នយោបាយ

របស់រដ្ឋ។
និតីសាស្រ្ត
ចំណេះផ្នែកច្បាប់ ពាក្យ Politics មកពីពាក្យរបស់ភាសាក្រិចΠολιτικά Politika ដែលត្រូវបានបង្កើតដោយលោកអារីស្តូតថល។
ប្រវត្តិរបស់នយោបាយ
ប្រវត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចំាងឲ្យឃើញពីដើមកំណើត និងការភីវឌ្ឍសេដ្ឋកិច្ចនិងការ ស្ថាបនារបស់រដ្ឋាភីបាល។

ជាទូទៅផ្នត់គំនិតរបស់ប្រជាពលរដ្ឋមិនពេញចិត្ត តែងតែស្អប់ខ្ពើមរឿងនយោបាយ ពោលគឺវា កើតមាននៅលើជុំវិញពីភពលោកទាំងអស់ ជាពិសេសគឺនៅបណ្តាលប្រទេសក្រីក្រ មានប្រជាពល រដ្ឋល្ងង់ខ្លៅ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ និងប្រទេសដែលទើបនឹងងើបចេញពីសង្រ្គាម ជាដើម។ ពួគេបានចាត់ទុកថា នយោបាយជាការបោកប្រាស់ ការងារខ្មៅកង្វក់និង កាចសាហាវ បំផុត។ ហើយអ្នកធ្វើនយោបាយ លុះត្រាតែអ្នកនោះពូកែបោកប្រាស់ ភូតភរកុហកជាដើម។
តាមពាក្យ នយោបាយគឺជាប្រជែង ដើម្បីបានដឹកនំាប្រទេសជាតិ មិនមែនជាការបោកប្រាស់ ស្មោគគ្រោកនោះទេ ពាក្យនេះ បានលេចឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកល លោកនេះ មិនមែនលឺតែនៅបច្ចុប្បន្ននោះឡើយ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើល ឃើញថា ជាប្រទេសកំពុងអភិវឌ្ឍន៍ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋ មួយចំនួនធំ បានឲ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអកឬស្អប់ ចំពោះពាក្យនយោបាយថា គឹនយោបោក ហើយថែមទាំងយល់ថា នយោបាយជាការងារមួយថោកទាបមិនស្មោះត្រង់និងពោល ពេញដោយល្បិចកលគ្រប់បែបយ៉ាង ធ្វើដ្បើប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីតែអំណាចប៉ុណ្ណោះ។

ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡុកក្នុងឆាកនយោបាយនោះ ទាមទារឲ្យមានសមត្ថភាពខាងនិយាយ កុហក បំផ្លើសបំភ្លៃការពិត បោកប្រាស់ ដោយមិនមែន ជាមនុស្សស្មោះត្រង់ សុចរិតនោះទេ។
ពួកគេយល់ឃើញថា សម្រាប់មនុស្សដែលល្អដែលត្រឹមត្រូវ ស្មោះត្រង់មិនត្រូវប្រឡាក់ប្រឡូកក្នុងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធក្នុងរឿងនយោបាយនោះ គឺជាមនុស្សចោលម្សៀតទាំងស្រុង។
ឧ, នៅក្នុងសង្គមបច្ចុប្បន្ន ពេលខ្លះពលរដ្ឋឲ្យតែលឺគេនិយាយរឿងនយោបាយនោះ ពួកគេបានប្រៀនប្រដៅកូនចៅតៗគ្នាដូចជា ឪពុកម្តាយទូន្មានកូនជាដើមមិនឲ្យកូនចូលរួមក្នុងសកម្មភាព នយោបាយ ដោយពួកគាត់ប្រាប់ថា បើរៀនគិតតែពីរៀនទៅ បើធ្វើស្រែគិតតែធ្វើស្រែទៅ បើលក់ដូរឲ្យគិតតែរឿងលក់ដូរទៅ ដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅខ្វល់កិច្ចការនយោបាយ ធ្វើម៉េចឲ្យតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នស្លាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ នរណាស្លាប់ ស្លាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍ គិតគូរវាច្រើនពេក រឿងនយោបាយមិនមែនជារឿងរបស់យើងទេ។ ព្រោះរឿងស្រុកទេស រឿងជាតិអ៊ីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាចខ្វល់ខ្វាយទេ។ ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ មិនស្រួលៗនោះ អាចបាត់បង់ជីវិតក៏មាន បើនៅក្នុងផ្នត់គំនិតបែបនេះ តើយើងគួរទាត់ចោលរឿងនយោបាយទេ? ចម្លើយគឺយើងមិនត្រូវទាល់ចោលរឿងនយោបាយទេ ។

Comments
Post a Comment