ប្រវត្តិសាស្រ្តវៀតណាម
ប្រវត្តិសាស្រ្តវៀតណាម បានចាប់ផ្តើមប្រមាណ ២៧០០ ឆ្នំា មកហើយ។ ជាយូរណាស់មកហើយទំនាកក់ទំនងជាប្រវត្តិសាស្រ្តសំខាន់បំផុតរបស់វៀតណាម គឺប្រទេសចិន ។ បុរេប្រវត្តិវៀតណាម បានបញ្ចូលបន្ថែមនូរឿងព្រេងមួយតំណាលពីនគរមួយឈ្មោះថា វ៉ានឡាង ( Van lang ) ២៨៥៨ ដល់ ២៧៨៧ ម.ស) ដែលរាប់បញ្ចូលនៅតំបន់ស្វ័យយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ។ ក្រោយមកទៀត រាជវង្សបន្តបន្ទាប់នៅស្រុកចិនបានកាន់កាប់វៀតណាមដោយផ្ទាល់ អស់ជាច្រើនសម័យកាលចាប់ពីឆ្នំា ២០៧ ម.គ រហូតដល់ឆ្នំា ៩៣៨ គ.ស ពេលនោះ វៀតណាមបានទទួលឯករាជ្យមកវិញ ។ វៀតណាមនៅតែជារដ្ឋមួយចំណុះរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយៈពេលច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេស ក៏ប៉ុន្តែបានរុញច្រាន ចេញនូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងពីសំណាក់ពួកម៉ុងហ្គោល រវាងឆ្នំា ១២៥៥ និង ១២៨៥ ទៀត។ ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង( Tran Nhan tong ) ក្រោយមកបានធ្វើជារដ្ឋចំណុះរាជ្យវង្ស យាន តាមផ្លូវទូត ដើម្បីជៀសវាងជម្លោះតទៅទៀត។ តំណាក់កាលឯករាជ្យបណ្តោះអាសន្នបានត្រូវបញ្ចប់ក្នុងពាំក់កណ្តាលរហូតដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រ...