ប្រវត្តិប្រទេសថៃ

ប្រវត្តិសង្ខេបរបស់ប្រទេសថៃ
        ប្រទេសថៃឬសៀម​ ស្ថិតនៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ មានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ឡាវ ភូមា និងមាឡេស៊ី។ 
ប្រទេសថៃបូរាណ ឬសៀម  = ថៃឡង់ថ៍ មានន័យថា ដែនដីនៃពួកអ្នកសេរី ។ ក្នងរយៈ ៨០០ ឆ្នំា ប្រទេសថៃ អាចបញ្ចៀសខ្លួនឲ្យរួចផុត ពីការដាក់នឹកអាណានិគម។ តែប្រទេសនៅជុំវិញត្រូវទទួលរងនូវការដាក់អាណានិគម ។ ប្រវត្តិសាស្រ្តនៃប្រទេសថៃ ត្រូវបែងចែកជាសម័យកាលធំៗដូចជា ៖ 
ក/ សម័យណានចាវ ( ៦៥០ ដល់ ១២៥០ គ.ស) 
        ជនជាតិថៃបានប្រមូលផ្តុំគ្នា បង្កើតបានជាអាណាចក្រមួយនៅខាងត្បូងប្រទេសចិន ក្នុងខេត្ត យូ ណាន ( Yunan) សព្វថ្ងៃជាក្រុង កង់តុង canton ។ ប្រជាជនជាច្រើន បានធ្វើដំណើរមកភាគខាងត្បូង រហូតដល់ច្រំាងទន្លេចៅព្រះយ៉ា ហើយបានតាំងទីលំនៅចំកណ្តាលក្នុងចក្រភពខ្មែរ និងបានទទួលយកនូវវប្បធម៌របស់ប្រទេសខ្មែរដែរ។ នៅឆ្នំា ១២៣៨ គ.ស ពួកថៃ បានបង្កើតរដ្ឋឯករាជ្យមួយ ឈ្មោះថា សុខោទ័យ ។ 
ខ/ សម័យកាលសុខោទ័យ ( ១២៣៨.​ ១៣៧៨ គ.ស) 
         ជនជាតិថៃចាប់ផ្តើម មានអំណាចខ្លំាងនៅសតវត្សទី១៣ នៅពេលដែលពួកគេប្រកាសឯករាជ្យ ពីចក្រភពខ្មែរ មន ។ អ្នកដឹកនំាថៃ​ បានប្រសិទ្ធនាម សម័យនោះថា ជាយុគមាស នៃប្រវត្តិសាស្រ្តថៃ ឬជាសម័យកាលដែលមានសុភមង្គលដែលគ្រប់គ្រងដោយស្តេចរាមាកំហែងមហារាជ។ យ៉ាងណាមិញនៅឆ្នំា ១៣៥០  រដ្ឋអយុធ្យាដ៏មានអំណាចខ្លំាងបានពង្រីកឥទ្ធិពលរបស់គេទៅលើរដ្ឋសុខោទ័យ ។
គ/ សម័យកាលអយុធ្យា ( ១៣៥០ ១៧៦៧ គ.ស​ ) 
        តំាងពីដើមដំបូងម្ល៉េះ ស្តេចនៃក្រុងអយុធ្យាបានទទួលឥទ្ធិពលពីវប្បធម៌ខ្មែរ។ អ្នកគ្រប់គ្រងនៅក្រុងអយុធ្យាមិនជាប់ខ្សែស្រឡាយនិងស្តេចសុខោទ័យទេ ហើយចាត់ទុកខ្លួនទ្រង់ជាទេវរាជផ្តាច់ការ ។ នៅដើមសម័យកាលនោះ អយុធ្យាបានពង្រីកដែនអធិបតេយ្យភាពដែនដី ហើយជាញឹកញាប់តែង តែមានទំនាស់និងប្រទេសជិតខាងរបស់ខ្លួន។ នៅសតវត្សទី១៧ សៀមចាប់ផ្តើមមានទំនាក់ទំនង ពាណិជ្ជកម្មជាមួយបណ្តាល បស្ចឹមប្រទេស។ ក្នុងឆ្នំា ១៧៦៧ ភូមាបានវាយចូលអយុធ្យាដោយជោគជ័យ និងដាក់ការត្រួតត្រាអស់រយៈពេលជាយូរ។ មេបញ្ជាការវ័យក្មេងម្នាក់ឈ្មោះ ពញាតាក់ស៊ីន បានវាយទម្លាយចេញ​ និងរត់ទៅចន្ទបុរី ដើម្បីកទ័ព ។ 
ការកកើតនៃចក្រភពបាងកក 
         នៅក្នុងរយៈពេលនៃវិបត្តិនេះ គេសង្កេតឃើញមេដឹកនំាកងទ័ពថៃ ពីររូបសំខាន់ៗគឺ តាក់ស៊ីន និងឧត្តមសេនីយចៅព្រះយ៉ាចក្រី ។​ តាក់ស៊ីន មានម្តាយ ជាជនជាតិថៃនិងឪពុកចិន  ។ គាត់ត្រូវបានគេតម្លើងឲ្យធ្វើការនៅតុលាការ និងអភិបាលខេត្តមួយរូបនៅឆ្នំា ១៧៦៧ គ.ស ។ នៅពេលមានវិបត្តិខ្វះអ្នកដឹកនំា ក្រោយការដួលរលំនៃរបបចាស់ តាក់ស៊ីនបានកេណ្ឌកងទ័ព និងដាក់ការ គ្រប់គ្រងលើប្រជាជន ដែលកំពង់តែច្រូលច្របល់ ហើយបានប្រកាសខ្លួនឯងជាស្តេច ដោយតាំង រាជធានីនៅ ធនបុរី។ 
        ក្នុងទសវត្សឆ្នំា ១៧៧០ គ.ស ដល់ ១៧៧៩ គ.ស ព្រះអង្គនិងកងកម្លាំងរបស់ទ្រង់បានពង្រីក អាណាចក្ររបស់ខ្លួនទៅភាគខាងជើងរហូតដល់ឆៀងម៉ៃ ។ នាឆ្នំា ១៧៧៩ កងទ័ពរបស់ទ្រង់ក្រោម បញ្ជាពីចៅព្រះយ៉ាចក្រី បានវាយបង្រ្កាបក្រុងចាស់របស់ប្រទេសលាវ គឺហ្លួងព្រះបាង ហើយបានឡោមព័ទ្ធក្រុងថ្មីរបស់ពួកនេះ គឺវៀងចន្ទន៍ ហើយពួកគេបាននាំយកមកវិញនូវរូបព្រះពុទ្ធមរកតពីក្រុង វៀងចន្ទន៍។ ក្រោយមកព្រះពុទ្ធរូបនេះ ជាគ្រឿងសក្ការៈបារមីដ៏សក្តិសិទ្ធក្នុងប្រទេសថៃ។ ដោយសារ តែអាកប្បកិរិយាកាចសាហាវ និងផ្តាច់ការរបស់ទ្រង់ក្នុងប៉ុន្មានឆ្នំាចុងក្រោយ  បានធ្វើឲ្យតាក់ស៊ីន បាត់បង់ប្រជាប្រិយភាព។ នៅឆ្នំា ១៧៨២ គ.ស ការតម្លើងពន្ធបង្កឲ្យមានការបះបោរមួយ ហើយ តាក់ស៊ីន ត្រូវគេទម្លាក់ពីតំណែង ហើយទីបញ្ចប់ត្រូវគេប្រហារជីវិត។ ពួកមេដឹកនំាបណ្តាលអ្នកបះបោរបានលើកបល្ល័ង្គទៅឲ្យ ចៅព្រះយ៉ាចក្រី  ដូច្នេះហើយ រាជបសម្បត្តិបានក្លាយជាកម្មសិទ្ធ សន្តតិវង្សចក្រី ឬរាមា ដែលបន្តវង្សានុវង្សតមកដល់សព្វ។ 
រាមាទី១ គ្រងរាជ្យពី ១៧៨២ ដល់ ១៨០៩ មានម្តាយជាជនចិននិងឪពុកជាជនជាតិថៃ ដែលធ្លាប់ជាមន្រ្តីតូចតាចប្រចំាក្រុងអយុធ្យា ក្នុងត្រកូលអភិជន។ ព្រះអង្គមានទំាងជំនាញយុទ្ធសាស្រ្តកងទ័ព ទាំងលទ្ធភាព ខ្ពស់ខាងប្រាជ្ញាស្មារតី និងអភិបាលកិច្ច។  ក្នុងរជ្ជកាលរបស់ទ្រង់  ខាងវិស័យកងទ័ព មានភាពជោគជ័យដ៏ត្រចះត្រចង់ ហើយចុងក្រោយ ជោគជ័យលើការបណ្តេញកងទ័ពភូមាឲ្យចេញពីប្រទេសសៀម។  ក្នុងឆ្នំា ១៧៨៥ ដល់ ១៧៨៦ ចក្រភពថៃត្រូវបានពង្រឹងពង្រីកដែលមានវិសាលភាពធំជាងចក្រភពអយុធ្យាទៅទៀត គឺវាគ្របដណ្តប់ដីគោកនៅអាស៊ីអាគ្នេយ៍ទាំងអស់លើកលែងតែ ប្រទេសភូមានិងវៀតណាមចេញហើយវាក៏រួមបញ្ជូលទាំងបណ្តាលរដ្ឋភាគខាងជើងរបស់ម៉ាឡេផង។ ពួកអ្នកមានសក្តិខ្ពស់ៗបានគ្រប់គ្រងត្រួតត្រាដែនដីជុំវិញចក្រភពដូចជានៅកម្ពុជានិងឡាវ និងនៅបណ្តាលរដ្ឋម៉ាឡេតាមការបញ្ជារបស់ស្តេចថៃ។ នៅរាជវំាង រាមាទី១ ត្រួតពិនិត្យការសាងសង់ទីក្រុងថ្មីគឺក្រុងបាងកក ដែលចាប់ផ្តើមឡើងតំាងពីឆ្នំា ១៧៨២ ដែលក្រោយមកក្លាយជាកំពង់ផែ យ៉ាងសំខាន់។ ពីទីក្រុងបាងកក ស្តេចរូបនេះបាន រៀបចំរចនាសម្ព័ន្ធផ្នែករដ្ឋបាលឡើងវិញ តាម បែបផែនរដ្ឋបាលអយុធ្យា តែអាចនិយាយបានថា​ វាមានអនុភាពយ់ាងខ្លំាងជាងមុនទៅទៀត។
ដើម្បីងាយស្រួលគ្រប់គ្រងកម្លំាងពលកម្មនៅពេលនោះ គេបានធ្វើការចុះបញ្ជីរាប់ចំនួនមនុស្សជា ច្រើននិងការបង្ហាញរបស់របរ ដើម្បីបញ្ជាក់ពីកន្លែងរស់នៅនិងអ្នកគ្រប់គ្រងរដ្ឋបាល។ រាមាទី១ បានប្រមូលនូវសិល្បករ អ្នកប្រាជ្ញ អ្នកជំនាញខាងច្បាប់ និងមន្រ្តីមានទេពកោសល្យខ្ពស់ៗ មកជិតព្រះអង្គ ព្រះអង្គបានធ្វើឲ្យវប្បធម៌ថៃមានជីវិតឡើងវិញ។ ដោយមានការចូលរួមពីពួកទាំងនោះ ។ ការសម្រេចបានមានដូចជា ឋានានុក្រមនៃព្រះសង្ឃ ៩ ថ្នាក់ ការផលិតថ្មីនូវអត្ថបទព្រះពុទ្ធសាសនា ( ព្រះត្រៃបិដក ) ការបង្ហើយច្បាប់អាណាចក្រនិងធ្វើការបកប្រែប្រវត្តិសាស្រ្តនិងអក្សរសាស្រ្តជាច្រើន រួមមាន ទេវកថាឥណ្ឌារាមាយណ ។ ស្តេចនិងអ្នកនៅក្រោមបង្គាប់ទ្រង់មានមនសិការផ្ទាល់ខ្លួន ធ្វើការកែប្រែ ជាជាងធ្វើការរៀបចំឡើងវិញនូវស្ថាប័នចាស់ៗ។ ដូច្នេះហើយ ទីក្រុងបាងកក រហូតដល់ សតវត្សទី១៩ បានបង្ហាញភាពខ្លំាងនៃវប្បធម៌និងប្រាជ្ញាដែលមានតម្លៃឥតគណនា សម្រាប់ជំនាន់ ក្រោយៗមកទៀត។

បាងកកនិងពួកបស្ចឹមប្រទេស 

        ខុសពីអាស៊ីអាគ្នេយ៍ដីកោះ ដែលពួកប័រទុយកាល់ បានពង្រីកចក្រភពរបស់គេតំាងពីសតវត្សទី១៧ អាស៊ីអាគ្នេយ៍ដីគោកមិនបានទទួលសម្ពាធពីពួកបស្ចឹមប្រទេសនៅឡើយទេ រហូតដល់សតវត្សទី១៩ ។ អ្នកស្នងរាជ្យក្រោយៗបន្ទាប់ពីស្តេចរាមាទី១ មានដូចជា រាមាទី២ ១៨០៤ ដល់ ១៨២៤ និងរាមាទី៣ ១៨២៤ ដល់ ១៨៥១ អាចបញ្ចៀសបញ្ហាដែលបង្កដោយពួកបស្ចឹមប្រទេស ដែលកាន់តែ ច្រើនៗឡើងនៅក្នុងតំបន់។ ស្តេចរាមាទី ៣ ពិតជាបានធ្វើកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយជាមួយបសកជនអង្គគ្លេសមួយក្រុមនាឆ្នំា ១៨២៥ ជាពេលដែលអង្គគ្លេសកំពុងត្រួតត្រា ភូមាភាគអាគ្នេយ៍ ស្តីពីការកាត់បន្ថយនិងកំណត់កម្រិតពន្ធដារក្នុងការធ្វើពាណិជ្ជកម្ម។ យ៉ាងណាមិញ ទ្រង់គ្មានឆន្ទៈទទួលការកែប្រែរដ្ឋបាលនិងច្បាប់សំខាន់ៗដែលអ្នកជំនួញបស្ចឹមប្រទេសកំពង់ប្រាថ្នាចង់បាននោះទេ ដោយសារតែមានរបាំងទំនៀមទម្លាប់ដោយរបបសក្តិភូមិថៃ និងអាស៊ី។ ដូច្នេះហើយ ក្រុងបាងកក រក្សាទំនៀមទម្លាប់នេះរហូតដល់ពាក់កណ្តាលទី២ នៃសតវត្សទី១៩  ជាក់ស្តែងបំផុត ក្នងផ្នែករាជអាជ្ញា នៃអាជ្ញាធររបស់ខ្លួនពាំសពេញប្រទេស។  ដោយខ្លួនបានអន្តរាគមន៍យោធា លើឧបទ្វីបម៉ាឡេ ប្រទេសថៃបានបង្កភាពតានតឹងជាមួយអង្គគ្លេស ដែលបានវាយយកឧបទ្វីបនេះ តំាងពីទសវត្សឆ្នំា ១៩២០ នៅត្យូរាតិស ត្សេតលមនេត និងនៅភូមាភាគខាង ក្រោម។ 
          ក្នុងទសវត្ស ១៩៣០ និង ១៩៤០ ក្រុងបាងកកបានប្រមើលឃើញពីការគម្រាមគំហែង ចំពោះខ្លួន មិនត្រឹមតែពីសំណាក់ពួកមហាអំណាចបស្ចឹមប្រទេសនោះទេ តែក៏មានពីសំណាក់វៀតណាមផងដែរ។  នារវាងឆ្នំា ១៨៤១ ដល់ ១៨៤៥ ប្រទេសសៀមនិងវៀតណាមបានព្យាយាមយ៉ាងខ្លំាង ក្នុង ការដណ្តើមគ្នាត្រួតត្រាប្រទេសកម្ពុជា។ វាជាការប្រណំាងប្រជែងមួយគ្មានឈ្នះចាញ់ឡើយ នៅទីបញ្ចប់ ជាក់ស្តែងនៅកណ្តាលសង្គមបាងកក ។ យ់ាងណាមិញ ពួកយុវជនត្រកូលអភីជន និងមហាក្សត្រមួយក្រុមកំពង់តែសិក្សាយ់ាងយកចិត្តទុកដាក់ពីពួកបស្ចឹមប្រទេស។ ដំបូងព្រះអង្គម្ចាស់ មង្គតទី៩ ដែលដែលជាបងប្អូនរបស់រាមាទី៣។  បន្ទាប់មកជាសង្ឃ មង្គតបានបូជាកម្លំាងកាយចិត្តបន្តកំណែទម្រង់ ព្រះពុទ្ធសាសនាថៃ។​ទ្រង់បានសិក្សាស្វែងយល់ពីនិកាយធម្មយុត្តិដែលមានគោលដៅណែនំាសាសនិកជនរបស់ខ្លួនឲ្យក្លាយជាអ្នកប្រាជ្ញផ្នែកសាសនា ដ៏ឧត្តមថ្លៃថ្លាប្រសើរ ដោយលុបបំបាត់ចោល នូវសេចក្តីបន្ថែមលើប្រភពដើមនៃការបង្រៀនបែបពុទ្ធសាសនា។ មង្គត និងក្រុមមនុស្សនៅជុំវិញ ទ្រង់ក៏កំពុងតែរៀនសូត្រភាសាបស្ចឹមប្រទេស គណិតវិទ្យានិងវិទ្យាសាស្រ្តលោកខាងលិច រួមមាន បច្ចេកទេស និងការរៀបចំក្បួនយោធា។ នៅពេលស្តេចមង្គតបានគ្រងរាជ្យបល្ល័ង្គ ទ្រង់បានណែនាំក្រុងបាងកកឲ្យយល់ដឹង ពីលោកខាងលិច។ ស្តេចមង្គតឬរាមាទី៥ ( ១៨៥១ ១៨៦៨ ) បានចុះសន្ធិសញ្ញាជាមួយអង្គគ្លេសក្នុងខែមេសា ១៨៥៥ ។ តាមរយៈសន្ធិសញ្ញានេះ ពន្ធអាករនៃការនំាចេញនិងនំាចូលត្រូវបានកាត់បន្ថយនិងកំណត់កម្រិតច្បាស់លាស់។ ម្យ៉ាងទៀត ការធ្វើជំនួញផ្តាច់មុខលើទំនិញ ត្រូវបានហាមឃាត់ ហើយប្រជាជនអង្គគ្លេសត្រូវបានគេប្រគល់ឯកសិទ្ធិលើដែនដីជាពិសេស។ ប៉ុន្មានឆ្នំាក្រោយមក ស្តេចមង្គតបានចុះសន្ធិសញ្ញាបែបនេះជាមួយនិងមហាបស្ចឹមប្រទេសដទៃៗទៀតដែរ។
            ការចុះសន្ធិសញ្ញាដែលធ្វើឲ្យទ្រង់បាត់បង់អំណាចផ្ទាល់ខ្លួនគ្រប់គ្រងលើប្រជាជនបរទេសដែល កំពុងរស់នៅលើទឹកដីខ្លួន ជាការជូរចត់ ប៉ន្តែ សម្រាប់ស្តេចមង្គត ដោយសារពួកនោះអាចបង់ពន្ធ បានច្រើន ប្រសិទ្ធបើគ្មានសន្ធិសញ្ញានេះ។ រហូតដល់ទសវត្ស ១៩៣០ គ.ស ទើបសន្ធិសញ្ញានេះអស់សុពលភាព។ ភាពអន់ថយមួយរយៈពេលខ្លីនេះ អាចនិងត្រូវគេជួយស្តារទាន់ពេលវេលា ដោយការពង្រឹងជំនួយនិងការយកពន្ធថ្លៃលើអាភៀន គ្រឿងស្រវឹង និងការលេងល្បែងស៊ីសង។ នេះគឺបញ្ជាក់ពី ជំនាញកាទូតរបស់ស្តេចមង្គតក្នុងស្រុកនិងការរួបរួមក្នុងរាជវាំងរបស់ទ្រង់ ដែលកំណែទម្រង់ពន្ធដារ សំខាន់ដទៃទៀត ត្រូវបានអនុវត្តន៍ដោយគ្មានការប្រឆាំងតវ៉ាឡើយ។ ការធ្វើទំនើបភាវូបនីយកម្ម  ក្នុងអាណាចក្រអាចចាប់ផ្តើមឡើងក្នុងរជ្ជកាលបុត្ររបស់ទ្រង់គឺ ជូឡាឡុងកនទី៩ ជាស្តេចរាមាទី៥ ( ១៨៦៨ ដល់ ១៩១០ គ.ស) ។ ទោះជាយ់ាងណា កិច្ចការនេះ ត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ស្តេចជូឡាឡុងកន បានស្វែងយល់ពីគ្រោះថ្នាក់ទាំងនេះ តាំងពីដើមដំបូងនៃរជ្ជកាលរបស់ទ្រង់ម៉្លេះ បើទ្រង់ធ្វើកំណែទម្រង់ច្រើនផ្នែកនិងរហ័សពេកនោះ ពួកអ្នកអភិរក្សទំនៀមទម្លាប់ចាស់អាចមិន សប្បាយចិត្ត និងបះបោរប្រឆាំងទ្រង់។ នៅឆ្នំា ១៨៧៣ ក្នុងព្រះជន្ម ២១ វស្សា ទ្រង់បានប្រកាសរង្វាស់ ពីកំណែទម្រង់ស្របច្បាប់និងហិរញ្ញវត្ថុ ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ពួកអភីរក្ស បានបង្កឲ្យមានការបះបោរមួយក្នុងឆ្នំា ១៨៧៤ គ.ស។ ព្រះរាជាដ៏ក្មេងខ្ចីនេះ ត្រូវបានសង្រ្គោះ ក្រោយមកទើបទ្រង់បង្អង់ គំនិតធ្វើកំណែទម្រង់។ យ់ាងណាមិញ យុទ្ធសាស្រ្តមួយសម្រាប់បំបាត់ទាសភាពបណ្តើរៗក៏ត្រូវបាន ប្រកាសផងដែរ នៅឆ្នំា ១៨៧៣ និងបន្តមកក្រោយៗទៀត។ ទាសភាពត្រូវបានលុបបំបាត់នូវប៉ុន្មានទសវត្សក្រោយមក ។ ទោះបីជាមានចំណងនៃការទិញនិងកាតព្វកិច្ចក្នុងសង្គមថៃ ដែលទាសភាពធ្លាប់បានធ្វើទៅតាមទម្រង់។ ក្រោយមកទៀត ជូឡាឡុងកន ក៏អាចបំបាត់កំណែនទ័ពជាបណ្តើរៗ ដោយប្តូរវាជាមួយនិងថ្លៃឈ្នួល ។ តួនាទីរបស់ ស្តេចជូឡាឡុងកន កាន់តែកើនឡើង ដោយសារអ្នក ជំនាន់មុនៗបានបន្សល់ទុកហើយទ្រង់ក៏ពេញវ័យល្មម និងក្លាយជាអ្នកនយោបាយដ៏ឈ្លាសវៃ ដោយ ការគំាទ្រពួករាជវង្ស ក្នុងការកំណែទម្រង់ផ្នែករដ្ឋបាលនៅពាក់កណ្តាល់ទសវត្យ ១៨៨០ គ.ស។ រដ្ឋាភិបាលនិងរដ្ឋមន្រ្តី ត្រូវបានចាប់កំណើតរវាងឆ្នំា ១៨៨៨ ដល់ ១៨៩២ គ.ស។ ក្រោយមកទៀត ព្រះអង្គម្ចាស់ជាប់សាច់ឈាមពាក់កណ្តាលនិងទ្រង់ នាម ដំារ់ុង ៩ឌាមរៀនងប បានទទួលរា៉ប់រងភារកិច្ចធ្វើកំណែទម្រង់រដ្ឋាភិបាលថ្នាក់ខេត្ត ដោយបង្រ្កាបក្រុមគ្រួសារ ក្នុងតំបន់សំខាន់ៗ ទន្ទឹមនិងការធ្វើ វិមជ្ឈកាលលើការត្រួតត្រាបែបការិយាល័យនៅទីក្រុងបាងកក។ បើយើងអង្កេតលើរដ្ឋាភិបាលវិញ វាគ្មានភាពទំនើបទេ តែខុសពីប្រទេសជិតខាងខ្លួន អាណាចក្រនេះអាចរក្សាស្ថេរភាពនិងងាកមករក ការធ្វើទំនើបភាវូបនីយកម្ម ហើយអាចទាក់ទាញពាណិជ្ជករអន្តរជាតិ។ ទោះយ៉ាងនេះក៏ដោយ ពួកបស្ចឹមប្រទេស បានរឹបអូសយកខ្លះនៃចក្រភពថៃដែរ។ ស្តេចមង្គតត្រូវបានផ្គាប់ចិត្ត ដោយបារាំងនៅឆ្នំា ១៨៦៧ គឺទ្រង់ត្រូវបោះបង់កម្ពុជាឲ្យបារាំងជាថ្នូរនិងខេត្តភាគខាងលិចរបស់ កម្ពុជា។ នៅឆ្នំា ១៨៩៣ ( ពេលដែលកប៉ាល់បារាំងចតនៅទីក្រុងបាងកក) និងឆ្នំា ១៩០២ ដល់ ១៩០៤ គ.ស ជូឡាឡុងកន បង្ខំចិត្តប្រគល់ឲ្យបារាំងនៅតំបន់ដែល បច្ចុប្បន្នជាដែនដីឡាវ ហើយឆ្នំា ១៩០៧ ( រលេនិឆិសហ) ភាគខាងលិចនៃកម្ពុជា។ នៅឆ្នំា ១៩០៩ ព្រះអង្កប្រគល់ឲ្យអង្គគ្លេសនូវរដ្ឋម៉ាឡេភាគខាងជើងចំនួនបួន ដែលពីមុនស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ។ ក្នុងខណៈពេលនេះ ដែរ សន្ធិសញ្ញាឆ្នំា ១៨៩៦ ធ្វើឡើងក្នុងការបង្អាក់ដំណើរជម្លោះអង្គគ្លេសនិងបារាំង) បានធានាឲ្យមាន ឯករាជ្យភាពភាគច្រើននៃដែនដី ដែលសព្វថ្ងៃ បង្កើតបានជាប្រទេសថៃ។ រាជាណាចក្រស្នូលនៃស្តេច ជូឡាឡុងកន ត្រូវបានធានាសុវត្ថិភាព។ ទ្រង់បានបន្តដំណើរភាវូបនីយកម្មរហូតដល់ការចូលទិវង្គត នាឆ្នំា ១៩១០ គ.ស ដោយបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏សំខាន់នៃកងទ័ពទំនើប និងបង្កើនទំនាក់ទំនង ពិសេសប្រព័ន្ធផ្លូវដែក និងបន្តកំណែទម្រង់ច្បាប់។
         ការអប់រំបែបបស្ចឹមប្រទេស បានក្លាយជាមូលដ្ឋានសាមញ្ញសម្រាប់បុត្រាបុត្រីក្នុងរាជវង្សនិង មន្រ្តីថ្នាក់ខ្ពស់ ហើយបញ្ជឺរាយមុខវិជ្ជាថ្នាក់ដំបូងបែបបស្ចឹមប្រទេសត្រូវបាន គេដាក់បញ្ចូលទៅក្នុង សាលាតាមវត្តអារាម។ តែជូឡាឡុងកន ប្រឆាំងដាច់ខាត ក្នុងការធ្វើទំនើបភាវូបនីយកម្មទាំងស្រុង។ ទ្រង់បានបដិសេធគំនិតដែលបង្ហាញពីប្រជាធិបតេយ្យតាមបែបសេដ្ឋកិច្ច ទ្រង់ដឹកនំាការអភិវឌ្ឍនៃរដ្ឋអាណានិគម ដែលមានគំនិតច្បាស់លាស់។ ប្រជាជនថៃធម្មតា បានក្លាយជាអ្នកផលិត របស់របរ ប្រើប្រាស់សម្រាប់ទីផ្សារពិភពលោកដូចជា ស្រូវមានចំនួនជាង ៧០% នៃការនំាចេញនៅដើមសតវត្សទី២០ ។ ទំនិញផ្សេងមានដូចជា សំណបាហំាង ឈើម៉ៃសាក់ និងជ័រកៅស៊ូ។ តែគ្មានការធ្វើឧស្សាហកម្មធំៗនោះទេ ។ ភាគហ៊ុនចិន និងពួកបស្ចឹមប្រទេសបានគ្រប់គ្រងពាណិជ្ជកម្មនិងហិរញ្ញវត្ថុជាតិ។ ចំនួនប្រជាជនចិនបានកើនឡើង ១០% នៃប្រជាជនសរុប។ ទំហំនិងអំណាចរបស់សហគមន៍ចិន បានចាប់ផ្តើមរំខានជនជាតិថៃកាន់តែច្រើនឡើង។

ការដួលរលំរបបរាជានិយម ( ១៩១០ ដល់ ១៩៣២ គ.ស) 

             ក្នុងរជ្ជកាលអ្នកស្នងរាជ្យក្រោយរបស់ស្តេចជូឡាឡុងកន គឺព្រះចៅវ៉ាជីរ៉ាវុធ( រាមាទី ៦ ១៩១០​ ដល់ ១៩២៥ ) និងព្រះចៅប្រាជ្ញធីប៉ុក( រាមាទី៧ ១៩២៥ ដល់ ១៩៣៥ គ.ស) វីរជនជាច្រើនដែលមាន ការរៀនសូត្របែបបស្ចឹមប្រទេស​មិនសប្បាយចិត្តនិងទំនើបភាវូបនីយកម្មមិនច្បាស់លាស់របស់ថៃ។ គោលការណ៍មិនច្បាស់លាស់របស់វ៉ាជីរ៉ាវុធឆ្ពោះទៅរាជានិយមនំាឲ្យមានការរិះគន់។ អ្នកនៅជុំវិញទ្រង់ ក្នុងតុលាការចង់ឲ្យមានមនុស្សប្រុសធ្វើការ។ ភាពខ្ជះខ្ជាយរបស់ទ្រង់នំាឲ្យមានឱនភាពរាជរដ្ឋាភិបាលនិងវិបត្តិតុល្យភាពចំណាយ នៅក្នុងទសវត្សឆ្នំា ១៩២០ ។ ម្យ៉ាងវិញទៀត ការចូលរួមរបស់ ទ្រង់នាំឲ្យមានការកើតឡើងនូវជាតិនិយម ប្រហែលជាដើម្បីពង្រឹងអំណាចទ្រង់។ ទ្រង់បានណែនាំ ដំបូងនូវបាវចនា ជាតិ សាសនា និងព្រះមហាក្សត្រ  ដោយមានគោលដៅពង្រឹងភាពស្មោះស្ម័គ្រ ប្រជាប្រិយភាពនិងបង្កើតឲ្យមានជាទស្សនីយភាពសាធារណៈ ដើម្បីបណ្តុះគំនិតជាតិនិយម។ ក្នុងទសវត្សឆ្នាំ ១៩២០ គ.ស ទ្រង់បានគំាទ្រកិច្ចប្រឹងប្រែងផ្នែកកាទូតដ៏ជោគជ័យ ដើម្បីបញ្ចប់មាត្រាចែងពីទឹកដី ពិសេសក្នុងសន្ធិសញ្ញារបស់ស្តេច មង្គត និងបញ្ជូលការគ្រប់គ្រងថ្នាក់ជាតិលើពន្ធគយ។ ប្រាជ្ញាធីប៉ុក កូនទី៧ របស់ស្តេចជូឡាឡុងកន(វ៉ាជីរ៉ាវុធ សោយទិវង្គតដោយគ្មានបុត្រស្នងរាជ្យ) បាន ទទួលភារកិច្ចរបស់ទ្រង់​ តែត្រូវបានបំផ្លាញ់ដោយវិបត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ច។ នៅដើមទសវត្សឆ្នំា ១៩៣០ គ.ស ចំណូលថវិការជាតិថយចុះច្រើននិងការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលនាំឲ្យទោមនស្សភាពចំពោះទ្រង់  ការកើនឡើងគំនិតជាតិនិយមហាក់បីដូច ជាអាវុធមុខពីរ។
ទស្សននៃពាក្យ( ជាតិ) ស្របនិងទស្សននៃពាក្យស្តេច ភា្លមនោះបានជម្រុញឲ្យពួកថៃមានគំនិតទំនើប អាចបែងចែករវាងទស្សនទាំងពីរនេះ។ អ្នករួមគំនិតក្បត់ថ្ងៃ ២១ មិថុនា ១៩៣២ ក្នុងជួរ កងទ័ពនិងពួកការិយាល័យ បានធ្វើការបះបោរមួយដោយគ្មានការបង្ហូរឈាមនិងបណ្តេញឲ្យ ប្រាជ្ញធីប៉ុក បោះបង់អំណាចរាជានិយមផ្តាច់ការ និងព្រមទទួលយករបបដឹកនំាអាស្រ័យរដ្ឋធម្មនុញ្ញ។ នៅឆ្នំា ១៩៣៥ ប្រាជ្ញាធីប៉ុក បានដាក់រាជ្យសម្បត្តិថ្វាយក្មួយរបស់ទ្រង់គឺ អាណាន់ដា( រាមាទី ៨ ១៩៣៥ ដល់ ១៩៤៦ គ.ស ) ដែលកំពង់តែសិក្សានៅបរទេសនិងបន្តរហូតដល់ឆ្នំា ១៩៤៥ គ.ស។

ការលេចឡើងនូវរដ្ឋាភីបាលយោធានិយម( ១៩៣២ ដល់ ១៩៤៨ ) 

         អ្នកធ្វើបដិវត្តន៍ឆ្នំា ១៩៣២ រួមមានទាំងពួកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ គោលបំណង សំខាន់របស់គេ គឺការណែនាំដំបូងនៃរបបប្រជាធិបតេយ្យអាស្រ័យសភា ហើយពួកគេបង្កើតសភាជាតិមួយ នៃសមាជិកដែលត្រូវបានគេជ្រើសរើសនិងតែងតាំង។ ប៉ុន្តែ ចុងទសវត្សឆ្នំា ១៩៣០ សភាបានប្រទះនូវភាពមិនចុះសម្រុងគ្នា។ ៦០ឆ្នំា ក្រោយឆ្នំា ១៩៣២ កងទ័ពយោធាបានក្លាយជាអ្នកគ្រប់ គ្រង់រដ្ឋាភិបាលថៃ។ មូលហេតុ ដែលនាំឲ្យមានការគ្រប់គ្រងដោយកម្លាំងទ័ពនេះ  គ្មានបង្ហាញពីការ គាបសង្កត់ឬផ្តល់ផលអវិជ្ជមានទាំងស្រុងនោះទេ។
ទី១៖ មេដឹកនំា កងទ័ពថៃប្រឈមមុខនិងបញ្ហាតិចតួច ក្នុងការធ្វើសមាហរណកម្មថ្នាក់ជាតិ ប្រវត្តិ សាស្រ្តបានទុកតំណាលឲ្យពួកគេនូវប្រទេសមួយដែលមានភាពតានតឹង ផ្នែកជាតិសាសន៍ ឬមនោគមវិជ្ជាសាសនា និងវប្បធម៌តូចៗដែលទាក់ទងគ្នា។
ទី២ ៖ ជាទូទៅ ពួកគេមានសុឆនៈអាចតម្រូវចិត្ត និងផ្តល់តំណែងដល់វរជនផ្សេងទៀតក្នុងដំណើរការ អំណាច ហើយពួកវីរជនទាំងនោះ ( អ្នកនយោបាយស៊ីវិល ការិយាល័យនិងអ្នកនយោបាយជំនួញ) អាចទទួលយកដោយឥតជំទាស់នូវឧត្តមភាពផ្នែកកងទ័ព។
ទី៣ ៖ ការរៀបចំរចនាសម្ព័ន្ធរាជរដ្ឋាភិបាលអាចត្រូវបានបញ្ចៀស តែមិនសូវមានប្រសិទ្ធភាព ដោយជម្លោះនៅក្នុងជួរកងទ័ព និងការផ្លាស់ប្តូររដ្ឋាភិបាលដោយការធ្វើរដ្ឋប្រហារក្នុងជួរយោធា។ ចុងក្រោយ រដ្ឋាភិបាលយោធា អាចនិងបន្តធ្វើទំនើបភាវូបនីយកម្ម ការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងការរីកចម្រើនវិស័យអប់រំ និងវិស័យផ្សេងៗទៀត ។ ក្នុងរយៈពេលពីរឬបីទសវត្សនេះ  ហាក់បីដូចជាធ្វើយុត្តិកម្មវិស័យកងទ័ព ទោះបីវាជាការធ្វើឲ្យអន្តរាយខ្លួនពិតប្រាកដក៏ដោយ។ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដែលមានការអប់រំដ៏ល្អប្រសើរ អាចនៅទីបំផុតធ្វើឲ្យរដ្ឋាភិបាលមានតំណាងច្រើន។
ក្នុងទសវត្ស ១៩៣០ ថៃជាប្រទេសមួយលើសលប់ទៅដោយប្រជាកសិករ។ ចំពោះកងទ័ពជាស្ថាប័ន ទំនើបបំផុត រៀបចំល្អបំផុត។ ស្ថានភាពសំខាន់របស់កងទ័ពក្នុងបដិវត្តន៍ឆ្នំា ១៩៣២ ត្រូវបានបញ្ជាក់នៅខែ តុលា ១៩៣៣ ពេលអ្នកប្រឆាំងរាជានិយមធ្វើព្យុះហយាត្រា នៅក្រុងបាងកក។ ពួកគេ ត្រូវបានវាយច្រានដោយកងទាហានដែលបញ្ជាដោយវីរសេនីយទោ សក្តិ៤ កន្លះ ភិបុល សង្រ្គាម
ប៉ុន្មានឆ្នំាក្រោយមកទៀត ភិបុល សង្រ្គាម បានក្លាយជារដ្ឋមន្រ្តីការពារជាតិ។ ពេលនោះគាត់កាន់កាប់តំណែងផ្សេងៗរហូតក្លាយជានាយករដ្ឋមន្រ្តីក្នុងឆ្នំា ១៩៣៨ ដោយដឹកនំាគណមន្រ្តីនៃពួកកងទ័ពប្រកបដោយឥទ្ធិពលខ្ពស់។ ភិបុលនិងអ្នកគំាទ្ររបស់ខ្លួន ដោយគ្មានការទុកចិត្តពីពួក លទ្ធិប្រជាធិបតេយ្យបស្ចឹមប្រទេសនៃរយៈកាលនោះ បានចាប់អារម្មណ៍លើគម្រូនយោបាយផ្សេងៗទៀត គឺផាស៊ីស អ៊ីតាលី អាឡឺម៉ង់ និងជប៉ុន ដែលជាប្រទេសអាស៊ីតែមួយ ដែលហៅដូចជាទម្រង់គម្រូមួយ សម្រាប់ទំនើបភាវូបនីយកម្មរបស់ថៃ។ ភិបុល បានចាប់ផ្តើមប្រើទម្រង់មួយចំនួននៃលទ្ធិផ្តាច់ការ យ៉ាងឆាប់រហ័ស ចាប់ពួកប្រឆាំង លើកខ្លួនឯងជាមេដឹកនំាដ៏ប្រសើររបស់ថៃ ធ្វើឲ្យរំភើបដល់អារម្ម នៃអ្នកជាតិនិយមសេរីមួយនៃអាណត្តិវប្បធម៌បានប៉ុនប៉ងធ្វើការផ្លាស់ប្តូរសង្គមនិងសេដ្ឋកិច្ចដ៏រហ័ស នៅក្នុងស្រុកចលនាដ៏សំខាន់បំផុត គឺការតាក់តែងច្បាប់សម្រាប់ជនជាតិចិននៅក្នុងប្រទេសថៃ។  ការសហប្រតិបត្តិការថ្នាក់រដ្ឋមន្រ្តី  ដណ្តើមកាន់កាប់លើទំនិញដូចជា ស្រូវ ថ្នាំជក់ និងប្រេង  ហើយមុខរបរចិនប្រឈមនិងការទារពន្ធថ្មីនិងការត្រួតត្រា។ ដឹងពីរបៀបធ្វើសេដ្ឋកិច្ចចិន ដើម្បីប្រឆាំងចិន តែគោលនយោបាយភិបុលសង្រ្គាម មានឥទ្ធិពលរហូត។ ពួកគេធ្វើឲ្យប្រជាជនចិនមករស់នៅលាយឡំនិងសង្គមថៃ តាមរយៈដៃគូពាណិជ្ជកម្មចិនថៃ ការរៀបអាពាហ៍ពិពាហ៍និងការទទួលយកការអប់រំភាសាថៃ និងវប្បធម៌ ។ ពួកគេក៏ចាប់ផ្តើមបណ្តុះបណ្តាលឲ្យបណ្តាលរដ្ឋខ្លាំងៗនូវ ការចូលរួមធ្វើសេដ្ឋកិច្ច ដែលធ្វើឲ្យពិបាកដឹងនូវអ្នកប្រកបរបរ អ្នកនយោបាយ និងអ្នកការិយាល័យធិបតេយ្យ ដោយបន្តអនុវត្តន៍គោលដៅជាតិនិយមរបស់ខ្លួន។

យុគបុរសខ្លាំង

ការដណ្តើមមកវិញនូវកម្លាំងយោធាដ៏សំខាន់ លើរដ្ឋាភិបាលគឺជាភាពជោគជ័យរបស់អ្នកកាន់អំណាច មិនមែនដោយសារ កម្លាំងជម្រុញខាងក្រៅនោះទេ។ រហូតដល់ឆ្នំា ១៩៧៣ អំណាចរបស់គេ ត្រូវបានធ្វើឲ្យប្រសើរដោយការការពារនិងជំនួយសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក ចង់បានអ្នក ដឹកនំាខ្លាំងប្រឆាំងរបបកុម្មុយនីស្តក្នុងស្រុក ហើយដើម្បីចូលរួមសកម្មភាពជាមួយអាមេរិក ក្នុងការទប់ស្កាត់ចលនាកុម្មុយនីស្តនៅអាស៊ី។ ឆ្នំា ១៩៥០ គ.ស ប្រទេសថៃ កាន់តែរីកចម្រើនជាងមុន ធ្វើឲ្យវិស័យសង្គមកិច្ច​ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទំនាក់ទំនងគ្រឹះរចនាសម្ព័ន្ធ និងសុខមាលភាពសង្គម លើសពីនេះទៅទៀត ថែមទាំងបានឧបត្ថម្ភទៅលើវិស័យយោធា និងពង្រឹង​អំណាចនយោបាយ។
ម្យ៉ាងទៀត ជំនួយសហរដ្ឋអាមេរិក បានបង្កើតនូវឱកាសថ្មីនូវអំណាចពុករលួយក្នុងជួររដ្ឋាភិបាល និងប្រព័ន្ធគ្រប់គ្រង និងបានធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងរវង្វង់អំណាច។ ដើម្បីអំណាច គូប្រជែងនយោបាយ ត្រូវពឹងផ្អែកកម្លាំងយោធា និងពួកការិយាល័យធិបតេយ្យ។ សហរដ្ឋអាមេរិក បានអំពាវនាវ សូមភស្តុតាងជាក់ស្តែង នៃលទ្ធផលលទ្ធិប្រជាធិបតេយ្យនៅថៃ។ បន្ទាប់ពីឆ្នំា ១៩៤៨ ភិបុល បានបន្តនយោបាយទប់ស្កាត់ឬបង្រ្កាបរបស់គាត់។ គាត់បានវាយប្រហារ យុទ្ធនាការប្រឆាំងផ្សេងៗទៀតរបស់ចិន។ បន្ទាប់បានទប់ទល់និងការមកដល់នូវមន្រ្តីផ្លូវការរបស់ ថៃ។ គាត់បានប្រឈមមុខនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារខ្លះពីក្របខណ្ឌយោធាក្នុងចន្លោះឆ្នំា ១៩៤៨ ដល់ ១៩៥១ គ.ស។ ឆ្នំា ១៩៥៥ ភិបុល បានផ្អាកទៅលើសកម្មភាពគ្រប់គ្រងនយោបាយ ហើយបានបង្កើតឲ្យមានការបោះឆ្នោត។  ប្រហែលជាគាត់បានស្ថិតនៅក្រោមសម្ពាធសហរដ្ឋអាមេរិក គាត់បាន សង្ឃឹមថា ប្រហែលជាអាចឈ្នះបក្សប្រជែងរបស់ខ្លួន ដោយទទួលបានប្រជាប្រិយភាព។ ទោះជាយ៉ាងណាក៏ដោយ បក្សរបស់គាត់ត្រូវបានគេចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត នៅអំឡុងពេល បោះឆ្នោតឆ្នំា ១៩៥៧ ។ សារិត បានទទួលជ័យជម្នះ ។ ខែកញ្ញា ១៩៥៧ សារិតបានបង្កើតរដ្ឋប្រហារ  ដើម្បីនិរទេស ភិបុល ។ ខែ តុលា ១៩៥៣ សារិត បានប្រកាសច្បា់ប់សឹកឡើង។ សារិត បានបង្ហាញហេតុផលនិយមអំណាចរបស់គាត់ពីរបែប៖
ទី១ ៖ គាត់បានប្រឆាំងនិងការវិលត្រឡប់ទៅរកប្រពៃណីវណ្ណៈសង្គមថា  ហើយគាត់បានពន្លឿនការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាន់សម័យ។ ស្តេច ភូមិភិបុលអាដុលយាដេត(រាមាទី៩ ១៩៤៦ ដល់បច្ចុប្បន្ន) បានទៅធ្វើពិធីសម្តែងមតិជាសាធារណៈ ដោយធ្វើដំណើរតាមខេត្ត ទទួលបានការចាប់អារម្មយ៉ាងខ្លំាង។ សារិត បានធ្វើការណែនាំរដ្ឋាភិបាលនូវការបង្កើតគម្រោងថ្មីមួយ ដោយជម្រុញការ លើកទឹកចិត្ត លើការវិនិយោគឯកជន បរទេស ការអភិវឌ្ឍជនបទ និងការពង្រីកយ៉ាងឆាប់រហ័ស នូវវិស័យអប់រំ។
ពេលសារិត ស្លាប់ខែធ្នូ ឆ្នំា ១៩៦៣ អំណាចត្រូវបានផ្ទេរដោយសន្តិភាពទៅសហការីស្និទ្ធ គឺឧត្តមសេនីយ Thanom Kittikachorn ។ គាត់បានលើកកម្ពស់ជាសំខាន់នូវរបៀបគ្រប់គ្រង រដ្ឋ។ សារិត ប្រកាន់យកនយោបាយរដ្ឋាភិបាលនិងនយោបាយសេដ្ឋកិច្ចចាស់ ដែលបានបង្កើតនូវសភាពនយោបាយលេចឡើងធំជាងមុន។ ជំនួយសហរដ្ឋអាមេរិក បានបង្កើតឲ្យមានជម្លោះនៅឥណ្ឌូចិន ។ ឆ្នំា ១៩៦៤ ថៃបានបែងចែកតំបន់យោធាសម្រាប់អាកាសចរអាមេរិក បានសួរដោយផ្ទាល់ចំពោះសកម្មភាពនៅវៀតណាមនិងឡាវ។ ជំនួយសហរដ្ឋអាមេរិក បានជួយទប់ទល់ការមកដល់នូវជនបះបោរកុម្មុយនីស្ត នៅភាគខាងជើងឆៀងខាងកើត។ សករាជនៃការគ្រប់គ្រងដ៏ល្អ( សតរៀនង មាន) បានបញ្ចប់ ទោះជាយ៉ាងនេះក៏ដោយ ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំឲ្យកាន់តែទូលាយ ការទំនាក់ទំនងកាន់តែប្រសើរនោះ បានរីកចម្រើនយ៉ាងលឿននៃចំណេះដឹងនយោបាយ។
ឆ្នំា ១៩៦៨ ទហានៀម បានថ្លែងជា សាធារណនូវច្បាប់និងគោលការណ៍ដែលបង្កើតគ្រឹះសម្រាប់ គ្រប់គ្រងប្រទេស។ ឆ្នំា ១៩៦៨ មានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាថ្មី។ នយោបាយសាធារណមាន លក្ខណមិនប្រសើរនៅពេលដែលគាត់បានបង្វិលទិសដៅឆ្នំា ១៩៧១ ដែលបានរំលាយសភាពតំណាង រាស្រ្ត។

Comments

Popular posts from this blog

ប្រវត្តិសាស្រ្តប្រទេសខ្មែរ

ប្រវត្តិសាស្រ្តវៀតណាម