ប្រវត្តិប្រទេសថៃ
ប្រវត្តិសង្ខេបរបស់ប្រទេសថៃ ប្រទេសថៃឬសៀម ស្ថិតនៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ មានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ឡាវ ភូមា និងមាឡេស៊ី។ ប្រទេសថៃបូរាណ ឬសៀម = ថៃឡង់ថ៍ មានន័យថា ដែនដីនៃពួកអ្នកសេរី ។ ក្នងរយៈ ៨០០ ឆ្នំា ប្រទេសថៃ អាចបញ្ចៀសខ្លួនឲ្យរួចផុត ពីការដាក់នឹកអាណានិគម។ តែប្រទេសនៅជុំវិញត្រូវទទួលរងនូវការដាក់អាណានិគម ។ ប្រវត្តិសាស្រ្តនៃប្រទេសថៃ ត្រូវបែងចែកជាសម័យកាលធំៗដូចជា ៖ ក/ សម័យណានចាវ ( ៦៥០ ដល់ ១២៥០ គ.ស) ជនជាតិថៃបានប្រមូលផ្តុំគ្នា បង្កើតបានជាអាណាចក្រមួយនៅខាងត្បូងប្រទេសចិន ក្នុងខេត្ត យូ ណាន ( Yunan) សព្វថ្ងៃជាក្រុង កង់តុង canton ។ ប្រជាជនជាច្រើន បានធ្វើដំណើរមកភាគខាងត្បូង រហូតដល់ច្រំាងទន្លេចៅព្រះយ៉ា ហើយបានតាំងទីលំនៅចំកណ្តាលក្នុងចក្រភពខ្មែរ និងបានទទួលយកនូវវប្បធម៌របស់ប្រទេសខ្មែរដែរ។ នៅឆ្នំា ១២៣៨ គ.ស ពួកថៃ បានបង្កើតរដ្ឋឯករាជ្យមួយ ឈ្មោះថា សុខោទ័យ ។ ខ/ សម័យកាលសុខោទ័យ ( ១២៣៨. ១៣៧៨ គ.ស) ជនជាតិថៃចាប់ផ្តើម មានអំណាចខ្លំាងនៅសតវត្សទី១៣ នៅពេលដែលពួកគេប្រកាសឯករាជ្យ ពី ចក្រភពខ...