កាប់របស់ពួកគេ។ បន្ទាប់ពីសង្រ្គាម បារាំងបានព្យាយាម បង្កើតការកាន់កាប់អាណានិគមឡើងវិញ ប៉ុន្តែជាចុងក្រោយ​ បានបរាជ័យក្នុងសង្រ្គាមឥណ្ឌូចិន លើកទីមួយ។ កិច្ចព្រមព្រៀងក្រុងហ្សឺណែវ បានបែងចែកប្រទេសជាពីរ ដោយមានកិច្ចសន្យាក្នុងការ បោះឆ្នោតប្រជាមតិ ដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ។ ក៏ប៉ុន្តែ ផ្ទុយមកវិញ ការបង្រួបបង្រួមដោយសន្តិភាពទៅជាការបែងចែកដែលដឹកនំាប្រទេសធ្លាក់ទៅក្នុងសង្រ្គាមវៀតណាមទៅវិញ ។
រយៈពេលនេះដែរ សាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតបានគំាទ្រភាគខាងជើង ខណៈនោះដែរ សហរដ្ឋអាមេរិកបានគំាទ្រភាគខាងត្បូង។ បន្ទាប់ពីការស្លាប់របស់ប្រជាជនវៀតណាមរាប់លាននាក់ សង្រ្គាមបានបញ្ចប់ជាមួយនិងការធ្លាក់ចុះក្រុងសៃហ្គន( ព្រៃនគរ) ទៅវៀតណាម ខាងជើង ក្នុងខែមេសា ឆ្នំា ១៩៧៥។ វៀតណាមបានបង្រួបបង្រួមគ្នាឡើងវិញ ហើយរងទុក្ខដោយសម្ពាធខាងក្រៅថែមទៀត និងត្រូវដាក់ឲ្យឃ្លាតឆ្ងាយពីអន្តរជាតិ ដោយសារសង្រ្គាមត្រជាក់កំពុងបន្ត និងការឈ្លានពានរបស់វៀតណាមនៅកម្ពុជា។ ក្នងឆ្នំា ១៩៨៦ បក្សកុម្មុយនីស្តវៀតណាម បានផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចរបស់ប្រទេសនិងចាប់ផ្តើមកំណែទម្រង់វិស័យឯកជនស្រដៀងនិងប្រទេសចិនដែរ។ តាំងពីពាក់កណ្តាលឆ្នំា ១៩៨០ វៀតណាមពេញចិត្តនិងការលូតលាស់សេដ្ឋកិច្ចដ៏ច្រើនគួរសម និងការចុះថយសម្ពាធនយោបាយខ្លះ ទោះបីរបាយការណ៍ពុករលួយបានកើនឡើងក៏ដោយ។

នគរដំបូងៗនៃវៀតណាម 

          ភស្តុតាងដំបូងបង្អស់បានបង្កើតសង្គមក្រៅពីវប្បធម៌ ដុង សឺន ( Dong son ) បុរេប្រវត្តិយុគដែក នៅវៀតណាមខាងជើងបានរកឃើញនៅកូឡាក់ ( Co Loa ) ទីក្រុងបូរាណមួយបានតាំងនៅក្បែរ ហាណូយ ( Ha noi ) សព្វថ្ងៃនេះ។ 
តាមរយៈទេវកថា ប្រជាជនវៀតណាមបានជាប់ពូជពង្សពីលោកម្ចាស់នាគ ឡាក់ ឡង ខ្វាន( Lac long Quan ) និងទេពធីតាអមតៈ អៅ កូ ( Au Co ) ។ ឡាក់ ឡង ខ្វាន និង អៅ កូ មានកូនប្រុស ១០០នាក់ មុនសម្រេចចិត្តចែកផ្លូវគ្នា ។ កូន ៥០ នាក់នៅខាងម្តាយតាមតំបន់ភ្នំ និង ៥០ នាក់ទៀតនៅខាងឪពុកឯសមុទ្រ។ កូនប្រុសច្បងគេបង្អស់បានក្លាយជាខ្សែស្រឡាយទីមួយនៃក្រុមស្តេច វៀតណាមដំបូង ដោយរួបរួមគ្នាជាស្តេច ហុង ( ហុងវង្ស ឬរាជ្យវង្សហុង បាង) ។ ក្រុមស្តេចហុង ហៅប្រទេសពួកគេ ដែលស្ថិតនៅតាមដីទន្លេក្រហម វៀតណាមភាគខាងជើងថា វ៉ាន ឡាង ។ ប្រជាជន វ៉ាន ឡាង ត្រូវបានគេស្គាល់ថា ជាពួក ឡាក់ វៀត ̣̣( Lac viet ) ។
        វ៉ាន ឡាង ត្រូវបានគេគិតថា ធ្លាប់ជាសង្គមមាតាធិបតេយ្យ ស្រដៀងគ្នាទៅនិងសង្គមមាតាធិបតេយ្យមួយចំនួនផ្សេងទៀត ជាធម្មតានៅអាស៊ីអាគ្នេយ៍និងក្នុងប្រជុំកោះប៉ាស៊ីហ្វិកនៅពេលនោះដែរ។ ស្ថានីយបុរាណវត្ថុផ្សេងៗ នៅវៀតណាមខាងជើងដូចជា ដុង សឺន ( Dong Son ) មានអាវុធនិង ឧបករណ៍ដែលបានផលិតក្នុងសម័យនោះ។ ភាគច្រើនវត្ថុបុរណដ៏ល្បីល្បាញទាំងនោះ គឺស្គរសំរឹទ្ធិធំៗ ប្រហែលជាបង្កើតឡើងសម្រាប់គោលបំណងពិធីបុណ្យ ដែលមានរចនាស្មុគស្មាញនៅលើផ្ទៃរបស់វា ដែលបានពណ៌នាពីទិដ្ឋភាពជីវិត ជាមួយអ្នកចម្បាំងទូក ផ្ទះសម្បែង បក្សីនិងសត្វពាហនៈ ក្នុងរង្វង់ ព័ទ្ធជុំវិញព្រះអាទិត្យកំពង់បញ្ចេញរស្មីនៅចំកណ្តាល។ 
រឿងព្រេងនិទានជាច្រើននៅសម័យនោះ ផ្តល់គំនិតខ្លីៗចូលទៅកាន់ជីវិត នៃប្រជាជនសម័យនោះ។ រឿងនិទាននំអង្គរគឺនិយាយអំពីរាជបុត្រជាអ្នកការប្រកួតការធ្វើនំ ក្រោយមកឈ្នះបានរាជ្យបល្ល័ង្គ ពីព្រោះការបង្កើតថ្មីរបស់ទ្រង់គឺការធ្វើនំអង្គរ ដែលឆ្លុះបញ្ចំាងការយល់ដឹងជ្រាលជ្រៅចំពោះដីគឺជា អាយុជីវិតនៃសេដ្ឋកិច្ចគឺការដំាដុះស្រូវ។ រឿងនិទាន ហ្គីអុង និយាយអំពីមាណពម្នាក់ ទៅធ្វើសង្គ្រាម ដើម្បីសង្រ្គោះជាតិដោយពាក់អាវក្រោះដែកជិះសេះក្រោះនិងកាន់ដំបងដែកមួយ បង្ហាញពីការលុតដែក គឺជាការងារស្មុគស្មាញ។ រឿងនិទានស្នាទិព្វនិយាយអំពីស្នាមួយ ដែលអាចដាក់ព្រួញបានរាប់ពាន់ដើម បង្ហាញពីការប្រើប្រាស់ព្រួញយ៉ាងទូលំទូលាយក្នុងចម្បំាង។ 
ការស្រាវជ្រាវថ្មីៗ បានដោះសារ ដោយសាររបកគំហើយនៃដីលើកជារង្វង់បែបសិប្បនិម្មិត ក្នុងតំបន់មួយចំនួននៃវៀតណាមខាងត្បូងសព្វថ្ងៃ ហើយឆ្លងទៅដល់ព្រំដែននៃប្រទេសកម្ពុជាទៀត។ សំណល់នៃវត្ថុបុរាណទាំងនេះ ត្រូវបានប៉ាន់ស្មានថា ជាវប្បធម៌អង្គរ សង្គមនិងសេដ្ឋកិច្ចកាលពី សហវត្សទី១ ម.គ។ 
          នៅសតវត្សទី៣ ម.គ ពួកវៀតផ្សេងទៀត ឪ វៀត ( Au viet ) បានធ្វើចំណាកស្រុកពីចិនខាងត្បូងសព្វថ្ងៃនេះ មកតំបន់ដីសណ្តទន្លេក្រហម ហើយនៅលាយឡំជាមួយអ្នកស្រុកដើម វ៉ាន ឡាង ។ ក្នុងឆ្នំា ២៥៨ ម.គ រាជាណាចក្រថ្មីមួយ ឪ ឡាក់ ( Au Lac ) បានលេចត្រដែតឡើងតាមការរួបរួមគ្នា នៃពួក ឪ វៀត ( Au Lac ) និងពួក ឡាក់ វៀត ( Lac Viet ) ដែលមាន ថាច់ ផាន់ ( Thuc Phan ) ដែលបានប្រកាសខ្លួនថា ជាស្តេច អាន ដុង វុង ( An Duong Vuong ) ។ នៅឯរាជធានី ត្រង់ កូ ឡូវ ( Co Loa) ទ្រង់បានកសាងកំផែងរាងមូល ព័ទ្ធជុំវិញក្រុងជាច្រើន ដើម្បីការពារ ។ កំផែងទាំងនេះ រួមមាន ពួក ខ្មាន់ ធ្នូ ឪ ឡាក់ ដែលស្ទាត់ជំនាញ ដែលចាំរក្សាការពាររាជធានីឲ្យមានសុវត្ថិភាពពីពួកឈ្លានពានភ្លាមៗ។ ប៉ុន្តែវាក៏បង្កើតឲ្យមាននូវករណីចារកិច្ចសម្ងាត់ដែលបានកត់ទុកលើកទីមួយ ក្នុងប្រវត្ថិសាស្រ្តវៀតណាម ដែលជាលទ្ធផលនៃការដួលរលំនៃស្តេច អាន ដុង វុង ។ 
         នៅឆ្នំា ២០៧ ម.គ ស្តេចត្រាញ់ចិនដ៏មានមហិច្ឆតាម្នាក់ ដែលមាននាមថា ទ្រៀវ ដា ( Trieu Da ) ចិន ចាវ ធូវ ( Zhao Tuo ) បានកម្ចាត់ស្តេចអាន ដុង វុង ដោយមានកូនប្រុសលោក ទ្រុង ធុយ ( ចិន ចុង ស៊ី Zhong Shi ) ដើរតួជាគិញសម្ងាត់ម្នាក់ក្រោយមកបានរៀបអភិសេកជាមួយនិងបុត្រី អាន ដុង វុង ។ ទ្រៀវ ដា បានបញ្ចូល ឪ ឡាក់ ក្រោមការត្រួតត្រារបស់ខ្លួនដែលមានមូលដ្ឋាននៅ គ័ងតុង បច្ចុប្បន្ន ប្រទេសចិនភាគខាងត្បូង ក្រោយមកបានប្រកាសខ្លួនឯងជារាជាណាចក្រឯករាជ្យមួយ ណាមវៀត ( Nam Viet ) ។ ទ្រុង ធុយ​ រាជបុត្រម្កុដរាជដែលគិតទុកជាមុនបានលង់ខ្លួន នៅ កូ ឡូវ ក្រោយពីវិប្បសារីចំពោះការចូលទិវង្គតនៃមហេសីទ្រង់ក្នុងសង្រ្គាម។ 
             ជនជាតិវៀតណាមខ្លះចាត់ទុកថា ការគ្រប់គ្រងរបស់ទ្រៀវជាសម័យកាលនៃការគ្រប់គ្រងរបស់ចិនមួយដែរ  ដោយហេតុថា ទ្រៀវ ដា ជាអតីតមេទ័ពឈិន។ អ្នកដទៃទៀត ចាត់ទុកថា ជាសម័យកាលនៃឯករាជ្យភាពរបស់ វៀត ពេលដែលគ្រួសារទ្រៀវ  នៅណាមវៀត ត្រូវបាននៅលាយឡំគ្នាទៅនិងវប្បធម៌ក្នុងតំបន់។ ពួកគេបានកាន់កាប់នូវអ្វី ដែលក្រោយមកទៀតរួមនិងរាជ្យវង្សហានចិន ។ នៅចំណុចនោះ ទ្រៀវ ដា ថែមទាំងប្រកាសខ្លួនថា ជាព្រះចៅអធិរាជ ស្មើនិងព្រះចៅអធិរាជហានចិននៅភាគខាងជើង។ 
សម័យកាលនៃការត្រួតត្រារបស់ចិន ( ១១១ ម.គ ដល់ ៩៣៨ គ.ស) 
What If? (China invades Vietnam edition)        ក្នុងឆ្នំា ១១១ ម.គ កងទ័ពចិនបានឈ្លានពាន ណាមវៀត ហើយបង្កើតឡើងតំបន់ថ្មីៗ គៀវ ឈី ឥឡុវជាដីក្រហម ) គូអ៊ូ ឆាន ( Cuu Chan ) ពី ថ្រាញ់ វ៉ា ( Thanh Hoa) ដល់ ហា ទៀង និង ញ៉ាត ណាម ( Nhat Nam ) បច្ចុប្បន្ននេះ ពីខ្វាង ប៊ិញ ( Quang Binh) ដល់ ហួ ( Hue ) សព្វថ្ងៃនេះ។ ពេលនោះ ពួកចិន ដែលជាចៅហ្វាយខេត្តនិងមន្រ្តីកំពូលៗ ដែលជាអភិជនដើមកំណើតវៀតណាម ( ឡាក់ ហៅ = Lac Hau) , ឡាក់ ទួង( Lac Tuong ) នៅតែបានគ្រប់គ្រងតាមតំបន់ភ្នំខ្ពស់ៗខ្លះដែរ។ 
        ក្នុងឆ្នំា ៤០ គ.ស ការបះបោរដ៏ជោគជ័យមួយប្រឆាំងនិងការគ្រប់គ្រងដ៏យង់ខ្នងដោយចៅហ្វាយខេត្តហាន តូឌិញ( Thu Dinh, Shu Ding = ស៊ូ ទីង) ដែលបានដឹកនំាដោយស្រ្តីអភិជនម្នាក់ ចុង ទ្រាក់ ( Trung Trac ) និងបងប្អូនរបស់នាង ទ្រុង ញី ( Trung Nhi ) បានកាន់កាប់ឡើងវិញ នូវរដ្ឋទាំង ៦៥ ( រួមទាំងគ័ងស៊ីសម័យទំនើបនេះ) ហើយ ទ្រុង ទ្រាក់ បានក្លាយជាម្ចាស់ក្សត្រី ទ្រុង នូ វុង ( Trung Nu Vong ) ។ ក្នុងឆ្នំា ៤២ នៃគ.ស ព្រះចៅអធីរាជ គ័ងអ៊ូនៃរាជ្យវង្សហាន បានបញ្ចូនមេទ័ពដ៏ល្បីរបស់ព្រះអង្គ ម៉ា វៀន ( Ma Vien, ចិន Ma Yuan ) ដើម្បីបង្រ្កាបការបះបោរ។ បន្ទាប់ពីយុទ្ធនាការដ៏ស្មុគស្មាញមួយមក មា យន់ បានកម្ចាត់ម្ចាស់ក្សត្រីទ្រុង ដែលក្រោយមកទ្រង់បានធ្វើអត្តឃាតខ្លួនឯងឲ្យសុគតទៅ។ មកទល់សព្វថ្ងៃ បងប្អូនត្រកូលទ្រុង ត្រូវបានដឹងនៅក្នុងប្រទេសវៀតណាម ថា ជានិមិត្តរូបជាតិនៃស្រ្តីវៀតណាម ។ ដោយបានរៀនមេរៀនមួយពីអ្នកបះបោរត្រកូលទ្រុង មក ហាននិងរាជ្យវង្សចិន ដែលសោយរាជ្យបន្តៗទៀត បានដាក់វិធានការ ដើម្បីកាត់បន្ថយនៃពួកអភិជន វៀតណាមចេញ ។ ឥស្សរជនវៀតណាមអាចនិងត្រូវបង្ខិតបង្ខំរស់នៅលាយឡំក្នុងនយោបាយនិងវប្បធម៌ចិន។ យ៉ាងណាក៏ដោយ ស្រ្តីម្នាក់ផ្សេងទៀត ទ្រៀវ ធី ទ្រិញ ( Treu Thi Trinh) ដែលគេបានស្គាល់គេជាទូទៅថា ជាអ្នកស្រីទ្រៀវ ( បា ទ្រៀវ = Ba Trieu ) បានដឹកនំាការបះបោរមួយទៀត ដែលបន្តដល់ឆ្នំា ២៤៣ នៃគ.ស។ 
        កំឡុងពេលគ្រប់គ្រងនៃរាជវង្សថាង វៀតណាម ត្រូវបានហៅថា អណ្ណាម ( គៀវ ចូវ = Giao Chau) រហូតដល់ដើមសតវត្សទី១០ នៃគ.ស ។ គៀវ ឈី ( Giao Chi) ដែលមានរាជធានីនៅក្បែរៗ បាក់និញ = Bac Ninh សព្វថ្ងៃនេះ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង។ ប្រវត្តិសាស្រ្តនៃចុងរាជ្យវង្សហាន ( ហៅ ហាន ធូ = Hau Han Thu, ចិន ហៅ ហៅ ហាន ស៊ូ )  បានកត់ត្រាថា ក្នុងឆ្នំា ១៦៦ នៃគ.ស បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិន តាមរយៈច្រកនេះ ហើយពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ។ រឿងនិទាន វ៉ី ( Wei) សតវត្សទី៣ ( ងុក លុក = Nguy Luc ) បានបកស្រាយអំពីផ្លូវទឹកមួយ( ទន្លេក្រហម) ពីជីវជឺ ទៅកាន់អ្វីដែរ គឺជាយូ ណាន ខាងត្បូងឥឡូវនេះ។ ពីទីនោះទៅ ទំនិញត្រូវបាន យកឡើងដីគោក ទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួននៃឃុងមិង ( Khunming) និងឆីងទូ ( Chengdu ) សម័យថ្មីនេះ។ 
       នៅក្នុងពេលដំណាលគ្នានេះដែរ នៅវៀតណាមកណ្តាលបច្ចុប្បន្ននេះ ធ្លាប់មានការបះបោរបាន សម្រេចមួយនៃពួកជនជាតិចាម។ រាជវង្សចិនខ្លះ​ បានហៅលីន អ៊ី ( Lin Yi) ( ភូមិ លីន) ។ ពេលក្រោយមកទៀត បានក្លាយជានគរមួយដ៏មានអំណាច ចម្ប៉ា ដែលលាតសន្ធឹងពីខ្វាងប៊ិញ ( Qang Binh) ដល់ ផាន់ ធាត ( Phan Thiet , ឥលូវ ប៊ិញ ធួន Binh Thuan ) ។ 
       ក្នុងសម័យរវាងការចាប់ផ្តើម  យុគសម័យនៃការបែកបាក់ប្រទេសចិន ដល់សម័យរាជវង្សថាង 
ពួកអ្នកបះបោរប្រឆាំងនិងការគ្រប់គ្រងរបស់ចិនជាច្រើនបានចូលរួមគ្នាដូចជា ពួកលីបុន ( Ly Bon) មេទ័ពនិងទាយាទរបស់លោក ទ្រៀវ ខ្វាង ហ្វុក ( Trieu Quang Phuc ) និងក្រុមពួកម៉ាយ ថាច់ លាន់ ( Mai Thach Loan ) និង ផុង ហុង ( Phung Hung ) ។ ក្នុងចំណោមពួកគេទាំងអស់ ជាចុងក្រោយបានបរាជ័យទាំងអស់ ក៏ប៉ុន្តែគួរឲ្យកត់សម្គាល់ខ្លំាងបំផុតគឺ លី បុន និងទ្រៀវ ខ្វាង ផាច់ រាជវង្សលី ដែលនំាមុខគេ បានកាន់កាប់អស់រយៈពេលកន្លះសតវត្ស( ៥៤៤ គ.ស ដល់៦០២ គ.ស ) មុន ពេលរាជ្យវង្សសួយចិន  បានធ្វើសញ្ច័យអាណាចក្រ វ៉ាន សួន ( Van Xuan ) របស់ពួកគេម្តងទៀត។ 

ឯករាជ្យដើមដំបូង( ៩៣៨ គ.ស  ដល់ ១០០៩ គ.ស​) 

Lan Na - Wikipedia      នៅដើមសតវត្សទី១០ ពេលដែលចិនបានបែកខ្ញែកខាងនយោបាយ ពួកលោកម្ចាស់ដែលគ្រប់គ្រងបន្តពីគ្រួសារ ខាច់ ( Khuc ) ដើរតាមដោយ ដុង ឌិញ​ ង៉ែ ( Doung Dinh Nghe) បានកាន់កាប់ គៀវ ចូវ ( Giao Chau ) ដោយស្វ័យយ័តភាពក្រោមពួកថាង ដែលមានគោរម្យងារថា ទៀត ដួ ស៊ូ ( Tiet Du Su) លោកម្ចាស់គុណធម៌ ក៏ប៉ុន្តែក៏ឈប់ភ្លាមទៅ ដោយប្រកាសខ្លួនជាស្តេច ។ 
         ក្នុងឆ្នំា ៩៣៨ ហានខាងត្បូង បានបញ្ចូនកងទ័ពដើម្បីធ្វើសញ្ច័យតំបន់ស្វ័យយ័ត គៀវ ចូវ ( Giao Chau) ។ ង៉ោ គុយយិង ( Ngo Guyen) កូនប្រសាររបស់ ដុង ឌិញ ង៉ែ ( Doung Dinh Nghe ) បានកម្ចាត់កងសំពៅហាន ខាងត្បូងនៅឯសមរភូមិទន្លេ បាច់ដាង( ៩៣៨ គ.ស Bach Dang ) ។ ង៉ោ គុយយិង ក្រោយមកបានប្រកាសខ្លួនជាព្រះចៅង៉ោ និងចាប់ផ្តើមយ៉ាងមានប្រសិទ្ធិភាពនូវយុគ នៃឯករាជ្យភាពរបស់វៀតណាម។
ការចូលទិវង្គតដោយមិនត្រូវកាលៈទេសៈរបស់ទ្រង់ង៉ោ គុយយិន បន្ទាប់ពីរជ្ជកាលដ៏ខ្លី បានហុចជា លទ្ធផលក្នុងការដណ្តើមអំណាចគ្នាសោយរាជ្យបង្កជាទំនាស់ផ្ទៃក្នុងដ៏ធំលើកទីមួយក្នុងប្រទេស គឺជាការបះក្រោកឡើងនៃស្តេចត្រាញ់ទាំង១២ ( លាន់ ថាប ញី ស៊ូ ខ្វាន Loan Thap Nhi Su Quan) ។ សង្រ្គាមបានបន្តពីឆ្នំា ៩៤៥គ.ស ដល់ ៩៦៧ គ.ស នៅពេលដែលបក្សពួកដឹកនំាដោយ ឌិញ បូ លិញ ( Din Bo Linh) បានកម្ចាត់ពួកស្តេចត្រាញ់ដទៃៗហើយក៏បង្រួមបង្រួមប្រទេសឡើងវិញ។ លោកម្ចាស់ ឌិញ បានស្ថាបនិករាជវង្ស ឌិញ  និងបានប្រកាសខ្លួនថា ជាព្រះចៅអធិរាជទីមួយ( ធានវ៉ាង = Tien Hoang ) នៃ ដៃ កូ វៀត ( Dai Co Viet ) ដែលមានន័យចំថា មហាប្រទេសវៀត ដែលមានរាជធានី នៅ វ៉ា លូ ( Hoa Lu) ( សម័យថ្មីហៅថា និញ​ ប៊ិញ = Ninh Binh ) ។ យ៉ាងណាក៏ដោយរាជវង្ស សុងចិន បានទទួលស្គាល់ទ្រង់ជាផ្លូវការត្រឹមតែជាព្រះអង្គម្ចាស់ ជាវជឺ( គៀវ ជី ខ្វាន វុង = Giao Chi Quan Vuong) ប៉ុណ្ណោះ ។ ព្រះចៅអធិរាជ ឌីញ បានបញ្ចូលច្បាប់ព្រហ្មទណ្ឌយ៉ាងតឹងរឹង  ដើម្បីទប់ស្កាត់ភាពចលចល កើតឡើងម្តងទៀត។ ព្រះអង្គបានព្យាយាមបង្កើតសម្ព័ន្ធភាពដោយផ្តាល់គោរម្យងារជាម្ចាស់ក្សត្រី ទៅឲ្យស្រ្តី ៥នាក់ មកពីគ្រួសារដែលមានអំណាចខ្លំាងបំផុត។ 
         ក្នុងគ.ស ៩៧៩ ព្រះចៅអធិរាជ ឌិញ បូ លិញ និងរជ្ជទាយាទ( ព្រះអង្គម្ចាស់ម្កុដរាជ) ឌិញ លាន ត្រុវបានគេលួចធ្វើឃាត បន្សល់ទុកបុត្រារបស់ទ្រង់ដែលនៅមានព្រះជន្មកណ្តោចកណ្តែង ឌិន ធ័ន ( Dinh Thoan ) ដែលមានព្រះជន្ម ៦ វស្សា ទទួលស្នងរាជបល្ល័ង្គបន្ត។ ដោយទាញបានប្រយោជន៍ពីស្ថានភាពនេះ រាជវង្សសុងចិន បានធ្វើការលុកលុយ ដៃ កូ​ វៀត ។ ដោយប្រឈមមុខដូចគ្នា ការគម្រាមគម្ហែងយ៉ាងធ្ងន់ធ្ងរមួយ ចំពោះឯករាជ្យជាតិ មេបញ្ជាការកងទ័ពវំាងទំាង១០ ( ថាប ដាវ ទួង ខ្វាង= Thap Dao Thoung Quan ) , ឡេហាន់ ( Le Hoan ) បានជ្រែករាជ្យដោយស្ថាបនា អតីតរាជវង្សឡេ។ ជាអ្នកកលយុទ្ធយោធាដ៏មានសមត្ថភាព ឡេ ហ៊ាន់ បានយល់ដឹងនៅគ្រោះថ្នាក់ ដែលជាប់ទាក់ទងនិងកងទ័ពចិនដ៏ខ្លាំងពូកែបានធ្វើដំណើរចុះមក ដូច្នេះលោកក៏បានធ្វើល្បិចជាមានកងទ័ពឈ្លានពាននៅឯច្រក ឈី ឡាង ក្រោយមកទៀតក៏ព័ទ្ធស្ទាក់វាយឆ្មក់និងកាប់សម្លាប់មេ បញ្ជាការគេអស់ទៅ ភ្លាមនោះក៏បញ្ចប់នូវការគម្រាមគំហែងដល់ប្រទេសក្មេងខ្ចីរបស់លោកនៅឆ្នំា ៩៨១ គ.ស។​ រាជវង្សសុង បានដកទ័ពទៅយ៉ាងនេះក្តីក៏នៅតែទទួលស្គាល់ ឡេ ហាន់ ត្រឹមតែជាព្រះអង្គម្ចាស់ជាវជឺ លុះ ១២ឆ្នំាក្រោយមក ផ្ទុយមកវិញលោកត្រូវបានគេអះអាង ក្នុងអាណាចក្ររបស់លោកថា ជាព្រះចៅអធិរាជ ដាយ ហាន់ ( ( ដាយ ហាន់ ហួង ដេ = Dai Hanh Hoang De ) ។ ព្រះចៅ អធិរាជ ឡេ ហាន់ ក៏ជាស្តេចវៀតណាមទីមួយដែរ ដែលចាប់ផ្តើមពង្រីកទឹកដីមកទិសខាងត្បូងទល់និងនគរ ចម្ប៉ា។ 
           ការចូលទិវង្គតនៃព្រះចៅអធិរាជ ឡេ ហាន់ ក្នុងឆ្នំា គ.ស ១០០៥ បានបង្កើតជាជម្លោះគ្នាឯង  ដើម្បីរាជបល្ល័ង្គ ក្នុងចំណោមរាជបុត្រាព្រះអង្គ។ អ្នកឈ្នះចុងក្រោយ ឡេ ឡុង ឌិញ ( Le Long Dihn ) បានក្លាយជាស្តេចផ្តាច់ការ ដែលគេបានស្គាលច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តវៀតណាម។ ទ្រង់បានដាក់ទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ ដើម្បីការកម្សាន្តផ្ទាល់របស់ព្រះអង្គហើយផ្តេកផ្តួលខ្លួនទ្រង់ ក្នុងរឿងស្រីយ៉ាងច្រើន។ មកទល់និងព្រះជន្មដ៏ខ្លីរបស់ទ្រង់ ទ្រង់បានសុគតនៅព្រះជន្ម ២៤ វស្សា  ឡេ ឡុង ឌិញ បានធ្លាក់ខ្លួនប្រឈួនធ្ងន់ ដែលទ្រង់បានដួលលើដី នៅពេលកំពង់ប្រជុំជាមួយមន្រ្តីរបស់ព្រះអង្គ ក្នុងរាជវាំង។ 

សម័យឯករាជ្យដាយវៀត( ១០១០ គ.ស ដល់ ១៥២៧ គ.ស) 

Image of VIETNAM. - A Vietnamese Mandarin, Saigon, 1872. Full ...         នៅពេលដែលស្តេច ឡេ ឡុង ឌិញ បានសុគតទៅក្នុងឆ្នំា ១០០៩ គ.ស មេទ័ពការពាររាជវំាង ឈ្មោះ លី កុង អួន( Ly Cong Uan ) ត្រូវបានតែងតំាងដោយមន្រ្តីរាជវាំងឲ្យឡើងសោយរាជ្យ ហើយក៏ បង្កើតបានរាជវង្ស លី ។ ព្រឹត្តការណ៍នេះ ត្រូវបានចាត់ទុកថា ជាយុគមាសនៅក្នុងប្រវត្តិសាស្រ្តវៀត ណាម ជាមួយក្រុមរាជ្យវង្សដ៏ឆ្នើមៗល្បីៗបន្តបន្ទាប់គ្នា ។ វិធីដែល លី កុង អួន ឡើងសោយរាជ្យផ្ទុយ ខុសពីធម្មតាក្នុងប្រវត្តិសាស្រ្តវៀតណាម។ បើតាមឋានជាមេបញ្ចាការជាន់ខ្ពស់កំពង់តែឈរជើង នៅរាជធានី លោកមានគ្រប់ឱកាសទាំងអស់ ដើម្បីដណ្តើមឈោងយកអំណាច កំឡុងពេលប៉ុន្មានឆ្នំា បន្ទាប់ពីការសោយទិវង្គតរបស់ព្រះចៅអធិរាជ ឡេ ហ៊ាន់ ប៉ុន្តែមិនសក្តិសមទេ ដើម្បីធ្វើដូច្នេះ ក្រៅពី ហេតុផល នៃការគោរពតួនាទីនោះទេ។ លោកយកវិធីមួយ ដោយការជ្រើសរើសដោយពួកមន្រ្តីក្នុង វាំង បន្ទាប់ពីការជជែកគ្នាខ្លះ មុនការព្រមព្រៀងគ្នាមកដល់។ 
លី កុង អួន​ បានបញ្ជាក់ថា ជាលី​ ថាយ ថួ ក្រោយពីសុគត បានផ្លាស់ឈ្មោះប្រទេសទៅជា ដាយវៀត ដែលមានន័យថា មហាវៀត។ រាជ្យវង្សលី ត្រូវបានគេសរសើរចំពោះ ការចាក់គ្រឹះយ៉ាងរឹងមំា ដោយ មនាទស្សនវិស័យយុទ្ធសាស្រ្តសម្រាប់ជនជាតិវៀតណាម។ ដោយបន្សល់នៅ ហួ លូ ( Hoa Lu) បន្ទាយ ធម្មជាតិព័ទ្ធទៅដោយភ្នំនិងទន្លេ លី កុង អួន បានផ្លាស់រាជវធានីទ្រង់ទៅតំាងរាជធានីថ្មីនៅ ហាណូយ បច្ចុប្បន្ន ហើយបានហៅថា ថាង ឡុង ( Thang Long នាគរះ) ។ ដូច្នេះហើយ លី កុង អួន បានងាកចេញពីគំនិតការពារដោយកងទ័ពនៃបុព្វការីមុនៗរបស់លោក ហើយបានប្រមើលលើ សេដ្ឋកិច្ចរឹងមំាជាគន្លឹះ សម្រាប់អាយុជីវិតប្រទេសជាតិវិញ។ ពួកក្រុមស្តេច លី ដែលសោយរាជ្យបន្តបន្ទាប់ បានបន្តបង្ហើយសមិទ្ធផលដ៏វែងឆ្ងាយ ការសាងប្រព័ន្ធទំនប់ទឹក ដើម្បីគំាពារដល់តំបន់ផលិតស្រូវ  ការស្ថាបនា ខ្វុក ធួ ហ្គាម សាកលវិទ្យាល័យជាន់ខ្ពស់ទី១ ដោយមានធ្វើការប្រឡងជាទៀងទាត់ ដើម្បី ជ្រើសរើសជនសាមញ្ញ ដែលមានសមត្ថភាព ដើម្បីទទួលបានតំណែងក្នុងរាជការរយៈពេលបីឆ្នំាម្តង រៀបចំប្រព័ន្ធពន្ធដារថ្មី និងការបង្កើតការព្យាបាលដោយឥតគិតថ្លៃចំពោះអ្នកទោស។ ស្រ្តីៗក៏បាន កាន់តួនាទីសំខាន់ៗដែរ ក្នុងសង្គម លី ជាពួកស្រីស្នំដែលទទួលបន្ទុកការប្រមូលពន្ធ។ រាជវង្សលី ក៏ បានលើកតម្កើងព្រះពុទ្ធសាសនា ប៉ុន្តែ បានថែរក្សាលក្ខណពហុនិយមចំពោះប្រព័ន្ធទស្សនធំៗ បីនៅពេលនោះ ពុទ្ធនិយម ខុងជឺនិយម និងតាវនិយម។ កំឡុងរាជវង្ស លី រាជវង្សសុង ចិន បានទទួល ស្គាល់ជាផ្លូវការនូវ មហាក្សត្រដាយវៀត ជាស្តេច គៀវ ឈីគៀវ ឈី ខ្វាន វុង (Giao Chi Quan Voung) ។ 
          រាជវង្សលី ធ្លាប់មានសង្រ្គាមពីរធំៗ ជាមួយសុងចិន និងមានចម្បំាងតិចតូចទល់នឹងប្រទេស ចម្ប៉ានៅភាគខាងត្បូង។ សមរភូមិគួរឲ្យកត់សម្គាល់បំផុតបានប្រព្រឹត្តទៅនៅលើទឹកដីចិន ១០៧៥ គ.ស ។ នៅពេលដែលដឹងថា មានការលូកលុយរបស់រាជវង្សសុងដ៏អស្ចារ្យ ទាហាននិងកងទ័ពជើងទឹកលី សរុបទៅប្រហែល១០០.០០០នាក់ ក្រោមការបញ្ជារបស់ លី ធួង គៀត ( Ly Thoung Kiet) តុង ដាន ( Tong Dan) បានប្រើប្រតិបត្តិការប្រកបដោយមហិច្ឆតា ដើម្បីកម្ទេចឲ្យបានមុនការដាក់ពង្រាយ កងទ័ពរបស់សុងបីកងពលនៅឯ​យ៉ុងចូវ( Yong Zhou) ឈិនចូវ( Qinzhou) និងលៀនចូវ( Lain Zhou) សម័យបច្ចុប្បន្ន គ័ងតុង និងគ័ងស៊ី ( Guangxi) ហើយនិងបានកាប់សម្លាប់ជនជាតិចិន ១០០.០០០នាក់ទៀត។ រាជវង្សសុង បាននាំមកនូវកំហឹងសងសឹកនិងឈ្លានពាន ដាយវៀត ក្នុងឆ្នំា ១០៧៦ ក៏ប៉ុន្តែកងទ័ពសុងត្រូវបានដកថយទៅវិញនៅសមរភូមិទន្លេ ញូ ង៉ុយយិត( Nhu Nguyet) ដែលគេស្គាល់ជាទូទៅថា ជាទន្លេកៅ ឥឡូវស្ថិតក្នុងខេត្តបាក់ និញ ( Bac Ninh) ប្រហែលជា ៤០ គ.ម ពីរដ្ឋធានីថ្មី ហាណូយ។ មិនថាខាងណាទេ មិនអាចយកឈ្នះគ្នាបាន ដូច្នេះរាជ្យវង្សលី បានសុំឲ្យមាន ការផ្អាកសង្រ្គាម ដែលរាជវង្សសុងក៏បានយល់ព្រមដែរ។ 
       មកទល់និងចុងនៃរាជវង្សលី មន្រ្តីរាជវាំងដ៏មានអំណាចម្នាក់មានឈ្មោះថា ថ្រាន់ ធូ ដុ( TranThu Do) បានបង្ខំឲ្យស្តេច លី ហូ តុង ( Ly Hue Tong) ក្លាយជាព្រះសង្ឃពុទ្ធសាសនា និងលី ឆៀវ ហ៊ង់( Ly Chieu Hong) បុត្រីដ៏ក្មេងវ័យរបស់ ហួ តុង បានក្លាយជាម្ចាស់ក្សត្រី។ ថ្រាន់ ធួ ដុ ក្រោយមកបានរៀប ចំអភិសេក ឆៀវ ហ៊ង់ ជាមួយក្មួយប្រុសរបស់លោក ត្រាញ់ កាញ់( Tran Canh ) ហើយនៅទីបំផុតក៏បាន រាជបល្ល័ង្គរួចផ្ទេរទៅឲ្យ ថ្រាន់ កាញ់ ដូចនេះហើយក៏បាន ចាប់ផ្តើមរាជវង្សថ្រាន់ ( Tran) ។ ថ្រាន់ ធួ​ ដុ បានបោសសម្អាតនៃសមាជិកអភិជនត្រកូលលី ដោយជោគជ័យ ព្រះអង្គម្ចាស់លីខ្លះក៏បានភៀសព្រះកាយទៅប្រទេសកូរ៉េរួមមាន លី កុង ទួង( Ly Cong Toung ) ជាដើម។ បន្ទាប់ពីការបណ្តេញចេញភាគ ច្រើនពួកស្តេចត្រាញ់ បានដឹកនំាប្រទេសក្នុងភាពស្រដៀងគ្នាទៅនិងពួកស្តេចលីដែរ។ សមិទ្ធផលសម្រេចរបស់រាជវង្សថ្រាន់ ដែលគួរឲ្យកត់សម្គាល់រួមមាន ការបង្កើតថ្មីនៅប្រព័ន្ធកត់ត្រាអត្រាប្រជាជនពឹងផ្អែកនៅថ្នាក់ភូមិ ការចងក្រងប្រវត្តិសាស្រ្តដាយវៀតជាផ្លូវការ ៣០ខ្សែ( ដាយវៀត ស៊ុ គី ( Dai Viet Su Ky) ដោយ ឡេ វ៉ាន់ ហ៊ុ( Le Van Huu) ហើយនិងការបង្កើតឡើងនូវលក្ខណៈអក្សរណូម ( Nom) ប្រព័ន្ធសំណេរនៃភាសាវៀតណាម។ រាជវង្សថ្រាន់ ក៏បានអនុម័តរបៀបថ្មីតែមួយគត់ ដើម្បី បង្រៀនពួកស្តេចថ្មីៗពេលស្តេចមួយអង្គដល់វ័យចាស់ ទ្រង់និងលះបង់រាជបល្ល័ង្គទៅឲ្យរជ្ជយាទ(​រាជបុត្រស្នងរាជ្យ) ។ ក៏ប៉ុន្តែកាន់គោរម្យងារជាព្រះចៅឧត្តមបរមរាជាធិរាជ( ថាយ ធ័ង ហួង Thai Thuong Hoang) ដើរតួជាអ្នកផ្តល់ដំបូន្មានដល់អធិរាជថ្មី។

ការលុកលុយឈ្លានពានរបស់ម៉ុងហ្គោល 


MONGOL INVASIONS OF VIETNAM | Facts and Details        កំឡុងរាជវង្សថ្រាន់ កងទ័ពនៃចក្រភពម៉ុងហ្គោលក្រោមការដឹកនំារបស់ ម៉ុង ខឹ ខាន់ ( Mongke Khan) និង គូប៊ីឡៃខាន់ ( Kubilai Khan) ស្ថាបនិករាជវង្សយានបានលុកលុយវៀតណាមក្នុងឆ្នំា ១២៥៧ គ.ស , ១២៨៤ គ.ស និង ១២៨៨ គ.ស ។ ដាយវៀត បានវាយបកគ្រប់ការវាយប្រហារនៃពួក យានទាំងអស់កំឡុង រជ្ជកាលនៃគូប៊ីឡៃ ខាន់ ។ គន្លឹះចំពោះជ័យជម្នះរបស់ដាយវៀត គឺត្រូវជៀសវាយ កម្លំាងរបស់ពួកម៉ុងហ្គោល នៅសមរភូមិទីវាលនិងបន្ទាយក្រុង រាជវាំងពួកថ្រាន់បានបោះចោលរាជធានីនិងទីក្រុងជាច្រើន។ ពួកម៉ុងហ្គោល ក្រោយមក ត្រូវបានតបតយ៉ាងខ្លំាងក្លាត្រង់ចំណុច ខ្សោយរបស់ពួកគេ ដែលជាសមរភូមិនៅតំបន់វាលភក់មួយចំនួនដូចជា ឆួង ដួង ( Choung Doung) ហ៊ែម ទូ( Ham Tu) វា៉ន់ គៀប ( Van Kiep) និងតាមដងទន្លេជាច្រើនដូចជា វា៉ន់ ដូន ( Van Don) និង បាច់ ដាង( Bach Dang)។ ពួកម៉ុងហ្គោល ក៏បានរងទុក្ខដោយសារជម្ងឺនៅតំបន់ក្តៅនិងការបាត់បង់ នូវការផ្គត់ផ្គង់ ដោយការវាយឆ្មក់របស់កងទ័ពថ្រាន់។ សង្រ្គាមយាន ថ្រាន់ បានឈានទៅដល់កម្រិត កំពូលនៅពេលកងសំពៅយានកំពង់ដកថយដោយត្រូវបំផ្លាញដប់ដងនៅសមរភូមិ បាច់ ដាង( ១២៨៨) ។ អ្នកមុខការកាន់កងទ័ពពីក្រោយជោគជ័យរបស់ដាយវៀត គឺមេបញ្ជាការកងទ័ព ថ្រាន់ កុក ទួន ( Tran Quoc Tuan) ដែលគេនិយមស្គាល់ថា ថ្រាន់ ហុង ដាវ ( Trang Hung Dao) ។ ដើម្បជៀស វាងយុទ្ធនាការសឹកដែលប្រកបដោយមហន្តរាយ ពួកថ្រាន់ និងចម្ប៉ា បានទទួលស្គាល់នូវឧត្តមភាព របស់ម៉ុងហ្គោល។ 

Visiting Central Vietnam: Does Ancient History Matter ? | watt.nzចម្ប៉ា 

       ក្នុងសម័យនោះផងដែរ​ ពួកស្តេចថ្រាន់ បានធ្វើសង្រ្គាមប្រឆំាងនិងនគរចម្ប៉ានៅភាគខាងត្បូង ការបន្តនូវប្រវត្តិសាស្រ្តដ៏វែងឆ្ងាយ នៃការពង្រីកទឹកដីរបស់ពួកវៀត( បានស្គាល់ថា ណាមធាន = Nam Tien) ដែលបានចាប់ផ្តើមបន្តិចម្តងៗ បន្ទាប់ពីការបានទទួលឯករាជ្យពីចិនវិញ ។ ជារឿយៗ ពួកគេ បានប្រទះនិងការតស៊ូដ៏ខ្លំាងក្លាពីពួកចាម។ កងទ័ពចម្ប៉ា ដឹកនំាដោយស្តេចឈ្មោះ ស្រី​ បុប្ពា( ចាម Po Binasuor ឬ Che Bonguar ) បានសម្លាប់ស្តេចថ្រាន់ ឌឺ តុង( Tran Due Tong) ក្នុងសមរភូមិប្រយុទ្ធ ថែមទាំងតំាងបន្ទាយនៅរាជធានី ដាយ វៀត ថាង ឡុង ក្នុងឆ្នំា ១៣៧៧ គ.ស និងម្តងទៀតនៅឆ្នំា ១៣៨៣ គ.ស​ ។ ប៉ុន្តែ រាជ្យវង្សថ្រាន់ក៏បានទទួលជោគជ័យដែរ ក្នុងការទទួលបានខេត្តចម្ប៉ាពីរ ដែល ស្ថិតនៅក្បែរ ហួ ( Hue) សព្វថ្ងៃនេះ តាមរយៈការបង្កប់ន័យសន្តិភាពនៃការអភិសេកតាមបែបនយោបាយនៃព្រះនាង ហ៊ុយ យិន ថ្រាន់ ( Huyen Tran) ទៅឲ្យស្តេចចាម។ 

ការកាន់កាប់របស់រាជវង្សមិងនិងការងើបឡើងនៃរាជវង្សឡេ

Lê Lợi - Wikipedia        រាជវង្សថ្រាន់ដល់ពេលផ្តួលរំលំដោយមន្រ្តីវាំងម្នាក់នៃរាជវង្ស ហួ គុយ លី ( Ho Quy Ly ) ។ ហួ គុយ លី បានបង្ខំស្តេចថ្រាន់ចុងក្រោយឲ្យដាក់រាជ្យ ហើយនិងដណ្តើមរាជ្យបល្ល័ង្គនៅឆ្នំា ១៤០០ គ.ស លោក ក៏បានផ្លាស់ប្តូរឈ្មោះប្រទេសទៅជា ដាយ ងូ( Dai Ngu) និងប្តូររាជធានីទៅ តាយ ដុ ( Tay Do) រាជធានីខាងលិច ថាញ់ ហូវ ( Thanh Hoa ) ។ ថាង ឡុង ត្រូវបានដាក់ឈ្មោះជាថ្មីថា ដុង ដុ ( Dong Do) រាជធានីខាងកើត។ ទោះបីបានត្រូវគេស្តីបន្ទោសយ៉ាងខ្លំាង ចំពោះការបង្កឲ្យគ្មានសាមគ្គីជាតិ ហើយ ក្រោយមកបង់ខាតប្រទេសទៅឲ្យរាជវង្សមិងចិនក៏ដោយ។ ក៏រជ្ជកាលរបស់ ហួ​ គុយ លី បានបញ្ចូលនូវ កំណែទម្រង់ដ៏ជឿនលឿនធំធេងឲ្យស្តែងឡើងជាច្រើន រួមមាន ការបន្ថែមលេខនព្វន្ត ដើម្បីការ ប្រឡងថ្នាក់ជាតិខ្លះៗ ការតិះទៀនដោយចំហរចំពោះទស្សនវិជ្ជាខុងជឺ ការប្រើប្រាស់រូបិយប័ណ្ណជំនួសកាក់ ការបណ្តាក់ទុនក្នុងការសាងសង់សំពោះចម្បំាងធំៗ កាំភ្លើងធំ និងកំណែទម្រង់ដីធ្លីជាដើម។ ទ្រង់បានផ្ទេររាជបល្ល័ង្គទៅឲ្យបុត្រារបស់ព្រះអង្គ ហូ ហាន ធឿង( Ho Han Thuong ) ក្នុងឆ្នំា ១៤០១ និងបានសន្មត់គោរម្យងារថា ថាយ ធឿង វ៉ាង( Thai Thuong Hoang ) ដែលមានលក្ខណៈស្រដៀងនិង ពួកស្តេចថ្រាន់ដែរ។ 
        ក្នុងឆ្នំា ១៤០៧ ក្រោមលេសដើម្បីជួយស្តាររាជវង្សថ្រាន់ឡើងវិញ កងទ័ពមិងចិនបានធ្វើការឈ្លានពាន ដាយ ងូ​ និងចាប់ខ្លួន ហូ គុយ លី និងហូ ហាន ធឿង។ រាជវង្ស ហូ បានមកដល់ទីបញ្ចប់ បន្ទាប់ពីកាន់អំណាចបានតែ៧ ឆ្នំាតែប៉ុណ្ណោះ។ ពួកទ័ពដែលកាន់កាប់ដោយរាជវង្សមិង បានបញ្ចូល ដាយ ងូ ចូលទៅក្នុងចក្រភពមិង បន្ទាប់ពីបានអះអាងថា គ្មានរាជទាយាទបល្ល័ង្គស្តេចថ្រាន់ទេ។ ភ្លាមៗនោះដែរ ស្ទើរតែទំាងអស់នៃអ្នករាជានិយមថ្រាន់ បានចាប់ផ្តើមធ្វើសង្រ្គាមតស៊ូ ។ ការតស៊ូ ក្រោមការដឹកនំារបស់ថ្រាន់ គុយ ( Tran Qui) នៅលើកដំបូងបានទទួលជោគជ័យខ្លះៗដែរ ក៏ប៉ុន្តែ នៅពេលដែលថ្រាន់ គុយ ប្រហារជីវិតមេទ័ពធំៗកំពូលពីរនាក់ឲ្យអស់ក្តីសង្ស័យ ការប្រះឆាក៏បានកើតមានឡើងក្នុងតំណែងរបស់គាត់និងផ្តល់ជាលទ្ធផលការបរាជ័យនៅឆ្នំា ១៤១៣ ។ 
        ក្នុងឆ្នំា ១៤១៨ កសិករដ៏ស្តុកស្តម្ភម្នាក់ឈ្មោះ ឡេ ឡយ( Le Loi) បានដឹកនំាការបះបោរនៅ ឡាម សឹន ( Lam Son) ប្រឆំាងនិងពួកមិងនៅមូលដ្ឋានទ័ពរបស់គាត់នៅ ឡាម សឹន ខេត្តថាន់ វ៉ា = Thanh Hoa ។ ដោយជម្នះលើដំណើរថយក្រោយនៅវគ្គដំបូងខ្លះៗហើយនិងការប្រឹក្សានូវយុទ្ធសាស្រ្តខ្លះៗ ពី ងុយ យិន ថ្រៃ( Nguyen Trai) ចលនារបស់ ឡេ ឡយ ជាចុងក្រោយប្រមូលបានភូមិសាស្រ្ត ហើយចល័តទ័ពទៅភាគខាងជើង និងចាប់ផ្តើមសង់បន្ទាយមួយនៅដុង ខ្វាន( Dong Quan ឥឡូវ ហាណូយ) រាជធានីគ្រប់គ្រងដោយពួកមិង។  ព្រះចៅអធិរាជមិង បានបញ្ចូនកងទ័ពជំនួយ ក៏ប៉ុន្តែ ឡេ ឡយ បានធ្វើការវាយឆ្មក់និងសម្លាប់មេទ័ពបញ្ជាការ មិង លាវ ថាង( Lieu Thang, ចិន = Lieu Sheng លាវ សឹង) នៅ ឈី​ ឡាង( Chi Lang) ។ កងទ័ពមិងនៅឯ ដុង ខ្វាន បានសូមចុះចាញ់។ ការបះបោរនៅ​ ឡាម សឹន បានសម្លាប់ទាហានមិង ៣.០០.០០០នាក់។ ក្នុងឆ្នំា ១៤២៨ ឡេ ឡយ បានស្នង រាជ្យ ហើយបានចាប់ផ្តើមរាជ្យវង្ស ហាវ ឡេ( Hau Le) ។ ឡេ ឡយ បានដាក់ឈ្មោះប្រទេសឡើងវិញថា​ ដាយ វៀត ដូចមុន និងប្តូររាជធានីទៅ ថាង ឡុង វិញ។ 
       រាជវង្សឡេ បានបន្តកំណែទម្រង់ដីធ្លី ដើម្បីសេដ្ឋកិច្ចរស់ឡើងវិញបន្ទាប់ពីសង្រ្គាម។ មិនដូចពួក ស្តេចលី និងថ្រាន់ទេ ដែលរងឥទ្ធិពលពីពុទ្ធសាសនា ក្រុមស្តេចឡេទោរទន់ទៅរកលទ្ធិខុងជឺ ។ ការ ចែងច្បាប់ដែលអាចយល់បានមួយ ច្បាប់ ហុង ដុក( ( Hong Duc) ត្រូវបានដាក់បញ្ចូលជាមួយធាតុ របស់ខុងជឺដ៏តឹងរឹងខ្លះ ប៉ុន្តែក៏មានរួមដែរ ច្បាប់ដែលមានវិវត្តិ ដូចជាសិទ្ធស្រ្តី ។ សិល្បៈ និងស្ថាបត្យកម្មកំឡុងរាជវង្សឡេក៏រងឥទ្ធិពលខ្លំាងដោយរចនាបថចិន ជាងនៅសម័យរាជវង្សលី និងថ្រាន់ ។ រាជ្យវង្សឡេបានដាក់ឲ្យប្រើគំនូសផែនទីប្រទេស ហើយដែលមាន ង៉ោ ស៊ី​ លាន( Ngo Si Lien) បន្តកិច្ចការនិពន្ធប្រវត្ថិសាស្រ្ត ដាយ វៀត រហូតដល់ស្តេច ឡេ ឡយ។ ស្តេច ឡេ ថាញ់ តុង បាន បើកសម្ពោធមន្ទីរពេទ្យជាច្រើន ដែលមានមន្រ្តីចែកចាយថ្នំាសង្កូវជាច្រើននៅតំបន់មួយចំនួន ដែលរងការប៉ះពាល់ដោយជម្ងឺរាតត្បាត។ 
       ឆ្នំា ១៤៧១ កងទ័ពឡេដឹកនំាដោយស្តេច ឡេ ថាញ់ តុង បានចូលលុកលុយចម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចម្ប៉ាឆ្នំា ១៤៧១ និងកាន់កាប់បានទីក្រុងចាម ឈ្មោះ ក្រុងវិជ័យ។ ព្រឹត្តការណ៍នេះ បានបញ្ចប់ឥទ្ធិពលចម្ប៉ាដែលជានគរមានអំណាច ទោះបីជានគរចាមដែលនៅសល់ តូចៗនៅតែអាចបន្តបានពីរឬបីសតវត្សទៀតក៏ដោយ វាជាដើមហេតុនៃការបែកខ្ញែកប្រជាជន ចាមទូទាំងអាស៊ីអាគ្នេយ៍។  ដោយនគរចម្ប់ាខ្ទេចខ្ជីជាច្រើនផ្នែកហើយ និងប្រជាជនចាមបានត្រូវនិរទេសឬត្រូវសង្កត់សង្កិនដោយការដាក់អាណានិគមរបស់វៀតណាម នូវផ្នែកកណ្តាលប្រទេសវៀតណាម បានបណ្តាលឲ្យគ្មានការតស៊ូណារឹងមំាទៀតឡើយ។ ការយាយី​ ព្យាបាទកើនមានយ៉ាងខ្លំាង ដោយអ្នក តាំងលំនៅថ្មី គិញ ( Kinh = វៀត) និងការធ្វើសមាហរណកម្មដែនដីចាមដើមទៅជាជាតិវៀតណាម ។ ភាគច្រើននៃប្រជាជនចាម ថ្វីបើមាននៅក្នុងប្រទេសវៀតណាម ឥឡូវគេបានចាត់ទុកថា ជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ។ ទីក្រុង ហួ បានស្ថាបនាក្នុងឆ្នំា ១៦០០ នៅក្បែរៗជិតនិងរាជធានីចម្ប៉ានៃឥន្រ្ទបុរៈ ដែលស្ថិតនៅទីនោះយូរមកហើយ។ ឆ្នំា ១៤៧៩ ស្តេច ឡេ ថាញ់ តុង ( Le Thanh Tong) ក៏បានធ្វើយុទ្ធនាការតទល់និងប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានី ហ្លួង ព្រះបាង ។ ទ្រង់បានលុកលុយបន្ថែមទៅភាគ ខាងត្បូងក្នុងតំបន់ទន្លេ អ៊ីវ៉ារ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកថយមកវិញ។ 

សម័យកាលបែងចែក( ១៥២៨ ដល់ ១៨០២)    សង្រ្គាមផ្ទៃក្នុងឡេ និងម៉ាក់

Mạc dynasty - Wikipedia          រាជវង្សឡេត្រូវបានផ្តូលរំលំដោយមេទ័ពរបស់ខ្លួនឈ្មោះ ម៉ាក់ ដាង ឌុង( Mac Dang Dong) ក្នុង ឆ្នំា ១៥២៧ ។ លោកបានសម្លាប់ព្រះចៅអធិរាជឡេ ហើយប្រកាសខ្លួនឯងថា ជាព្រះចៅអធិរាជ ដោយបានចាប់ផ្តើមនូវរាជ្យវង្ស ម៉ាក់( Mac) ។ បន្ទាប់ពីការកម្ចាត់ការបះបោរជាច្រើន អស់រយៈពេលពីរឆ្នំា  ម៉ាក់ ដាង ឌុង បានអនុវត្តតាមរាជវង្សថ្រាន់ និងបានផ្ទេររាជ្យសម្បត្តិទៅឲ្យកូនប្រុស លោក ម៉ាក់ ដាង ឌួង ( Mac Dang Doanh) ហើយបានក្លាយជា ថាយ ធឿង ហឹង ( Thanh Thuong Hoang ) ។ 
        ខណៈនោះដែរ ង្វៀន គីម ( Nguyen Kim) អតីតមន្រ្តីក្នុងរាជវាំងឡេបានបះបោរប្រឆំាងនឹងពួក ម៉ាក់ និងជួយស្តេច ឡេ ថ្រាង តុង( Le Trang Tong) ស្តាររាជវាំងឡេឡើងវិញនៅតំបន់ ថាញ់ វ៉ា ( Thanh Hoa ) ។ នេះជាហេតុ ដែលសង្រ្គាមក្នុងស្រុកចាប់ផ្តើមរវាងស្តេចខាងជើង( ម៉ាក់) និងស្តេចខាងត្បូង( ស្តារឡេ) ។ ខាង ង្វៀន​ គីម បានគ្រប់គ្រងភាគខាងត្បូងនៃ ដាយ វៀត ( ពីថាញ់ វ៉ា = Thanh Hoa) មកខាងត្បូង)​ ទុកភាគខាងជើង រួមមាន ដុង គីញ ហាណូយ) ស្ថិតក្រោមការគ្រប់គ្រង របស់ម៉ាក់។ នៅពេលដែល ង្វៀន គីំម ត្រូវបានគេលួចធ្វើឃាតក្នងឆ្នំា១៥៤៥  អំណាចកងទ័ពបាន ធ្លាក់ទៅក្នុងកណ្តាប់ដៃកូនប្រសាររបស់លោក ទ្រិញ គៀម( Trinh Kiem) ។ ឆ្នំា ១៥៥៨ កូនប្រុសរបស់ ង្វៀន គីម , ង្វៀន​ ហួង ( Nguyen Hoan ) ដោយសង្ស័យថា ទ្រិញ គៀម បានសម្លាប់ឪពុក ពេលនោះ គេក៏បានសុំអំណាចពីបងប្អូនរបស់គេ ដោយភិតភ័យ បានសុំធ្វើជាចៅហ្វាយស្រុកភាគខាងត្បូងដ៏វែងឆ្ងាយក្បែរ ខ្វាង ប៊ិញ( Quang Binh) មកទល់ ប៊ិញ ឌិញ ( Binh Dinh) សព្វថ្ងៃនេះ។ ហួង បានធ្វើ ពុតជាវង្វេង ដូច្នេះ គៀម ត្រូវបានគេបញ្ឆោតដោយគិតថា បញ្ជូនហួងទៅភាគខាងត្បូងវាជាការ ល្អ ពេលនោះ ហួង នឹងត្រូវស្លាប់យ៉ាងលឿន នៅតំបន់ព្រំដែនដែលគ្មានច្បាប់ទម្លាប់។ យ៉ាងណាក៏ដោយ ហួង បានគ្រប់គ្រងភាគខាងត្បូងយ៉ាងប៉ិនប្រសប់ ខណៈពេលដែលទ្រិញ គៀម និងកូនប្រុសរបស់ គែបានបន្តធ្វើសង្រ្គាមតទល់និងពួកម៉ាក់ង្វៀង ហួង បានបញ្ចូនប្រាក់កាសនិងពួកទាហានទៅ​​ភាគខាងជើង ដើម្បីជួយក្នុងសង្រ្គាម ប៉ុន្តែគេបន្តិចម្តងៗកាន់តែឯករាជ្យឡើង ដោយប្រែក្លាយ ធនធានសេដ្ឋកិច្ចរបស់អាណាចក្រពួកគេទៅជាគោលដៅដោះដូរពាណិជ្ជកម្មអន្តរជាតិទៅវិញ។ 
         សង្រ្គាមក្នុងស្រុករាជវង្សឡេ/ទ្រិញ និងម៉ាក់បានបញ្ចប់ក្នុងឆ្នំា ១៥៩២ នៅពេលដែលកងទ័ព ទ្រិញ ទុង( Trin Tung) បានសញ្ច័យបានទីក្រុង ហាណូយ និងបានប្រហារជីវិតស្តេច ម៉ាក់ ម៉ៅ ហុប( Mac Mau Hop) ។ អ្នករស់រាននៃព្រះញាត្តិវង្សម៉ាក់បានភៀសខ្លួនទៅកាន់ភ្នំភាគខាងជើង កាវ​ បាង ( Cao Bang) និងបន្តគ្រប់គ្រងនៅទីនោះ រហូតដល់ឆ្នំា ១៦៦២ ។ នៅពេលនោះ ទ្រិញ តាក់ ( Trinh Tac) បានធ្វើសញ្ជ័យយកបានដែនដីម៉ាក់ចុងក្រោយមួយទៀត។ ពួកស្តេចឡេ តាំងតែពីការស្តារមកវិញ របស់ ង្វៀន​ គីំម ដើរតួត្រឹមតែជានាមតែប៉ុណ្ណោះ។ បន្ទាប់ពីធ្លាក់រាជវង្សម៉ាក់ អំណាចពិត ទាំងអស់នៅភាគខាងជើងជារបស់ពួកលោកម្ចាស់ទ្រិញ( Trinh)។ 

សង្រ្គាមទ្រិញ/ង្វៀន

Trịnh Tráng – Wikipedia tiếng Việt          ក្នុងឆ្នំា ១៦០០ គ.ស ង្វៀង ហួង ក៏បានប្រកាសខ្លួនថាជាលោកម្ចាស់ ( ផ្លូវការ =វឿង= Vuong, និយមហៅថា ឆូ= Chua , ខ្មែរហៅថា ចៅ) និងបានបដិសេធបញ្ចូនមាសប្រាក់ និងកងទ័ព បន្ថែម ទៀត ជួយដល់ពួកទ្រិញ។ លោកក៏បានផ្លាស់រាជធានីទៅ​ ភូ សួន( Phu Xuan) សម័យបច្ចុប្បន្ន ហួ ( Hue)ង្វៀង ហួងបានចូលទិវង្គតនៅឆ្នំា ១៦១៣  បន្ទាប់ពីការគ្រប់គ្រងភាគខាងត្បូងអស់រយៈ ពេល ៥៥ឆ្នំាមក។ លោកត្រូវបានបន្តវេនដោយកូនប្រុសទី៦ របស់លោក ង្វៀន ផាក់ ង្វៀន( Nguyen Phuc Nguyen) ដែលជាអ្នកដូចគ្នាបដិសេធទទួលស្គាល់នូវអំណាចរបស់ពួកទ្រិញ។ ប៉ុន្តែ នៅតែសច្ចាស្មោះស្មគ្រចំពោះស្តេចឡេ។ 
         ទ្រិញត្រាង ( Trinh Trang) បានបន្តវេន ទ្រិញ តុង( Trinh Tung) ឪពុកគាត់រហូតដល់មរណភាព របស់គាត់ឆ្នំា ១៦២៣។  លោកត្រាង បានបញ្ជាឲ្យ ង្វៀន ផាក់ ង្វៀន ប្រគល់អំណាចឲ្យគាត់ បញ្ជាត្រូវបានបដិសេធទាំងពីរលើក។ ឆ្នំា ១៦២៧ គ.ស ទ្រិញ ត្រាង បានបញ្ចូនកងទ័ព១៥០.០០០នាក់ ទៅភាគខាងត្បូងក្នុងយុទ្ធនាការសឹកបរាជ័យមួយ។ ពួកទ្រិញ កាន់តែខ្លំាងរឹងមំាឡើង ដោយមាន ប្រជាជន សេដ្ឋកិច្ចនិងកងទ័ពកាន់តែច្រើនឡើង ។ ប៉ុន្តែ ពួកគេមិនអាចផ្ចាញ់ពួកង្វៀនបានទេ ដោយពួកគេបានសាងកំផែងថ្មការពារពីរផ្ទាំងនិងបានបណ្តាក់ទុកកំាភ្លើងធំរបស់ប៉ទុយហ្កាល។ 
          សង្រ្គាមទ្រិញ-ង្វៀនបានបន្តពីឆ្នំា ១៦២៧ ដល់ ១៦៧២ គ.ស។ កងទ័ពទ្រិញបានធ្វើការវាយលុក យ៉ាងហោចណាស់៧លើក សុទ្ធតែបរាជ័យទាំងអស់ ដើម្បីចាប់យក ភូ សួន( Phu Xuan) ។ ម្តងនោះ ផ្តើមឡើងក្នុងឆ្នំា ១៦៥១ គ.ស ពួកង្វៀនខ្លួនឯងបានបន្តការវាយលុក និងការវាយប្រហារលើផ្នែក មួយចំនួននៃដែនដីទ្រិញ។ យ៉ាងណាក៏ដោយ ក្រោមការគ្រប់គ្រងរបស់មេដឹកនំាថ្មី ទ្រិញ តាក់( Trinh Tac) បានបង្ខំឲ្យពួកង្វៀនត្រឡប់ទៅវិញនៅឆ្នំា ១៦៥៥ ។ បន្ទាប់ពីការវាយលុកលើកចុងក្រោយមួយ ក្នុងឆ្នំា ១៦៧២ ទ្រិញ តាក់ បានយល់ព្រមផ្អាកសង្រ្គាមជាមួយលោកម្ចាស់ង្វៀន ង្វៀន ផាក់ តាន( Nguyen Phuc Tan) ប្រទេសក៏ត្រូវបានបែងចែកជាពីរ។ 

ការពង្រីកទឹកដីមកភាគខាងត្បូង 

Tran Dynasty (1225-1400)        ពួកង្វៀននិងទ្រិញ បានថែរក្សាសន្តិភាពជាបងប្អូន សម្រាប់រយៈពេល១០០ឆ្នំា បន្ទាប់មកទៀត  សម័យនោះភាគីទាំងពីរបានបង្កើតនូវសមិទ្ធផលសំខាន់ៗជាច្រើន។ ពួកទ្រិញ បានបង្កើតការិយាល័យរាជការកណ្តាលទទួលបន្ទុកថវិការរដ្ឋ និងផលិតរូបិយវត្ថុ បង្រួមអង្គភាពធំៗជាច្រើន ទជាប្រព័ន្ធទសភាគបង្កើតរោងបោះពុម្ភ ដើម្បីកាត់បន្ថយតម្រូវការសម្ភារៈបោះពុម្ភសំខាន់ៗពីប្រទេស ចិន បើកសម្ពោធបណ្ឌិតសភាយោធា និងចងក្រងសៀវភៅប្រវត្តិសាស្រ្ត។ ខណៈពេលនោះដែរ ពួកលោកម្ចាស់ង្វៀន បានបន្តការពង្រីកទឹកដីទៅភាគខាងត្បូង ដោយការធ្វើសញ្ជ័យលើទឹកដីចាម  ដែលនៅសេសសល់។ និគមជនវៀត ក៏បានមកដល់ដែរ តំបន់ដែលមានប្រជាជននៅរប៉ាត់រប៉ាយ ដែលគេស្គាល់ថា ជាចេនឡាទឹកលិច គឺជាផ្នែកមួយនៃដីសណ្តរទន្លេមេគង្គក្រោមនៃចេនឡា( សព្វថ្ងៃ កម្ពុជា)។ នៅចន្លោះពាក់កណ្តាលសតវត្សទី១៧ មកទល់ពាក់កណ្តាលសតវត្សទី១៨ ពេលនោះចេនឡា បានចុះខ្សោយដោយសារវិវាទផ្ទៃក្នុង និងការលុកលុយរបស់សៀម។ ពួកលោកម្ចាស់ង្វៀន បានប្រើវិធី ផ្សេងៗ នយោបាយអភីសេក ការដាក់សម្ពាធផ្នែកការទូត ការគំាទ្រនយោបាយនិងកងទ័ព ដើម្បី ទទួលបានតំបន់ដែលនៅជុំវិញសៃហ្គន( ព្រៃនគរ) និងដីសណ្តរទន្លេមេគង្គសព្វថ្ងៃនេះ។ កងទ័ពង្វៀន ជាច្រើនដងក៏បានប៉ះទង្គិចផងដែរ ជាមួយកងទ័ពសៀម ដើម្បីបង្កើតឥទ្ធិពលលើចេនឡា។ 

ការបះបោររាជវង្ស តៃ សឺន 

Nguyễn Huệ - Những chiến công thống nhất nước nhà         ក្នុងឆ្នំា ១៧៧១ ការបះបោររបស់ពួក តៃ សឺន បានបែកធ្លាយនៅ គុយ ញ៉ន( Quy Nhon) ដែលស្ថិតក្រោមការដឹកនំារបស់ត្រកូលង្វៀន។ ក្រុមមេដឹកនំានៃការបះបោរនេះ ជាបងប្អូនបីនាក់ដែល មានឈ្មោះថា ង្វៀន ញ៉ាក់( Nguyen Nhac), ង្វៀន លូ ( Nguyen Lu), ង្វៀន ហ៊ូ មិនជាប់សាច់ឈាម និងពួកលោកម្ចាស់ង្វៀនទេ។ នៅឆ្នំា ១៧៧៦ ពួក តៃ សឺន បានកាន់កាប់ទឹកដីលោកម្ចាស់ង្វៀនទាំងអស់ និងសម្លាប់ស្ទើរតែគ្មានសល់នូវក្រុមគ្រួសាររាជវង្ស។ ព្រះអង្គម្ចាស់មួយព្រះអង្គនៅមានព្រះជន្មនៅឡើយ ង្វៀន ផាក់ អាញ់ ( Nguyen Phuc Anh , ជាទូទៅហៅថា ង្វៀន អាញ់ Nguyen Anh) បាន ភៀសព្រះកាយទៅដល់សៀមហើយបានទទួលការគំាទ្រពីស្តេចសៀម។ ង្វៀន អាញ់ បានត្រឡប់មក វិញ​ជាមួយកងទ័ពសៀម​៥០.០០០នាក់ ដើម្បីដណ្តើមអំណាចមកវិញ ក៏ប៉ុន្តែ ត្រូវបរាជ័យនៅសមរភូមិ រា៉ច់ កាម ស៊យ​ មុត ( Rach Gam Xoai Mut) និងត្រូវគេសម្លាប់ស្ទើរតែទាំងអស់។​ ង្វៀន អាញ់ បានភៀសខ្លួនពីវៀតណាម ក៏ប៉ុន្តែ ទ្រង់មិនបានបោះបង់ចោលនោះឡើយ។ កងទ័ព តៃ សឺន បាន បញ្ជាដោយ ង្វៀន ហ៊ូ ចល័តទៅភាគខាងជើងនៅឆ្នំា ១៧៨៦ គ.ស ដើម្បីតទល់ប្រឆំាងនិងលោក ម្ចាស់ទ្រិញ ទ្រិញ ខៃ( Trinh Khai) ។ កងទ័ពទ្រិញ បានបរាជ័យហើយទ្រិញ ខៃ បានធ្វើអត្តឃាត។ កងទ័ព តៃ សឺន បានកានកាប់រាជធានីតិចជាងពីរខែ។ ព្រះចៅអធិរាជឡេ ចុងក្រោយ ឡេ ឆេវ ថុង( Le Chieu Thong) បានភៀសព្រះកាយទៅចិន ហើយបានដាក់សំណើរទៅព្រះចៅអធិរាជឈិងចិន  ដើម្បីសុំជំនួយ។ ព្រះចៅអធិរាជឈិង ឆៀន ឡុង( QainLong) បានផ្កត់ផ្គង់ដល់ឡេ ឆៀវ ថុង ជាមួយ និងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល២០.០០០០កង ដើម្បីយករាជ្យបល្ល័ង្គមកវិញពីពួកអ្នកជ្រែក រាជ្យ។ ង្វៀន ហ៊ូ​ បានប្រកាសខ្លួនថា ជាព្រះចៅអធិរាជខ្វាង ទ្រុង( Quang Trung) និងបានកម្ចាត់កងទ័ពឈិងជាមួយនិងទាហាន១០.០០០០នាក់ ក្នុងយុទ្ធនាការ៧ថ្ងៃដ៏គួរឲ្យភ្ញាក់ផ្អើលកំឡុងថ្ងៃចូល ឆ្នំាថ្មី( បុណ្យតេត=Tet) ។ កំឡូងរជ្ជកាលរបស់ព្រះអង្គ ខ្វាង ទ្រុង បានធ្វើឲ្យលេចឡើងនូវកំណែទម្រង់ ជាច្រើន ប៉ុន្តែសុគតដោយមិនដឹងមូលហេតុ នៅតាមផ្លូវយាងទៅភាគខាងត្បូងក្នុងឆ្នំា ១៧៩២ ក្នុង ព្រះជន្ម ៤០វស្សា។ កំឡុងរជ្ជកាលអធិរាជ ខ្វាង ទ្រុង បានបែកចែកជាបីអង្គភាពនយោបាយ ។ មេដឹកនំា តៃ សឺន ង្វៀន ញ៉ាក់ បានគ្រប់គ្រងភាគកណ្តាលនៃប្រទេស ចាប់ពីរាជធានីរបស់លោកគុយ ញ៉ន ។ ព្រះចៅអធិរាជ ខ្វាង ទ្រុង បានគ្រប់គ្រងភាគខាងជើងពីរាជធានី ភួ សួន​ ហ៊ូ ។ នៅភាគខាង ត្បូង ង្វៀន អាញ់ បានជួយកំណែនដោយកងទ័ពឆ្នើមៗជាច្រើនពីភាគខាងត្បូង បានកាន់កាប់ គៀរ ឌិញ ( Gia Dinh) សម័យបច្ចុប្បន្ន ហូ ជីមិញ  ក្នុងឆ្នំា ១៧៨៨ និងបង្កើតបានជាមូលដ្ឋានដ៏រឹង មាំសម្រាប់កងទ័ពទ្រង់។ 
           បន្ទាប់ពីការចូលទិវង្គតរបស់ស្តេច ខ្វាង ទ្រុង រាជវង្ស តៃ សឺន ប្រែជារង្កោះរង្គើរដោយហេតុ បងប្អូនដែលនៅសល់បានប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ហើយប្រជាជនមានភក្តីភាពទៅនិង បុត្រាតូចរបស់​ ង្វៀន​ ហ៊ូ ( Nguyen Hue ) ។ ង្វៀន អាញ់ បានចេញក្តោងទៅភាគខាងជើងក្នុងឆ្នំា ១៧៩៩ គ.ស ដោយកាន់កាប់មូលដ្ឋានទ័ព តៃ សឺន គយ ញ៉ន ។ ក្នុងឆ្នំា ១៨០១ គ.ស កងទ័ព របស់ទ្រង់បានដណ្តើមបាន ភួ សួន( Phuc Xuan) រាជធានីនៃពួក តៃ សឺន ។ ង្វៀន អាញ់ នៅទីបញ្ចប់បាន ឈ្នះសង្រ្គាមក្នុងឆ្នំា ១៨០២ នៅពេលដែលទ្រង់បានឡោមព័ទ្ធ ថាង ឡុង( ហាណូយ) និងបានប្រហារ ជីវិតបុត្រារបស់ ង្វៀន ហ៊ូ , ង្វៀន ខ្វាង ទ័ន រួមជាមួយមេទ័ពនិងមន្រ្តីរប​ស់ពួក តៃ សឺន ជាច្រើននាក់។ ង្វៀន អាញ់ បានឡើងសោយរាជ្យហើយប្រកាសខ្លួនឯងថា ជាព្រះចៅអធិរាជ្យ គា ឡុង។ គា គឺសំដៅទៅលើ គា ឌិញ ( Gia Dinh) ឈ្មោះចាស់នៃសៃហ្គន, ឡុងគឺសំដៅទៅលើ ថាង ឡុង ឈ្មោះចាស់ នៃហាណូយ ។ ហេតុនេះ គា ឡុង បាននាំមកនូវការបង្រួបបង្រួមប្រទេស។ 
រាជវង្សង្វៀន បានបន្តដល់ការដាក់រាជ្យរបស់ បាវ ដាយ ( Bao Dai ) ក្នុងឆ្នំា ១៩៤៥ គ.ស ។ ចំណែកចិន ជាច្រើនសតវត្សហើយបានចាត់ទុកថា ដាយ វៀត ជាអណ្ណាម ។ គា ឡុង បានសុំឲ្យព្រះចៅអធិរាជឈិងចិន ដាក់ឈ្មោះប្រទេសឡើងវិញ ពីអណ្ណាមទៅជាណាម វៀតវិញ។ ដើម្បីការពារការភ័ន្តច្រឡំណាមួយនៃអាណាចក្ររបស់ គា ឡុង ជាមួយនគរពីបុរាណរបស់ ទ្រៀវ ដា( Trieu Da) ។ ព្រះចៅ អធិរាជចិនបានឆ្លាស់លំដាប់លំដោយនៃពាក្យពីរម៉ាត់ទៅជា វៀតណាមវិញ។ ដូច្នោះហើយ ឈ្មោះវៀតណាមត្រូវបានប្រើតាំងពីរាជព្រះចៅអធិរាជ គា ឡុង មក។ ពួកអ្នកប្រវត្តិវិទូថ្មីៗនេះ បានរកឃើញថា ឈ្មោះនេះ មានក្នុងសៀវភៅចាស់ៗជាច្រើនដែលពួកវៀតណាមចាត់ទុកប្រទេសពួក កេថា ជាវៀតណាម។ 
             សម័យកាលនៃការបែងចែកជាមួយនិងសោកនាដកម្ម និងការវិវត្តខាងប្រវត្តិសាស្រ្តដែលដុនដាបជាច្រើនបានជម្រុញឲ្យកវីនិពន្ធមួយចំនួន បង្កើតជាស្នាដៃនូវកំណាព្យវៀតណាមខ្លះ ដូចជាកំណាព្យកវីកថា រឿងនិទាននៃនាង គាវ ( ទ្រុយយិនគាវ =Truyen Kieu) ដោយលោក ង្វៀន ឌុ ( Nguyen Du) ចម្រៀងប្រពន្ធទាហាន( ឈិន ភូង៉ាម = Chinh Phu Ngam) ដោយ ដាង ថ្រាន កុង ( Dang Tran Con) និង ដូន ធី ដៀម ( Doan Thi Diem ) ហើយសមូហកម្មតិះដៀលជាកំណាព្យស្នេហានិពន្ធដោយកវីស្រី ហួ សួន ហឿង( Hoa Xuan Huong ) ។ 

ក្នុងសតវត្សទី៩ និងការស្ថិតក្រោមអាណានិគមបារាំង

French colonial era and Vietnam War - Vietnam Famous Destinations            ការផ្សព្វផ្សាយរបស់ពួកភាគខាងលិចវៀតណាម និងការផ្សព្វផ្សាយរបស់វៀតណាម ទៅពួកអ៊ឺរ៉ុបបានចុះកាលបរិច្ឆេទត្រឡប់ក្រោយវិញក្នុងឆ្នំា ១៦៦ ម.គ ជាមួយនិងការមកដល់នៃពួក ឈ្មួញនៃចក្រភពរ៉ូម មកទល់និងឆ្នំា ១២៩២ មានរួមដំណើរទស្សនកិច្ចរបស់លោក ម៉ាខូ ប៉ូឡូ ហើយ និងដើមសតវត្សទី១៦ មានការមកដល់នៃពួកប៉ទុយហ្គាលនិងពួកពាណិជ្ជករនិងសាសនទូតអ៊ឺរ៉ុប ផ្សេងៗទៀត ។ អេឡិចសង់ត្រេ ដឺរ៉ូដស៍( Alexandre De Rhodes ) អាចារ្យជាតិយេស៊ូបារាំងម្នាក់ បានធ្វើកិច្ចការដើមដំបូងឲ្យកាន់តែប្រសើរឡើង ដោយពួកសាសនទូតប៉ទុយហ្កាល់ និងបានអភិវឌ្ឍន៍ អក្សរវៀតណាម ខ្វឿក ងូ ( Quoc Ngu) ( Annamiticum Lusitanam et Latinum ) នៅឆ្នំា ១៦៥១ ។ 
            នារវាងឆ្នំា ១៦២៧និង ១៧៧៥ គ.ស ត្រកូលមានឥទ្ធិពលពីរបានបែងចែកប្រទេស ពួកលោក ម្ចាស់ង្វៀន បានគ្រប់គ្រងភាគខាងត្បូង និងពួកលោកម្ចាស់ទ្រិញ បានគ្រប់ក្រងភាគខាងជើង។ សង្រ្គាមទ្រិញ/ង្វៀន បានផ្តល់ឲ្យពួកពាណិជ្ជករអ៊ឺរ៉ុបនូវឱកាសជាច្រើន ដើម្បីគំាទ្រភាគីនីមួយៗជាមួយនិងអាវុធនិងបច្ចេកវិទ្យា។ ពួកប៉ទុយហ្កាល់ បានជួយដល់ពួកង្វៀននៅភាគខាងត្បូងខណៈ ពេលនោះ ពួកដាច់ ក៏ជួយពួកទ្រិញខាងជើងដែរ។ 
           ក្នុងឆ្នំា ១៧៨៤ គ.ស កំឡុងការប៉ះទង្គិចគ្នារវាងង្វៀន​ អាញ់ ទាយាទនៃពួកលោកម្ចាស់ង្វៀន ដែលនៅរស់ និងរាជវង្ស តៃ សឺន សង្ឃរាជកាតូលិកជាតិបារាំង ពីណេអុច ដឺប៉េហំាង( Pingneaux de Behaine) បានចេញសំពៅទៅបារាំង  ដើម្បីស្វែងរកកងទ័ពត្រឡប់មករក ង្វៀង អាញ់ វិញ។ ក្នុងរាជវាំង ស្តេចល្វីសទី១៦ ពីណេអុច បានចូលជាអាជ្ញារកណ្តាលសន្ធិសញ្ញាវ៉ឺសៃ( Versailles) មួយដែលសន្យាថា កងទ័ពបារាំងជួយបន្ទូរបន្ថយឲ្យសភាពការណ៍នៅវៀតណាមដូចដើមវិញ។ បដិវត្តន៍បារាំងបានផ្ទុះឡើង ហើយផែនការរបស់ពីណេអុចក៏បរាជ័យ។ ដោយមិនចុះញ៉ម ពីណេអុច បានធ្វើដំណើរទៅដែនដីពូឌូឆូរី ( Puducherry) បារាំងនៅឥណ្ឌា។ លោកមានកប៉ាល់ពីរគ្រឿង កងវរសេនាធំឥណ្ឌាមួយកង និងមានអ្នកស្ម័គ្រចិត្ត ហើយបានត្រឡប់ទៅវៀតណាមវិញ ក្នុង ឆ្នំា ១៧៨៨ គ.ស។ ម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តរបស់ពីណេអុច ហ្សង់ ម៉ារី​ ដាយ៉ូត( Jean Marie Dayot) បានរៀបចំទ័ពជើងទឹក ង្វៀន អាញ់ ឡើងវិញ ចូលរួមជាមួយជួរកងទ័ពអ៊ឺរ៉ុប ហើយបានកម្ចាត់ពួក តៃ សឺន នៅ ឃ្វី ញ៉ន( Qui Nhon) ក្នុងឆ្នំា ១៧៩២ គ.ស។ ២ ឬ៣ឆ្នំាក្រោយមក កងទ័ព របស់ង្វៀន អាញ់ បានកាន់កាប់សៃហ្គន ដែលជាកន្លែងលោកពីណេអុច បានទទួលមរណភាពក្នុង ឆ្នំា ១៧៩៩ ។ អ្នកស្ម័គ្រចិត្តម្នាក់ទៀត វិចទ័រ អូលីវ្យេរ ដឺ ពុយ​ ម៉ាណេល ( Victor Olivier De Puymanel ) អាចនិងសាងសង់បន្ទាយ គា ឌិញ នៅភាគកណ្តាលសៃហ្គន។ បន្ទាប់ពីង្វៀន អាញ់ បង្កើតឡើងនូវ រាជវង្សង្វៀនក្នុងឆ្នំា ១៨០២ ទ្រង់បានប្រោសប្រណីដល់សាសនាកាតូលិកនិងបានប្រើប្រាស់ជនជាតិ អ៊ឺរ៉ុបខ្លះក្នុងរាជ្យវាំងជាទីប្រឹក្សាទៀតផង។ ប៉ុន្តែព្រះអង្គនិងអ្នកស្នងរាជ្យរបស់ព្រះអង្គគឺជាពួកខុងជឺ អភិរក្សនិយមដែលតស៊ូនិងបស្ចឺមហនីយកម្ម។ ព្រះចៅអធិរាជង្វៀន ក្រោយៗមកទៀត មិញ ម៉ាង , ធីវ ទ្រី ( Thieu Tri) និង ទូ​ ដុក ( Tu Duc) បានធ្វើទុក្ខបុកម្នេញយ៉ាងសាហាវលើសាសនាកាតូលិក និង បន្តនយោបាយបិទទ្វារ ដោយឃ្លំាមើលលើពួកបស្ចឹមប្រទេសជាបន្តបន្ទាប់លើព្រឹត្តការណ៍ជាច្រើន ដូចជា ៖ ការបះបោររបស់ ឡេ វា៉ន់​ ខូយ ( Le Van Khoi) នៅពេលសាសនទូតជាំតិបារាំង ចូសិផ្វ ម៉ាឆង់ដ៍ ( Joshep Marchand) បានលើកទឹកចិត្តដល់ពួកកាតូលិកក្នុងស្រុកបះបោរក្នុងគោលបំណង លើកអធិរាជមួយឲ្យឡើងសោយរាជ្យ។ រាប់សិបពាន់នាក់នៃជនជាតិវៀតណាមនិងគ្រិស្តសាសនិក កើតក្រៅប្រទេសត្រូវធ្វើទុក្ខបុកម្នេញ  ហើយការដោះដូរពាណិជ្ជកម្ម ជាមួយពួកបស្ចឹមប្រទេសបាន បង្អង់យឺតៗ ក្នុងរយៈកាលនេះ។ មានការបះបោរជាញឹកញយប្រឆាំងនិងពួកង្វៀន ដែលមានរាប់រយ នៃព្រឹត្តការណ៍ដូចៗគ្នា បានបន្តកត់ទុកក្នុងកាលប្បវត្តិជាច្រើន។ អំពើទាំងនេះ កំពុងតែត្រូវបានប្រើជាលេសសម្រាប់បារាំងចូលលុកលុយវៀតណាម។ នៅដើមរាជវង្សង្វៀនបានភ្ជាប់សកម្មភាពស្ថាបនាជាច្រើននៃបុព្វការីជនមុនៗរបស់រាជវង្ស ធ្វើផ្លូវ ជីកប្រឡាយ ចេញច្បាប់ ធ្វើការប្រឡង ឧបត្ថម្ភបន្ធូរបន្ថយដល់ការថែរក្សាចំពោះអ្នកជម្ងឺ ចងក្រងផែនទីនិងសៀវភៅប្រវត្តិសាស្រ្តហើយ ដាក់ឥទ្ធិពលលើកម្ពុជា ឡាវ  យ៉ាងណាក៏ដោយ ការរៀបចំទាំងនោះមិនគ្រប់គ្រាន់ ដើម្បីបាននូវភាព ជឿនលឿនក្នុងយុគសម័យថ្មីនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឧស្សាហកម្មនិងពាណិជ្ជកម្មនិងនយោបាយ អន្តរជាតិឡើយ ជាពិសេសនៅពេលប្រឈមមុខជាមួយកងទ័ពអ៊ឺរ៉ុបប្រកបដោយឧត្តមភាពខាង បច្ចេកវិទ្យា ដែលជះឥទ្ធិពលយ៉ាងខ្លំាងលើតំបន់នេះ។ រាជវង្សង្ង្វៀនសជាធម្មតា ត្រូវបានគេស្តីបន្ទោសចំពោះ ការស្រុតចុះក្នុងការធ្វើទំនើបកម្មប្រទេស ក្នុងពេលរារាំងទប់ស្កាត់ការធ្វើអាណានិគមបារាំងនៅ សតវត្សទី១៩ ។ 

ការលុកលុយឈ្លានពានរបស់បារាំង 

ind1 - Regina Magazine         ស្ថិតក្រោមរាជ្យរបស់ព្រះចៅ ណាប៉ូឡេអុងទី៣ នៃប្រទេសបារាំង ក្រោមការដឹកនំារបស់ រីហ្កូល ដឺ ហ្សង់ នូលី( Rigault De Genouilly ) បានវាយប្រហារកំពង់ផែ ដា ណាង ( Da Nang) ក្នុងឆ្នំា ១៨៥៨ គ.ស បង្កឲ្យមានការបំផ្លាញសំខាន់ៗ នៅតែបរាជ័យគ្មានកន្លែងឈរជើងជាបន្តបន្ទាប់ និងរងទុក្ខដោយសារជម្ងឺនៅតំបន់ក្តៅហើយសើមទៀត។ ដឺ ហ្សង់នូលី បានចេញសំពៅទៅត្បូងនិងកាន់កាប់ ទីក្រុង គា ឌិញ ( Gia Dinh= Sai Gon = Hochiminh = ព្រៃនគរ) ដែលមិនបានការពាររឹងមំា ។ ពីឆ្នាំ ១៨៥៩ ដល់ ១៨៦៧ គ.ស កងទ័ពបារាំងបានពង្រីកការគ្រប់គ្រងរបស់ពួកគេទៅខេត្តទាំង៦  តាមតំបន់ដីសណ្តរទន្លេមេគង្គ ហើយបានបង្កើតអាណានិគម ដែលគេបានស្គាល់ថា កូសុំាងស៊ីន ។ 
            បីឆ្នំាក្រោយមកទៀត កងទ័ពបារាំងបានឈរជើងនៅលើទឹកដីវៀតណាមភាគខាងជើង ( តុងកឹង) ហើយកាន់កាប់បានទីក្រុងហាណូយពីរដងក្នុងឆ្នំា ១៨៧៣ និង ១៨៨២ គ.ស។ ពួកបារាំង បានរៀបចំថែរក្សាតុងកឹងក្នុងកណ្តាប់ដៃរបស់ពួកគេ ទោះបីទាំងពីរលើក មេបញ្ជាការកំពូលរបស់ពួកគេ ផ្រង់ស៊ីស ហ្កាញ៉េ( Francis Garnie) និង ហ្សង់រី រីរ្យេរ ( Henri Riviere) ត្រូវបានសត្រូវស្ទាក់វាយនិងសម្លាប់ចោលក៏ដោយ។ បារាំងបានក្តោបក្តាប់អំណាចទាំងមូលលើប្រទេសវៀតណាម បន្ទាប់ពី សង្រ្គាមចិន បារាំង ( ១៨៨៤ ដល់ ១៨៨៥ គ.ស) ហើយ។ សហភាពឥណ្ឌូចិន ត្រូវបានបង្កើតឡើងក្នុង ខែតុលា ឆ្នំា ១៨៨៧ គ.សពីអណ្ណាម ( ទ្រុង គី Trung Ky វៀតណាមកណ្តាល), តុងកឹង ( បាក់ គី Bac ky វៀតណាមខាងជើង) , កូសុំាងស៊ីន ( ណាម គី = Nam Ky វៀតណាមខាងត្បូង) និងកម្ពុជាជាមួយឡាវ ដែលបានបញ្ចូលក្នុងឆ្នំា ១៨៩៣ ។ នៅក្នុងសហភាពឥណ្ឌូចិន កូសុំាងស៊ីន មានឋានជាអាណានិគម អណ្ណាមជារដ្ឋក្រោមអាណាព្យាបាលដែលមានតែឈ្មោះ ដែលរាជ្យវង្សង្វៀននៅតែគ្រប់ គ្រង និងតុងកឹងមានអភិបាលបារាំងម្នាក់ ដែលមានអភិបាលកិច្ចក្នងស្រុក ដំណើរការដោយមន្រ្តី វៀតណាម។ 
          បន្ទាប់ពី គា ឌិញ( Gia Dinh) ធ្លាក់ទៅក្នុងដៃបារាំង ចលនាតស៊ូវៀតណាមជាច្រើនបានផ្ទុះឡើងក្នុងតំបន់ដែលបានកាន់កាប់ហើយខ្លះបានដឹកនាំដោយអតីតមន្រ្តីវាំងមួយភាគដូចជា ៖ ទ្រឿង ឌិញ ( Truong Dinh ) ខ្លះទៀតដោយពួកកសិករស្រែចម្ការដូចជា ង្វៀន ទ្រុង ទ្រុក ( Nguyen Troung Truc) ដែលជាអ្នកពន្លិចកប៉ាល់ផ្ទុកកាំភ្លើងរបស់បារាំង ឡឺអេះស្បឺរ៉ង់សេ ដោយប្រើប្រាស់ ក្បនទ័ពព្រៃ ។ នៅភាគខាងជើង ចលនាភាគច្រើនដឹកនំាដោយអតីតមន្រ្តីវាំងហើយបានបន្ត ជាច្រើនទសវត្ស ដែលមានការប្រឆាំងរបស់ ផាន់ ឌិញ ភុង ( Phan Dinh Phung) នៅភាគកណ្តាលប្រទេសវៀតណាម រហូតដល់ឆ្នំា ១៨៩៥ ។ នៅប្រជុំភ្នំភាគខាងជើង អតីតមេដឹកនំាចោរព្រៃ ហួង ហួ ថាម ( Hoang Hoa Tham ) បានប្រយុទ្ទប្រឆាំងដល់ឆ្នំា ១៩១១ ។ ថែមពីនេះ អធិរាជង្វៀន វ័យជំទង់ ហាម ងី បានចាកចេញពីព្រះបរមរាជវាំងអធិរាជនៅ ហ៊ួ( Hue) ក្នុងឆ្នំា ១៨៨៥ គ.ស ជាមួយសម្តេច រាជានុសិទ្ធ តុន ថាត់ ធុយយិត( Ton That Thuyet) ហើយបានចាប់ផ្តើម កាន់វឿង ឬសង្រ្គោះស្តេចជា ចលនាមួយខិតខំប្រមូលកម្លាំងប្រជាជន ដើម្បីតស៊ូនិងពួកបារាំង។ ទ្រង់ត្រូវចាប់បានក្នុងឆ្នំា ១៨៨៨ គ.ស ហើយបាននិរទេសព្រះកាយទៅកាន់អាល់ស៊េរីបារាំង។ ប៉ុន្មានទសវត្សក្រោយមក ស្តេចង្វៀនពីរអង្គទៀត ថាញ់ ថាយ( Thanh Thai) និង ឌុយ តាន( Duy Tan) ក៏ត្រូវនិរទេសខ្លួនទៅ អាហ្រ្វិកកាចំពោះការមាននិន្នាការប្រឆាំងបារាំងជាច្រើនដង។ អ្នកចាស់ៗត្រូវបានដកចេញ ដោយលេសមិនសមហេតុផល ហើយ ឌុយ តាន ត្រូវបានចាប់ខ្លួន ដោយការរួមគំនិតជាមួយមន្រ្តី ម្នាក់ ថ្រាន់ កាវ វា៉ន់ ( Tran Cao Van) ដែលព្យាយាមធ្វើការបះបោរ។ 
ក្នងកំឡុងសតវត្សទី២០ 
          នៅដើមសតវត្សទី២០ ពួកអ្នកស្នេហាជាតិវៀតណាមបានដឹងថា ពួកគេមិនអាចកម្ចាត់បារាំង ដោយគ្មានទំនើបកម្មបានឡើយ។ ដោយការយល់ដឹងអំពីទស្សនវិជ្ជាលោកខាងលិច ពួកគេមានបំណងបង្កើតឡើងនូវសាធារណរដ្ឋមួយពឹងលើឯករាជ្យភាព ដែលងាកចេញពីគំនិតរាជានិយម នៃចលនា កាន វឿង ។ ការធ្វើឲ្យរុស្ស៊ីបរាជ័យដោយសារប្រទេសជប៉ុនក្នុងសង្រ្គាមរុស្ស៊ី ជប៉ុន បានធ្វើជាឧ ទាហរណ៍ល្អឥតខ្ចោះ នៃទំនើបកម្មដែលជួយប្រទេសអាស៊ីមួយនេះ កម្ចាត់ចក្រភពអ៊ឹរ៉ុប ដែលប្រកប ដោយឥទ្ធិពលបាន។ 
         នោះហើយបានបំផុសចលនាទំនើបកម្មស្របគ្នាពិរ។ លើកទី១ គឺចលនា(​ដំណើរទៅភាគខាងកើត) ( ដុង ឌូ = Dong Du) ចាប់ផ្តើមក្នុងឆ្នំា ១៩០៥ ដោយ ផាន់ បួយ ចៅ( Phan Boi Chau) ។ ផែនការរបស់លោកចៅ គឺត្រូវបញ្ជូននិស្សិតវៀតណាមទៅប្រទេសជប៉ុន ដើម្បីរៀនជំនាញថ្មីៗ ដូច្នេះ ក្នុងពេលអនាគត ពួកគេអាចដឹកនំាការបះបោរប្រដាប់អាវុធដ៏ជោគជ័យប្រឆាំងនិងពួកបារាំង។ ជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ កឿង ដេ( Cuong De) ព្រះអង្គបានចាប់ផ្តើម អង្គការពីរនៅជប៉ុន ឌុយ តាយ ហួយ ( Duy Tai Hoi) និងវៀតណាម កុង ហៀន ហួយ( Vietnam Cong Hien Hoi) ។ ដោយ សារតែការដាក់សម្ពាធការទូតរបស់បារាំង ជប៉ុនក្រោយមក បាននិរទេសលោកចៅទៅប្រទេសចិនវិញ។ ផាន់ ជូ ទ្រិញ ( Phan Chu Trinh ) ជាអ្នកជ្រោមជ្រែងការតស៊ូបែបសន្តិភាពអហិង្សា  ដើម្បីទទួល បានឯករាជ្យដឹកនំាចលនាទំនើបកម្ម ឌុយ តាន លើកទីពីរ ។ លោកបានសង្កត់ធ្ងន់លើតម្រូវការ អប់រំមនុស្សដ៏ច្រើនសន្ធឹកធ្វើទំនើបកម្មប្រទេសជម្រុញលើកតម្កើនការយោគយល់គ្នានិងការអធ្យាស្រ័យគ្នារវាងប្រជាជនបារាំងនិងវៀតណាម និងការដោះដូរអំណាចគ្នាដោយសន្តិវិធី។
ក្នុងសតវត្សទី២០ ក៏បានមើលឃើញលក្ខណរីកចម្រើននូវអក្សរអក្ខរក្រម ខ្វឿក ងូ ( Quoc Ngu) រ៉ូមុំាង សម្រាប់ភាសាវៀតណាម ។ អ្នកស្នេហាជាតិវៀតណាម បានស្គាល់នូវសក្តានុពលនៃ ខ្វឿក ងូ ជាឧបករណ៍ដ៏មានប្រយោជន៍ ដើម្បីកាត់បន្ថយអនក្ខរកម្មយ៉ាងលឿននិងបានអប់រំមនុស្សចំនួនច្រើនសន្ធឹក។ តួអក្សរចិនប្រពៃណី ឬតួអក្សរ ណូម ( Nom) ត្រូវបានឃើញថា ក្រវិចក្រវៀនពេកនិងពិបាក រៀនមែនទែន។ ការប្រើប្រាស់ពាក្យរាយក្នុងអក្សរសាស្រ្តក៏បានក្លាយជាពេញនិយមជាមួយនិងរូបរាង ខាងក្រៅនៃប្រលោមលោកជាច្រើន។ ល្បីបំផុតគឺប្រលោមលោកនោះបានពីការគូសវង់វណ្ណគតិ  ទួ លុក វា៉ន់ ដួន( Tu Luc Van Doan) ។  
គណបក្សជាតិនិយមវៀតណាម និងការដណ្តើមអំណាច យិន បាយ
Nguyen Thai Hoc Foundation             ពេលនោះ ពួកបារាំងបានគាបសង្កត់លើចលនាទាំងពីរ ហើយបន្ទាប់ពីសក្ខីកម្មពួកអ្នក បដិវត្តន៍ជាច្រើនលេចឡើងនៅប្រទេសចិននិងរុស្ស៊ី ពួកអ្នកបដិវត្តន៍វៀតណាមបានចាប់ផ្តើមងាក ទៅរកផ្លូវគំាទ្របន្ថែមទៀត ដើម្បីផ្លាស់ប្តូរស្ថានការណ៍។ ផាន់ បួយ ចៅ បានបង្កើតឡើងនូវសម្ព័ន្ធ លើកស្ទួយវៀតណាម( វៀតណាម ខ្វាង ផាក់ ហួយ = Viet nam Quang Phuc Hoi) នៅគ័ងចូវ ( Guangzhou) ដោយរៀបចំផែនការតស៊ូប្រដាប់អាវុធប្រឆាំងបារាំង។ ក្នុងឆ្នំា ១៩២៥ ពួកភ្នាក់ងារ បារាំងបានចាប់លោកបាននៅ សៀង ហៃ  ហើយបានជម្រុញលោកទៅវៀតណាមវិញ។ ដោយសារតែ ប្រជាប្រិយរបស់លោក លោកចៅក៏បានរួចពីទោសប្រហារជីវិត ហើយបានឃុំខ្លួនក្នុងផ្ទះរហូតដល់ ទទួលមរណៈភាពនៅឆ្នំា ១៩៤០ គ.ស។ ក្នុងឆ្នំា ១៩២៧ គណបក្សជាតិនិយមវៀតណាម ( Viet nam Quoc Dan Dang ) បានយកគម្រូតាមគណបក្សគូមិងតាងនៅប្រទេសចិន ត្រូវបានបង្កើតឡើង។ ក្នុងឆ្នំា ១៩៣០ គណបក្សបានប្រជែងយកអំណាច យិន បាយ តាមបែបប្រដាប់អាវុធនៅតុងកឹង ដែលជាលទ្ធផលប្រធានបក្ស ង្វៀន ថាយ ហុក ( Nguyen Thai Hoc) និងមេដឹកនំាផ្សេងៗមួយ ចំនួន ទៀត ត្រូវបានចាប់និងប្រហារជីវិតដោយម៉ាស៊ីនកាត់ក្បាល។ លទ្ធិម៉ាក់ ត្រូវបានបញ្ចូលទៅក្នុងប្រទេសវៀតណាមជាមួយនិងការផុសឡើងនៃគណបក្សកុម្មុយនីស្តដាច់ពីគ្នាបី បក្សកុម្មុយនីស្តឥណ្ឌូចិន បក្សកុម្មុយនីស្តវៀតណាម និងសហភាពកុម្មុយនីស្តឥណ្ឌូចិន បានចូលរួមក្រោយមកទៀត ដោយចលនា ត្រួតស្គី( Trotsky ) ដឹកនំាដោយ តា ធូ ធៅ ( Ta Thu Thau) ។ ក្នុងឆ្នំា ១៩៣០ អង្គការ កុម្មុយនីស្តអន្តរជាតិ( កុំមីនតេន = Comintern ) បានបញ្ចូន ង្វៀន អាយ ខ្វឿក( Nguyen Ai Quoc) ទៅ ហុង កុង ដើម្បីសម្របសម្រួលក្នុងការបង្រួបបង្រួមបក្សជាច្រើនទៅជាបក្សកុម្មុយនីស្តវៀតណាម ដែលមាន ថ្រាន់ ភូ ( Tran Phu) ជាអគ្គលេខាធិការទីមួយ។ ក្រោយមកទៀត បក្សបានផ្លាស់ប្តូរឈ្មោះ ទៅជាបក្សកុម្មុយនីស្តឥណ្ឌូចិនវិញជាកុំមីនតេន ក្រោមការដឹកនំារបស់ចូសិផ្ទ ស្តាលីន​( Joseph Stalin) មិនអនុគ្រោះដល់ជាតិនិយមទេ។ ង្វៀន អាយ ខ្វឿក គឺជាអ្នកបដិវត្តន៍ឆ្វេងនិយមរស់នៅប្រទេស បារាំងតាំងពីឆ្នំា​ ១៩១១។ លោកបានចូលរួមក្នុងការស្ថាបនាបក្សកុម្មុយនីស្តបារាំង ក្នុងឆ្នំា ១៩២៤ លោកបានធ្វើដំណើរទៅសហភាពសូវៀត ដើម្បីចូលរួមកិច្ចប្រជុំកុំមីនតេន ។ អំឡុងចុងទសវត្សឆ្នំា ១៩២០ គ.ស លោកបានដើរតួជាភ្នាក់ងារកុំមីនតេន ដើម្បីជួយកសាងចលនាកុម្មុយនីស្តនៅអាស៊ី អាគ្នេយ៍ ។ ក្នុងទសវត្សឆ្នំា ១៩៣០ គ.ស បក្សកុម្មុយនីស្តវៀតណាមត្រូវបានជម្រះចោលស្ទើរតែអស់ ហើយក្រោមការគាបសង្កត់របស់បារាំង ជាមួយនិងការប្រហារជីវិតមេដឹកនំាកំពូលៗដូចជា លោកភូ ( Phu) ,ឡេ ហុង ផុង( Le Hong Phong) និង ង្វៀន វ៉ាន់ គុ( Nguyen Phan Cu) ។ 
            ក្នុងឆ្នំា ១៩៤០ គ.ស ក្នុងសង្រ្គាមលោកលើកទី២ ជប៉ុនបានឈ្លានពានឥណ្ឌូចិន ដោយទុក នៅតែរដ្ឋបាលអាណានិគមបារាំង វិចឈី មាននាទីជាភ្នាក់ងារជប៉ុន។ ក្នុងឆ្នំា ១៩៤១ គ.ស ង្វឿន អាយ ខ្វឿក ( Nguyen Ai Quoc) ដែលស្គាល់ថា ជា ហូជីមិញ បានមកដល់វៀតណាមខាងជើង ដើម្បី បង្កើតរណសិរ្សវៀតមិញ ( Viet Minh) ហៅកាត់ថា វៀតណាម ដុក លាបដុង មិញ ហូយ( Viet Nam Doc Lap Dong Minh Hoi) មានន័យថា ( សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) ។ រណសិរ្សវៀតមិញ ត្រូវបានគេ ស្មានថាជាក្រុមឆ័ត្ររបស់បក្សទាំងអស់ វាយដណ្តើមឯករាជ្យឲ្យវៀតណាម ប៉ុន្តែវាត្រូវបានគ្រប់គ្រង ដោយបក្សកុម្មុយនីស្ត។ ពួកវៀតមិញ មានកម្លាំងប្រដាប់អាវុធសុភាពរាបសារ ហើយកំឡុងពេលសង្រ្គាមបានធ្វើការជាមួយ ការិយាល័យសេវាយុទ្ធសាស្រ្តអាមេរិក ដើម្បីប្រមូលពត៌មានសម្ងាត់នៅ ជប៉ុន។ ពីប្រទេសចិន គណបក្សវៀតណាមដែលមិនមែនកុំម្មុយនីស្តផ្សេងទៀតក៏បានចូលរួមនិង ពួកវៀតមិញដែរ។ ហើយបង្កើតឡើងនូវកម្លាំងប្រដាប់អាវុធ ជាមួយការវិលត្រឡប់ពីពួកគូមិងតាងវិញ។ 

ឯករាជ្យនិងសង្គម 

          សង្រ្គាមឥណ្ឌូចិនលើកទីមួយនិងសង្រ្គាមវៀតណាម
          លោកប្រធាំនាធិបតីអាមេរិក រ៉ូស្វែលថ៍ និងលោកឧត្តមសេនីយស្ទីលវែលបានធ្វើដោយផ្ទាល់ នូវការចរចារយ៉ាងដាច់ខាតថា ពួកបារាំងមិនត្រូវស្នើសុំសហភាពឥណ្ឌូចិន ( វៀតណាម កម្ពុជា ឡាវ) វិញ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ឡើយ។ លោក រូ៉ស្វែលថ៍ បានផ្តល់ឲ្យចាង ខាយ ចៀកនូវតំបន់ឥណ្ឌូចិន ទាំងមូល នៅក្រោមការគ្រប់គ្រងរបស់ចិន ដែល ចាង ខាយចៀក ឆ្លើយតបថា( ត្រួតត្រាតែ មិនឆ្លៀតឱកាស) ។ 
President Ho Chi Minh: The visit to France in 1946 and his ...បន្ទាប់ពីសង្រ្គាម កងទ័ពចិន ២០.០០០០នាក់ ក្រោមការដឹកនំារបស់ឧត្តមសេនីយ លូ ហាន ដែលបានបញ្ចូនដោយ ចាង ខាងចៀក ទៅលុកលុយភាគខាងជើងឥណ្ឌូចិន នៅខ្សែស្របទី១៦ ដើម្បី ទទួលការសុំចុះចាញ់របស់កងទ័ពជប៉ុនដែលកំពង់តែកាន់កាប់ និងនៅសេសសល់រហូតដល់ឆ្នំា ១៩៤៦ គ.ស ។ ពួកចិន បានប្រើប្រាស់គណបក្សជាតិនិយមវៀតណាម ( VNQDD)
សាខាងគួមិងតាងចិន នៅវៀតណាម ដើម្បីបង្កើនឥទ្ធិពលឥណ្ឌូចិន និងដាក់សម្ពាធដល់បច្ចាមិត្រ របស់ខ្លួន។ ចាង ខាយចៀក បានគម្រាមពួកបារាំងជាមួយសង្រ្គាមដោយការឆ្លើយតបទៅនិងការធ្វើកលល្បិច ដោយឲ្យពួកបារាំងនិង ហូជីមិញ​​ ប្រឆាំងគ្នា ដែលបង្ខំឲ្យពួកគេមករកកិច្ចព្រមព្រៀង សន្តិភាព ហើយបង្ខំឲ្យបារាំងប្រគល់នូវសម្បទានទាំងអស់នៅប្រទេសចិន និងប្រកាសឡើងវិញ ឯក សិទ្ធក្រៅដែនដី ក្នុងការដោះដូរ ចំពោះការដកទ័ពពីភាគខាងជើងឥណ្ឌូចិន ហើយអនុញ្ញាតឲ្យបារាំង គ្រប់គ្រងតំបន់នោះឡើងវិញ​ ក្នុងខែមិនា ឆ្នំា ១៩៤៦ គ.ស។ 
ប៉ុន្តែ បារាំងភ្លាមៗ បានអះអាងអំណាចឡើងវិញ ដែលពួកគេបានប្រគល់ឲ្យជប៉ុន ហើយសង្រ្កាម ឥណ្ឌូចិនលើកទី១ ( ១៩៤៦ ដល់ ១៩៥៤) ក៏បានចាប់ផ្តើមឡើង។ ការគ្រប់របស់បារាំងបានបញ្ចប់ នៅថ្ងៃទី៧ ឧសភា ១៩៥៤ គ.ស នៅពេលដែលកងម្លាំងវៀតណាមធ្វើឲ្យពួកបារាំងបរាជ័យនៅ ដៀន បេន ភូ ( Dien Bien Phu )សន្និសិទ្ធហ្សឺណែវឆ្នំា ១៩៥៤ បានបន្សល់ឲ្យវៀតណាមនូវការបែងចែកគ្នា ដែលមានរដ្ឋាភិបាលកុម្មុយនីស្តរបស់ ហូជីមិញ គ្រប់គ្រងនៅភាគខាងជើង ហាណូយ ហើយរបប ង៉ោ ដៀន យៀម ( Ngo Dien Diem ) ដែលគំាទ្រដោយសហរដ្ឋអាមេរិកគ្រប់គ្រងនៅភាគខាងត្បូង សៃហ្គន ( Saigon) ហូជីមិញ​ បច្ចុប្បន្ន ។ 
ជាលទ្ធផលនៃសង្រ្គាមឥណ្ឌូចិនលើកទីពីរ ( ១៩៥៤ ដល់ ១៩៧៥ គ.ស) វៀតកុង និងកងទ័ពប្រជាជន វៀតណាម ( PAVN) ជារឿយៗ ប្រើកម្លាំងពីភាគខាងជើង។ ដើម្បីបង្រួបបង្រួមវៀតណាម ក្រោមការដឹកនំាតាមបែបកុម្មុយនីស្ត។ ក្នុងការប៉ះទង្គិចនេះ ពួកបដិវត្តន៍ជាមួយការគាំទ្រខាងសព្វាវុធនិងកងទ័ពពីចិន សហភាពសូវៀតនៅទីបំផុតបានវាយកម្ចាត់កងទ័ពសាធារណៈរដ្ឋវៀតណាម ដើម្បីថែរក្សាឯករាជ្យភាពវៀតណាមខាងត្បូងជាមួយការគំាទ្រពីយោធាអាមេរិក ។ ដែលមានកម្លាំងទ័ពរហូតដល់ ៥៤០.០០០នាក់ កំឡុងពេលវាយលុកដែលនាំមុខដោយពួក កុម្មុយនីស្ត ក្នុងឆ្នំា ១៩៦៨ គ.ស។ កងទ័ពវៀតណាមខាងជើងមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៧៣ គ.ស ទេ ដែលបានផ្សះផ្សាសង្រ្គាមជាផ្លូវការដោយការកោះហៅ ដើម្បីធ្វើការបោះឆ្នោតដោយ សេរីនៅភាគខាងត្បូងនិងការបង្រួបបង្រួមដោយសន្តិភាពឡើងវិញ។ ពីរឆ្នំាបន្ទាប់ ការដកទ័ពរបស់ សហរដ្ឋអាមេរិក ក្នុងឆ្នំា ១៩៧៣សៃហ្គន រដ្ឋធានីវៀតណាមខាងត្បូងបានធ្លាក់ក្នុងដៃពួកកុម្មុយនីស្ត ទាហានវៀតណាមខាងត្បូងបានសុំចុះចាញ់នៅថ្ងៃទី ៣០ មេសា ១៩៧៥ ។ ក្នុងឆ្នំា ១៩៧៦ រដ្ឋាភិបាលបង្រួបបង្រួមវៀតណាមបានប្តូរឈ្មោះសៃហ្គន ទៅជា ហូជីមិញ ជាកិត្តិយសដល់មេដឹកនំា សម័យសង្រ្គាមដែលបានស្លាប់នៅខែកញ្ញា ១៩៦៩ ។ ជនជាតិវៀតណាម បានប៉ាន់ប្រមាណសរុបថា  ជីវិតពលរដ្ឋស្ទើរតែជិត ៣ លាននាក់ត្រូវបាត់បង់ និងរបួស ៤ លាននាក់ កំឡុងពេលការពាក់ព័ន្ធ របស់អាមេរិក ក្នុងសង្រ្គាមនេះ។ 

សង្គមនិយមក្រោយឆ្នំា ១៩៧៥ 

សាធារណរដ្ឋសង្គមនិយមវៀតណាម 
The Vietnam War: 1945-1975 at the New-York Historical Society         នៅសម័យក្រោយសង្រ្គាមឆ្នំា ១៩៧៥ ភ្លាមបានលេចឡើងនូវប្រជាប្រិយភាពនិងប្រសិទ្ធភាព នយោបាយបក្សកុម្មុយនីស្តវៀតណាម ដែលមិនបានពន្យាពេលដ៏សំខាន់ក្នុងការស្ថាបនាកសាងជាតិ ក្នងសម័យសន្តិភាពជាច្រើនរបស់បក្ស។ ដោយកំពុងបង្រួបបង្រួមខាងជើងនិងខាងត្បូងតាមបែប នយោបាយ។ បក្សកុម្មុយនីស្តវៀតណាមនៅតែធ្វើសមាហរណកម្មសង្គមនិងសេដ្ឋកិច្ច។ ក្នុងកិច្ចការ នេះ អ្នកបង្កើតនយោបាយបក្សកុម្មុយនីស្តវៀតណាមត្រូវប្រឈមមុខ ជាមួយការតស៊ូរបស់ពួកវៀតណាមខាងត្បូង ចំពោះការប្តូររបបទៅជាកុម្មុយនីស្តវិញ។ ក៏ដូចគ្នាការស្អប់គ្នាខាងប្រពៃណី និងការងើបឡើងពីភាពផ្សេងគ្នានៃវប្បធម៌ និងប្រវត្តិសាស្រ្តរវាងខាងជើងនិងខាងត្បូង។ ច្រើនជាង ១ លាននាក់នៃពួកខាងត្បូង ក្នុងនោះប្រហែល ៥៦០.០០០នាក់ជា (ប្រជាជនទូក) បានភៀស ខ្លួនចេញពីប្រទេសភ្លាមបន្ទាប់ពីពួកកុម្មុយនីស្តកាន់កាប់ ដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និង ការរឹបអូសដីធ្លី និងការរកស៊ីរបស់ពួកគេ។ ជនជាតិវៀតណាមប្រហែល ១លាននាក់ ត្រូវតាំងលំនៅ ឡើងវិញ ដើម្បីដីធ្លីទំនេរៗមុន ដែលហៅថា ( តំបន់សេដ្ឋកិច្ចថ្មី) សម្រាប់រៀនសូត្រឡើងវិញ។ 
              វិធានការណ៍លុបបំបាត់កម្អែលមូលធននិយមក្រោយសង្រ្គាមយ់ាងយង់ឃ្នង នៅភាគខាងត្បូងបាននាំទៅដល់ធ្លាក់ចុះសេដ្ឋកិច្ចក្នុងឆ្នំា ១៩៨០ ។ ជាមួយសេដ្ឋកិច្ចស្ថិតក្នុងសភាពច្របូកច្របល់ រដ្ឋាភិបាលវៀតណាមបានប្តូរទិសដៅ ហើយបានទទួលយកនយោបាយសមស្រប ដែលបានធ្វើជាស្ពានលើទស្សនវិស័យផ្សេងគ្នានិងពួក ការណនិយម និងពួកអ្នកកាន់ប្រពៃណីកុម្មុយនីស្តនិយម ។ ក្នងឆ្នំា ១៩៨៦ គ.ស ង្វៀន វា៉ន់ លិញ( Nguyen Phan Linh) ដែលត្រូវបានតម្លើងជាអគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាមនៅឆ្នំាបន្ទាប់ បានផ្តើមយុទ្ធនាការ ដើម្បីផ្លាស់ប្តូរសារជាថ្មីខាងនយោបាយ និងសេដ្ឋកិច្ច( Doi Moi) ។ នយោបាយរបស់លោក ត្រូវបានបង្ហាញចរិកលក្ខណនូវបទពិសោធន៍ នយោបាយនិងសេដ្ឋកិច្ចដែលស្រដៀងនិងរបៀបវារៈកំណែទម្រង់ដែលកើតមានឡើងតំណាលគ្នា ដែលបានទទួលធ្វើនៅសហភាព។ ដោយឆ្លុះបញ្ចំាងនូវគំនិតស្រុះស្រួលគ្នា ខាងនយោបាយ វៀតណាម បានឈប់បន្តិចនូវកិច្ចប្រឹងប្រែងអប់រំឡើងវិញ។ រដ្ឋាភិបាលក៏បានបញ្ឈប់ការលើកទឹកចិត្តដល់ សហករណ៍កសិកម្មនិងឧស្សាហកម្មដែរ។ កសិករត្រូវបានអនុញ្ញាតឲ្យភ្ជួររាល់ដីធ្លីជាកម្មសិទ្ធឯកជន ក្បែរនិងទីតាំងរបស់រដ្ឋ ហើយនៅឆ្នំា ១៩៩០ រដ្ឋាភិបាលបានអនុម័តច្បាប់លើកទឹកចិត្ត ដល់ការ បង្កើតជំនួញឯកជន។ ដោយរួមផ្សំភាពលំបាកខាងសេដ្ឋកិច្ច ជាការប្រកួតប្រជែងផ្នែកយោធាថ្មី ។ ចុងទសវត្ស ១៩៧០ ប្រទេសកម្ពុជានិងចិនបានដាក់ការគម្រាមគំហែងដល់វៀតណាម។ ការប៉ះទង្គិច គ្នាជាច្រើនរវាងពួកកុម្មុយនីស្តវៀតណាមនិងកម្ពុជានៅតាមព្រំដែនរួម ដែលចាប់ផ្តើមស្ទើរតែភ្លាមៗ បន្ទាប់ពីការបង្រួបបង្រួមវៀតណាមឡើងវិញ ក្នុងឆ្នំា ១៩៧៥ ។ ដើម្បីទប់ទល់និងការគម្រាមគំហែង វៀតណាមបានលុកលុយចូលប្រទេសកម្ពុជានៅខែធ្នូ ១៩៧៨ ហើយបានចូលដល់ភ្នំពេញរដ្ឋធានីកម្ពុជា ដោយកម្ចាត់នូវរបបកុម្មុយនីស្តខ្មែរក្រហម ដែលកំពង់កាន់កាប់អំណាចនិងបញ្ចូលការ ត្រួត ត្រាខាងកងទ័ពជាសម្ងាត់បន្តយ៉ាងយូរនៅក្នុងប្រទេសនេះ។ 
នៅខែគុម្ភៈ និងមិនា ១៩៧៩ ចិនបានសងសឹកប្រឆាំងនិងការលុកលុយរបស់វៀតណាមនៅកម្ពុជា ដោយផ្តើមលុកលុយតាមព្រំដែនវៀតណាម។ ប៉ុន្តែ ការលុកលុយដណ្តើមរបស់ចិនត្រូវបានច្រានទៅ វិញភ្លាមៗ។ ទំនាក់ទំនងប្រទេសទាំងក៏នៅតែមិនល្អដែរ ការខ្វែងគំនិតគ្នាខាងដែនដីតាមបណ្តោយ ព្រំដែននិងនៅសមុទ្រវៀតណាមខាងកើតដែលស្ងប់ស្ងាត់់កំឡុងសង្រ្គាមវៀតណាមលើកទីពីរត្រូវបានកម្រើកឡើងវិញ នៅចុងនៃសង្រ្គាមនេះនិងយុទ្ធនាការក្រោយសង្រ្គាមធ្វើឲ្យវិស្វកម្មនៅហាណូយ កំណត់តួនាទីសហគមន៍ចិននៅវៀតណាម ក្នុងវិស័យពាណិជ្ជកម្មក្នុងស្រុក ដែលស្រូបទាញយកការ ប្រឆាំងយ៉ាងខ្លំាងក្លាពីប៉ីជិង( Bejing ) ។ ចិនក៏មិនសប្បាយចិត្តជាមួយវៀតណាមដែរ ពីព្រោះទំនាក់ទំនងវៀតណាមនិងសូវៀតកាន់តែប្រសើរឡើង។ 
               កំឡុងពេល លុកលុយរបស់វៀតណាមនៅកម្ពុជាក្នុងឆ្នំា ១៩៧៨ ដល់ ១៩៨៩ ការដាច់ឆ្ងាយពីអន្តរជាតិរបស់វៀតណាម បានពន្យាទំនងរវាងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានចូលខ្លួនក្នុង សហប្រតិបត្តិការតិចតួចរបស់វៀតណាម ដោយបង្ហាញថាជនជាតិអាមេរិកដែលកំពង់តែបាត់ខ្លួន ក្នុងបេសកកម្ម( MIAs) ជាឧបសគ្គមួយចំពោះទំនាក់ទំនងជាប្រក្រតី ដែលបញ្ឈប់ទំនាក់ទំនងរហូត ដល់វៀតណាមបានកាន់កាប់កម្ពុជា។ ក្រុងវ៉ាស៊ីនតោនក៏បានបន្តគាប់សង្កត់លើពាណិជ្ជកម្មលើ ហាណូយនៅចុងបញ្ចប់ក្នុងសង្រ្គាមនៅឆ្នំា ១៩៧៥ ។ ពេលមួយទសវត្សឆ្នំា ១៩៨០ វៀតណាមបានទទួល ជិត ៣ ពាន់លានដុល្លារក្នុងមួយឆ្នំាជាជំនួយសេដ្ឋកិច្ចនិងកងទ័ពពីសហភាពសូវៀតនិងនាំមកវិញ នូវការដោះដូរពាណិជ្ជកម្មជាមួយសហភាពសូវៀតនិងបណ្តាប្រទេសកំមីកុនដទៃទៀត ( ក្រុមប្រឹក្សា ដើម្បីជំនួយពាណិជ្ជកម្មគ្នាទៅវិញទៅមក)។ ពួកកម្មាភិបាលខ្លះ ដឹងថាការរងគ្រោះសេដ្ឋកិច្ចប្រជាជន បានចាប់ផ្តើមបំបែកច្បាប់និងបានទទួលបទពិសោធន៍ជាមួយក្រុមសហគ្រាសទីផ្សារបូព៌ា។ អ្នកខ្លះ ត្រូវបានដាក់ទោសចំពោះការប៉ុនប៉ងរបស់ពួកគេ ប៉ុន្តែ ប៉ុន្មានឆ្នំាក្រោយមកប្រហែលជាគោរពតាម ពួកអ្នកនវានុវត្តន៍ដែលប្រកបដោយទស្សនវិស័យវិញ។ 
ការផ្លាស់ប្តូរឈ្មោះ 
ភាគច្រើនបំផុតនៃប្រវត្តិសាស្រ្តប្រទេស ព្រំដែនភូមិសាស្រ្តនៃវៀតណាមសព្វថ្ងៃនេះ បានគ្របដណ្តប់នូវប្រទេសជាតិផ្សេងបីទៀត៖ ប្រទេសវៀតណាម , ប្រទេសចម្ប៉ា និងមួយផ្នែកនៃប្រទេសកម្ពុជាបុរាណ។ ប្រទេសវៀតដើមឡើយគឺស្ថិតនៅតំបន់ទន្លេដិក្រហម នៅវៀតណាមខាងជើងសព្វថ្ងៃនេះ និងបានពង្រីកវិសាលភាពមកទល់ព្រំដែនថ្មីៗនេះ ។ ប្រទេសបានឆ្លងកាត់ការប្តូរឈ្មោះជាច្រើន មានតែដាយវៀតទេ បានប្រើប្រាស់យូរជាងគេបំផុត។ 

  •  រាជវង្ស ហុង បាង ឈ្មោះ វ៉ាន ឡាង ឆ្នំា ២៥៨ ម.គ គ្មានការកត់ត្រាពិតប្រាកដពីព្រំដែនរបស់ប្រទេស រឿងនិទានមួយចំនួនបានអះអាងថា ​ព្រំប្រទល់ខាងជើងប្រហែលជាទន្លេ យង់សេ ។ ប៉ុន្តែ សៀវភៅ ប្រវត្តិសាស្រ្តថ្មីៗភាគច្រើនអះអាងថា ដីសណ្តរទន្លេក្រហម ជាទឹកដីកំណើតនៃវប្បធម៌ ឡាក់ វៀត ។ 
  • រាជវង្ស ថាច់ ឈ្មោះប្រទេស ឪឡាក់ ២៥៨ម.គ ដល់ ២០៧ម.គ ដីសណ្តរទន្លេក្រហម និងជំនួបគ្នាតំបន់ខាងជើងនិងខាងលិច។ 
  • រាជវង្សទ្រៀវ ឈ្មោះប្រទេស ណាមវៀត ២០៧ម.គ ដល់ ១១១ម.គ ឪឡាក់ គ័ងតុង គ័ងស៊ី ។ 
  • ការត្រួតត្រារបស់រាជវង្សហានចិន ឈ្មោះប្រទេស គាវ ឈី ១១១ម.គ ដល់ ៥៤៤ម.គ បច្ចុប្បន្នភាពខាង ជើងនិងដើមខាងជើងនៃវៀតណាម(​ព្រំដែនខាងត្បូងបានពង្រីកចុះមកក្រោមរហូតដល់ដីសណ្តរទន្លេម៉ានិងទន្លេកា)។ 
  • រាជវង្សចិនបន្តបន្ទាប់ ជាទូទៅហៅថា គាវ ចូវ វ៉ាន់ សួន កំឡុងពេលឯករាជ្យបានកន្លះសតវត្សនៃអតីតរាជវង្ស លី  ត្រូវបានដាក់ឈ្មោះជាផ្លូវការអណ្ណាម ដោយរាជវង្សថាងចិន តំាងពីឆ្នំា ៦៧៩គ.ស ។ រយៈពេល ៥៤៤គ.ស ដល់ ៩៦៧គ.ស ខាងជើងនិងដើមខាងជើងនៃវៀតណាម ខាងត្បូងដល់ទន្លេម៉ានិងទន្លេកា។ 
  • រាជវង្សឌិញ និងឡេដំបូង ឈ្មោះប្រទេស ដាយ កូ​​ វៀត ៩៦៧គ.ស ដល់ ១០០៩ គ.ស ខាងជើងនិងដើមខាងជើងនៃវៀតណាម ខាងត្បូងដល់ទន្លេម៉ានិងទន្លេកា។ 
  • រាជវង្សលីនិងរាជវង្សថ្រាន់ ឈ្មោះប្រទេស ដាយ​ វៀត ១០១០ គ.ស ១៤០០គ.ស ព្រំដែនខាងត្បូង លាតចុះមកតំបន់ ហ៊ួ សព្វថ្ងៃនេះ។ 
  • រាជវង្ស ហ៊ួ ឈ្មោះប្រទេស ដាយ វៀត ១៤០០ គ.ស ដល់ ១៤០៧ គ.ស  ព្រំដែនខាងត្បូង លាតចុះមកតំបន់ ហ៊ួ សព្វថ្ងៃនេះ។ 
  • រាជវង្ស ឡេ ម៉ាក់/ពួកលោកម្ចាស់ទ្រិញ/អធិរាជ ង្វៀន រាជ្យវង្ស តៃ សឺន ឈ្មោះប្រទេស ដាយ វៀត ១៤២៨ គ.ស ដល់ ១៨០២ គ.ស បានលាតសន្ធឹងបន្តិចម្តងៗមកដល់ព្រំដែនវៀតណាមសព្វថ្ងៃ។
  • រាជវង្ស ង្វៀន ឈ្មោះប្រទេស វៀតណាម ១៨០២ គ.ស ដល់ ១៨៨៧ គ.ស វៀតណាមបច្ចុប្បន្នបូក ដែនដីដែលបានកាន់កាប់ខ្លះក្នុងប្រទេសឡាវនិងកម្ពុជា។ 
  • អាណានិគមបារាំង ឈ្មោះប្រទេស សហភាពឥណ្ឌូចិន បញ្ចូលនូវកូសុំាងស៊ីន ( វៀតណាមខាងត្បូង), អណ្ណាម ( វៀតណាមកណ្តាល) , តុងកឹង( វៀតណាមខាងជើង) កម្ពុជានិងឡាវ ។ ១៨៨៧ គ.ស, ១៩៤៥ គ.ស, វៀតណាមបច្ចុប្បន្ន ឡាវនិងកម្ពុជា។ 
  • ឯករាជ្យ វៀតណាមជាមួយរដ្ឋដទៃៗទៀតដូចជា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ,​រដ្ឋវៀតណាម, សាធារណរដ្ឋវៀតណាម, សាធារណរដ្ឋសង្គមនិយមវៀតណាម , សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមពី( ១៩៤៥ ដល់ ១៩៧៦) , រដ្ឋវៀតណាម( ១៩៤៩ ដល់ ១៩៥៦ ) , សាធារណរដ្ឋវៀតណាម( ១៩៥៦ ដល់ ១៩៧៥ នៅវៀតណាមខាងត្បូង) , សាធារណរដ្ឋសង្គមនិយមវៀតណាម( ១៩៧៦ ដល់បច្ចុប្បន្ន ព្រំប្រទល់វៀតណាមបច្ចប្បន្ន។ 

ស្ទើរតែគ្រប់រាជវង្សវៀតណាមទាំងអស់បានដាក់ឈ្មោះតាមត្រកូលរបស់ស្តេច មិនដូចពួករាជវង្សចិនទេ ដែលឈ្មោះរបស់វាជ្យវង្សត្រូវបានបង្ហាញដោយស្ថាបនិករាជវង្សនិងជារឿយៗប្រើជាឈ្មោះប្រទេស។ 
នៅតែមានការជជែកដេញដោលថា តើរាជវង្ស ហុង បាង គឺពិតជារាជ្យវង្សសម្កាល់តំណាងឲ្យប្រទេស ឡាក់ វៀត មុនពេលបានកត់ត្រាក្នុងប្រវត្តិសាស្រ្ត។ រាជវង្យ ថាច់ ទ្រៀវ អតីត លី ង៉ោ ឌិញ​ ឡេដំបូង លី , ថ្រាន់ , ឡេ, ម៉ាក់, តៃ សឺន និងង្វៀន ជាធម្មតាត្រូវបានចាត់ទុក ដោយពួកអ្នកប្រវត្តិវិទូថា ជាក្រុម រាជ្យវង្សផ្លូវការ។ រាជវង្ស តៃ សឺន របស់ ង្វៀន ហ៊ួ ផ្ទុយមកវីញគឺជាឈ្មោះដែលបង្កើតឡើង ដោយពួកអ្នកប្រវត្តិវិទូ ដើម្បីជៀសវាងការភ័ន្តច្រឡំ ជាមួយរាជវង្សង្វៀន របស់ង្វៀន អាញ់ ។ 
ឯកសារយោង 


  1. Kenny , Henry J ២០០២​ ស្រមោលនាគរាជ ការតស៊ូរបស់វៀតណាមជាមួយចិន
  2. Neher , Clark D 1995 ប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍​ ,​ជំនោរការផ្លាស់ប្តូរ ១៦២ 
  3. ស្ទេន តូននេសូន ( ២០១០) វៀតណាមឆ្នំា ១៩៤៦ សារពត៌មានសាកលវិទ្យាល័យកាលីហ្វញេ
  4. វា៉ន់ ង្វៀន ឌឿង ( ២០០៨) សោដនាកម្មនៃសង្រ្គាមវៀតណាម, ការផ្តើមនូវមហន្តរាយ ១៩៤៥
  5. សម្តេចសង្ឃ ង្វៀន វា៉ន់ ថេម





           

         

Comments

Popular posts from this blog

ប្រវត្តិប្រទេសថៃ

ប្រវត្តិសាស្រ្តប្រទេសខ្មែរ