វីរបណ្ឌិត សឺង ង៉ុកថាញ់
វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành) កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និង ជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។
ជីវប្រវត្តិ
បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពុងធំ ខេត្តព្រះត្រពំាង(បច្ចុប្បន្នយួនៈ
Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)
សម្ព័ន្ធភាពគ្រួសារ
បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
- លោក សឺង ថាយ ស៊ុន (បងប្រុស)
- លោក សឺង ថាយ ហ្វៀន (បងប្រុស)
- អ្នកស្រី សឺង ធី ចាវ (បងស្រី)
- អ្នកស្រី សឺង ធី សឹម (បងស្រី)
- បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
- លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
- អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឹងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឹងណែវ បានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក ( អក្សរយួនៈ LâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LâmTòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក
(ភាសាយួនៈTrần Thị Xúc, អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។
លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពំាង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖
- ឡាំ ធី សែន (ស្រី)
- ឡាំ ធី ឡែន (ស្រី)
- ឡាំ និញ (ប្រុស
- ឡាំ ធី យឿន (ស្រី)
- ឡាំ សឹម (ប្រុស)
- ឡាំ ធី ញ៉ី (ស្រី)
- ឡាំ ធី តូ (ស្រី)
- ឡាំ ធី ទ្រឿង (ស្រី)
- ឡាំ ធី ហាក (ស្រី)
- ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
- ឡាំ ធី លន់ (ស្រី)
- ឡាំ ថាញ់ វិញ (ប្រុស)
បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធីអ៊ុក មានបុត្រប្រុស ស្រីចំនួន ៤ នាក់ គឺ៖
- សឺង ហ្វា យ៉ិន (ស្រី)
- សឺង សេរីវុធ (ប្រុស)
- សឺង ទី ឡាយ (ប្រុស)
- សឺង ង៉ុក ម៉ាយ (ស្រី)
ការសិក្សាអប់រំ
បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឹង ណែវ ជាឪពុកបានស្លាប់ចោលទុកឲ្យនៅក្រោមការបីបាច់ ថែរក្សាពីអ្នកម្តាយឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារលោក បានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ធំ ខេត្តព្រះត្រពំាង ។ ក្រោយមកលោកយាយ ថាច់ ធី តុប បាន បញ្ជូនលោកឲ្យទៅរៀននៅសាលាបឋមសិក្សាជាន់ដំបូង នាទីរួមខេត្តព្រះត្រពាំង និងទៅបន្តការសិក្សាថ្នាក់បឋមសិក្សា បំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សា នៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យលោកបានទៅបន្តការសិក្សា នាទីក្រុងប៉ារិស ប្រទេសបារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោកក៏បានទៅបន្ត ការសិក្សានៅប្រទេសបារាំង ជាមួយលោកផងដែរ។
ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២
ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ , លោក ប៉ាច ឈឺន និងលោក សឹម វ៉ា បានរួមគ្នាបង្កើតសារព័ត៌មានជាភាសាខ្មែរលើកដំបូង នៅស្រុកខ្មែរ ឈ្មោះ «នគរវត្ត» ដែលមាន លោក ប៉ាច ឈឺន ជាចាងហ្វាងនយោបាយសារព័ត៌មានមួយនេះ ។ រដ្ឋបុរសទាំងបីរូបនេះ កាលនោះ មានវ័យខ្ទង់ ៣០ ឆ្នាំ បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនបណ្ឌិត្យ និងក្រោយមក គេបានតែងតាំងបណ្ឌិត សឺង ង៉ុកថាញ់ ជាបណ្ណាគារក្សនៃពុទ្ធសាសនបណ្ឌិត្យ ។
គោលជំហររបស់កាសែត «នគរវត្ត» ពេលនោះ គឺសរសេរគាំទ្រខ្មែរ ដោយមិនប្រឆាំងបារាំងសែស ។ កាសែតនេះបានសរសេរប្រឆាំងនឹងការគ្របសង្កត់របស់ជនជាតិយួនមកលើរាជការនៃប្រទេសកម្ពុជា, ការគ្របសង្កត់របស់ចិនមកលើពាណិជ្ជកម្ម ព្រមទាំងនិយាយអំពីកង្វះខាតការងារសមរម្យសម្រាប់បញ្ញវន្តខ្មែរ។
បទនិពន្ធក៏បានបន្ទោសឈ្មួញចិននៅតាមជនបទ ដែលប្រកបរបរឲ្យខ្ចីប្រាក់ ដោយយកការប្រាក់ខ្ពស់បាន បន្ទោសការយឺតយ៉ាវរបស់បារាំងសែសក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសិក្សាអប់រំ បានបន្ទោសការខ្វះខាតឥណទាន សម្រាប់កសិករខ្មែរខ្ចី និងបន្ទោសការបើកប្រាក់បៀវត្សតិចដល់អ្នករាជការខ្មែរទាំងឡាយផងដែរ ។ តែការសំខាន់ជាងនេះទៅទៀត កាសែត នគរវត្ត បានប្រឹងប្រែងបង្ហាញថា ប្រវត្កិសាស្ត្ រនិងការប៉ងប្រាថ្នាផ្សេងៗ របស់ខ្មែរ ខុសប្លែកគ្នា ពីប្រវត្តិសាស្ត្រ និងការប៉ងប្រាថ្នារបស់យួន ។ មានវិចារណកថាមួយ ក៏បានប្រៀបធៀបការវាតទី ទឹកដីរបស់ហ៊ីត្លែរនៅក្នុងទ្វីអឺរ៉ុបទៅនឹងការពង្រីកទឹកដីរបស់ប្រទេសយួន មកលើកម្ពុជាក្នុងសតវត្សទី ១៩ ។ គំនិតប្រឆាំងយួនលេចឡើងជា បណ្តើរៗ នៅក្នុងអត្ថបទកាសែត នគរវត្ត ដែលជាគំនិតមួយបាន ហូរចូលទៅក្នុងមនោគមវិជ្ជានៃគ្រប់រដ្ឋាភិបាលខ្មែរទាំងឡាយ ក្រោយឯករាជ្យរហូតដល់ការឈ្លានពានរបស់យួននៅចន្លោះឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែ នៅក្នុងបរិបទប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាផ្ទាល់ អ្វីដែលសំខាន់ពីកាសែត នគរវត្ត នោះ គឺថា ជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ដែលមានការសាសងទាក់ទងគ្នារវាង «មេកម្លាំង» បារាំងសែលជាមួយនឹង «កូនក្មួយ» ខ្មែរ ដែលបារាំងសែស ប្រកាន់ចោទថា «ដេកសំងំ» ព្រមទាំងវរជនខ្មែរផងដែរ ។ នៅដើមឆ្នាំ ១៩៣៧ កាសែតនេះមួយលេខៗ មានបោះពុម្ពចេញផ្សាយឲ្យច្រើនលើសពី ៥០០០ ច្បាប់ ហើយអ្នកអានប្រាកដជាមានចំនួនច្រើនលើសពីនោះទៅទៀត ។
បទនិពន្ធក៏បានបន្ទោសឈ្មួញចិននៅតាមជនបទ ដែលប្រកបរបរឲ្យខ្ចីប្រាក់ ដោយយកការប្រាក់ខ្ពស់បាន បន្ទោសការយឺតយ៉ាវរបស់បារាំងសែសក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសិក្សាអប់រំ បានបន្ទោសការខ្វះខាតឥណទាន សម្រាប់កសិករខ្មែរខ្ចី និងបន្ទោសការបើកប្រាក់បៀវត្សតិចដល់អ្នករាជការខ្មែរទាំងឡាយផងដែរ ។ តែការសំខាន់ជាងនេះទៅទៀត កាសែត នគរវត្ត បានប្រឹងប្រែងបង្ហាញថា ប្រវត្កិសាស្ត្ រនិងការប៉ងប្រាថ្នាផ្សេងៗ របស់ខ្មែរ ខុសប្លែកគ្នា ពីប្រវត្តិសាស្ត្រ និងការប៉ងប្រាថ្នារបស់យួន ។ មានវិចារណកថាមួយ ក៏បានប្រៀបធៀបការវាតទី ទឹកដីរបស់ហ៊ីត្លែរនៅក្នុងទ្វីអឺរ៉ុបទៅនឹងការពង្រីកទឹកដីរបស់ប្រទេសយួន មកលើកម្ពុជាក្នុងសតវត្សទី ១៩ ។ គំនិតប្រឆាំងយួនលេចឡើងជា បណ្តើរៗ នៅក្នុងអត្ថបទកាសែត នគរវត្ត ដែលជាគំនិតមួយបាន ហូរចូលទៅក្នុងមនោគមវិជ្ជានៃគ្រប់រដ្ឋាភិបាលខ្មែរទាំងឡាយ ក្រោយឯករាជ្យរហូតដល់ការឈ្លានពានរបស់យួននៅចន្លោះឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែ នៅក្នុងបរិបទប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាផ្ទាល់ អ្វីដែលសំខាន់ពីកាសែត នគរវត្ត នោះ គឺថា ជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ដែលមានការសាសងទាក់ទងគ្នារវាង «មេកម្លាំង» បារាំងសែលជាមួយនឹង «កូនក្មួយ» ខ្មែរ ដែលបារាំងសែស ប្រកាន់ចោទថា «ដេកសំងំ» ព្រមទាំងវរជនខ្មែរផងដែរ ។ នៅដើមឆ្នាំ ១៩៣៧ កាសែតនេះមួយលេខៗ មានបោះពុម្ពចេញផ្សាយឲ្យច្រើនលើសពី ៥០០០ ច្បាប់ ហើយអ្នកអានប្រាកដជាមានចំនួនច្រើនលើសពីនោះទៅទៀត ។
តើអ្នកណាជាអ្នកអានកាសែតនេះ ? អ្នកណាជាវរជនថ្មី ? ភាគច្រើនហាក់ដូចជាបុរសខ្មែរក្មេងៗ ដែលធ្លាប់មានតួនាទីទាបនៅក្នុងរាជការដែលបានសិក្សាយ៉ាងហោចណាស់ក៏មួយរយៈពេលដែរតាមប្រព័ន្ធសិក្សាបារាំងសែស ។ ពួកអ្នកទាំងនោះភាគច្រើន សុទ្ធសឹងតែជាអ្នករស់នៅទីក្រុងភ្នំពេញ ។ នៅក្នុង កំណត់ប្រវត្តិរូប អំពីសម័យនោះ លោក ប៊ុន ចន្ទម៉ុល ដែលជា មន្ត្រីជាន់ខ្ពស់ក្នុងរបបសាធារណរដ្ឋខ្មែរបានថ្លែងថា កាសែតនេះ ទុកខ្លួនថា មានបេសកកម្មដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យភ្ញាក់រឭក។ រូបភាពនេះឋិតនៅ រហូតមកដល់ទសវត្សឆ្នាំ ១៩៥០ គឺពេលដែលលោក សឺង ង៉ុកថាញ់ ត្រឡប់មកពីការនិរទេសវិញ ក៏បានបង្កើតកាសែតជាតិនិយមមួយផ្សេងទៀត ដោយដាក់ចំណងជើងថាខ្មែរក្រោក ។ កាសែត នគរវត្ត មានសារៈសំខាន់ណាស់ ដោយសារបានផ្តល់ឱកាស់ដល់ខ្មែររាប់ពាន់នាក់ឲ្យអានព័ត៌មានផ្សេងៗ ស្តីពីពិភពលោកខាងក្រៅ ដែលតែងជាភាសាខ្មែរជាលើកដំបូងក្នុងសម័យនោះ ។
ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋាន ព្រះសង្ឃនិងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនា នាទូទាំងប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត ។ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ ទិសទី ។
ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យបារាំង ដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ ។នេះគឺជាមហាបាតុកម្មបានកើត ឡើងជាលើដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជា ពលរដ្ឋជាង៥០០ នាក់ ។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាប់យ៉ាងចាស់ដៃព្រមទាំងបានរកចាប់ ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុករួច និរទេសទៅកោះត្រឡាចរហូតដល់បានបាត់បង់ជីវិត ដូចជាព្រះអាចារ្យ ហែម ចៀវ ជាដើម ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុកម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ, ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក ក៏បានភៀសខ្លួនទៅទីក្រុងបាងកក ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រក កោននយោបាយនៅប្រទេសជប៉ុន ។
ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា
ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាពី ថ្ងៃ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។ នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋ ប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុកព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន ។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស ។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិតសឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី និង ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូល មកត្រួតត្រាឥណ្ឌូចិនម្តងទៀត ក៏បានចាប់ខ្លួន នាយក រដ្ឋមន្ត្រី សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅ ព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយ មកបារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ ទៅបង្ខាំងទុកនៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បានឆ្លៀតរៀនបន្តរហូតដល់ បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ ។
ការបង្កើតសារព័ត៌មាន«ខ្មែរក្រោក»
ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅ ប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈ ពេល ៦ ឆ្នាំ ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា «ខ្មែរក្រោក» ដោយ បានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយ ដំបូងថា« យើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំ សណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅ មុខបានឡើយ » ។
ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។
ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។
ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧នៃពលប្រ ហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់បានភៀសខ្លួនចេញ ពីរាជធានីដោយបានយកទៅនូវវិទ្យុទាក់ទងមួយគ្រឿង និង រត់ទៅ ជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុង នោះមានបញ្ញវន្តឆ្វេង និយមដ៏ល្បីម្នាក់គឺលោកអៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំ ដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាបដែលចូលកម្លាំង ជាមួយ«ខ្មែរឥស្សរៈ» មួយក្រុមដែល
ដឹកនាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទក្រុង ហ្សឺណែវបាន ប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជា កណ្តាល, លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវ រាប់ជា ដីខាងត្បូង (Nam Kỳ) ។ ពេលនោះ ប្រទេសយួនត្រូវចែក ជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើងត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលសាធារណ
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទក្រុង ហ្សឺណែវបាន ប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ដែលមានកម្ពុជា កណ្តាល, លាវ និង យួន ចំណែកកូសាំងស៊ីន(កម្ពុជាក្រោម) ត្រូវ រាប់ជា ដីខាងត្បូង (Nam Kỳ) ។ ពេលនោះ ប្រទេសយួនត្រូវចែក ជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើងត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលសាធារណ
រដ្ឋប្រជាមានិតយួន ( Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិញ ជាមេដឹកនាំឯភាគខាងត្បូងចាប់ ពីខ្សែស្រប ទី ១៧ ទៅទិសខាងត្បូងដែលមានដែន ដីចម្ប៉ា និងដែនដីកម្ពុជាក្រោម ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី ។
នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក ។ក្នុងពិធីនេះដែរបណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា « ពេលការតស៊ូរបស់ យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ ហើយ តែបេសកកម្មកូនខ្មែរនៅមិន ទាន់ចប់នៅ ឡើយទេ ក្នុងការការពារទឹកដីខ្មែរ ឲ្យបានគង់វង្ស និង ជា ពិសេស គឺការទាមទារទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់មកវិញ» ។ ក្រោយមកកងទ័ព«ចលនាខ្មែរឥស្សរៈ » ក៏បានដាក់អាវុធចុះចូលរួមរស់ ក្នុងសង្គម ជាតិវិញ ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ ពេលនោះបំរុង នឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរតែសម្តេចនរោត្តម សីហនុ បានជំទាស់ដំណើររបស់លោក ។
ការបង្កើត«ចលនាខ្មែរសេរី»
ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំងបណ្ឌិតសឺង ង៉ុក ថាញ់ បានត្រឡប់ទៅកម្ពុជា ក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់ នូវកេរមត៌កផ្តាល់ខ្លួន ដើម្បី បង្កើតចលនាមួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូដើម្បីសេរីភាព ខ្មែរក្រោម»ដែលត្រូវបានកំពុងឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួនផ្តាច់ការកាន់សាសនា កាតូលិកម្នាក់ឈ្មោះ ង៉ូ ដិញ យ៉េម នៃរបបសាធារណ រដ្ឋយួននិងការ ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម ។ «ចលនាខ្មែរសេរី» នេះ ត្រូវបានបង្កើតនៅថ្ងៃទី១៦ តុលា ១៩៥៨ ជាលើដំបូងនៅភូមិធំ សង្កាត់ឡុក និញ(Lộc Ninh) ខេត្តនាគគរី (Bình Long) កម្ពុជាក្រោមដោយមានសមាជិកចូលរួមប្រមាណជា ១៤០ អង្គ និង រូប ។
កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជា ខ្មែរក្រោមដែលមានគំនិតជាតិសាសន៍ខ្ពស់មាន
សតិ សម្បជញ្ញៈស្នេហាជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹងអង់អាចក្លាហាននិងមានការអត់ធ្មត់ក្នុងការលំបាក គ្រប់បែបយ៉ាង ។
ក្នុងចំណោមកងទ័ពនេះ ក៏មានបងប្អូនកូនក្មួយជាច្រើននាក់របស់ បណ្ឌិតសឺង ង៉ុក ថាញ់ ទាំងខាងត្រកូលសឺងនិងទាំងខាងត្រកូល ឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ ។
អំពីយុទ្ធសាស្ត្ររបស់«ចលនាខ្មែរសេរី»
ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី »បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពី គោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ចឃោសនា និង សេដ្ឋកិច្ច ។ល។ មូលដ្ឋាននេះ មានចម្ងាយ ពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែលបានស្លាប់ បាត់ជីវិតដោយជម្ងឺគ្រុនចាញ់នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបាន រៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម ។ បណ្ឌិតសឺង ង៉ុកថាញ់ បានប្រសិទ្ធិ នាមយុវជនតស៊ូជំនាន់នោះថាសិស្សជំនាន់ខូវណាម និង មូលដ្ឋាននោះថាមូលដ្ឋានខូវណាម ។ ក្រោយមកបណ្ឌិតសឺង ង៉ុក ថាញ់ បាន បង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារ កិច្ច ឃោសនាអប់រំ និងបណ្តុះបណ្តាលកម្លាំងស្នូលនៃ«ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូប ដែលស្ម័គ្រចិត្តចូលរៀន ។ ក្នុងចំណោមសិស្សទាំងនេះមានសិស្សនារី ម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញសកម្មភាព ខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រ សិទ្ធិនាមដល់មូលដ្ឋាននេះថាមូលដ្ឋាន គឹម សេដ្ឋា និងសិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា ។ មូលដ្ឋាន គឹម សេដ្ឋា គឺជា មូលដ្ឋាននយោបាយ ខាងធ្វើសង្គ្រាម ដែលបុគ្គលិកជំនាន់នោះបានចុះ ទៅគ្រប់ខេត្តទាំងអស់នៅ ដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាម បណ្តោយជាយដែនកម្ពុជា និងកម្ពុជាក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំង ចលនាខ្មែរសេរីស្នូល ។ ចលនាខ្មែរសេរីមាន សកម្មភាពរីកឆាប់រហ័ស ណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួន ពាសពេញកម្ពុជា ក្រោមរហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើ ឲ្យប្រជាពលរដ្ឋខ្មែរ នៅកម្ពុជាមួយចំនួនធំភាគច្រើនជាមិត្តភក្តិរបស់លោកបានភៀសខ្លួន ពីកម្ពុជាទៅកម្ពុជាក្រោមរួមសហការជាមួយលោក ដើម្បីជួយបង្រៀន វិជ្ជាភូមិសាស្រ្ត ប្រវត្តិសាស្ត្រប្រវត្តិតស៊ូ និងអប់រំវិន័យទ័ព ។ល។
អំពីសង្រ្គាមនៅវៀតណាម
ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៧៥ គឺជារយៈ ពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរត្រូវបានឋិតនៅក្នុងភ្លើងសង្គ្រាម ។ នេះគឺជាសង្គ្រាមដែលបានកើតឡើងដោយភាគីទាំងពីរដែលមានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa )និង សហរដ្ឋអាមេរិក នៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រ ទេសមួយចំនួនផ្សេងទៀតមានដូចជាអូស្ត្រាលី , New Zealand , កូរេ, ថៃឡង់ និង ភីលីភីន ដែលបានចូលរួមផ្ទាល់ ភាគីម្ខាងទៀតគឺខាង សាធារណរដ្ឋប្រជាធិបតេយ្យយួន( Việt Nam Dân Chủ Công Hòa) នៅ វៀតណាមខាងជើងក្រោមការដឹកនាំរបស់គណៈបក្សពលកម្មវៀត ណាម (ឈ្មោះ បក្សកុម្មុយនិស្តយួន ក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួមជាមួយក្រុមបក្សកុម្មុយនិស្តនៅខាងវវៀតណាមខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិ សេសគឺ សូវៀត និង ចិន ។ សង្គ្រាមនេះ ពិតមែនតែគេហៅថា « សង្គ្រាមនៅវៀតណាម» តែវាត្រូវបាន រាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេស លាវ និង កម្ពុជា ត្រូវបានចូលរួមនៅក្នុងសង្គ្រាមនេះ ដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាមនេះ គឺជាសង្គ្រាម ឥណ្ឌូចិនលើកទីពីរ ។
នៅវៀតណាម សារព័ត៌មាន និង សៀវភៅ យួន បានសរសេរព័ណ៌នា សង្គ្រាមនេះដោយដាក់ឈ្មោះថា « ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះ ប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និង ដើម្បីកំណត់សំគាល់ឲ្យបានច្បាស់រវាងសង្គ្រាមដទៃៗទៀតដែលបានកើតឡើងនៅ ប្រទេសយួន ដូចជា សង្រ្គាមប្រឆាំងបារាំង,ប្រឆាំងជប៉ុន, និងប្រឆាំងចិនរបស់ជនជាតិយួន ។ ក្រុមមនុស្សមួយចំនួនគេបានចាត់ឈ្មោះថា«ការតស៊ូ ប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាព សត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង ។
មនុស្សមួយចំនួនផ្សេងទៀតបានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលមានការពេញនិយមហៅចំពោះតែអ្នកនៅក្រៅ ប្រទេសឬនៅអ៊ឺរុប ។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀត ណាម» ព្រោះវា មានភាពសត្យានុម័តជាង ។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិបតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធារណរដ្ឋយួន (Việt Nam Cộng Hòa)សុំចុះចាញ់រណសិរ្សប្រជាជនរំដោះវៀតណាមខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មករដ្ឋាភិបាលបណ្តោះអាសន្ន មួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង ។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិត យួនខាងជើង និង រដ្ឋាភិបាសាធារណរដ្ឋវៀតណាម ខាងត្បូង បានរួបរួមគ្នា នៅឆ្នាំ ១៩៧៦ ហើយដាក់ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន ។
នៅវៀតណាម សារព័ត៌មាន និង សៀវភៅ យួន បានសរសេរព័ណ៌នា សង្គ្រាមនេះដោយដាក់ឈ្មោះថា « ការតស៊ូប្រឆាំងអាមេរិកដើម្បីរំដោះ ប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និង ដើម្បីកំណត់សំគាល់ឲ្យបានច្បាស់រវាងសង្គ្រាមដទៃៗទៀតដែលបានកើតឡើងនៅ ប្រទេសយួន ដូចជា សង្រ្គាមប្រឆាំងបារាំង,ប្រឆាំងជប៉ុន, និងប្រឆាំងចិនរបស់ជនជាតិយួន ។ ក្រុមមនុស្សមួយចំនួនគេបានចាត់ឈ្មោះថា«ការតស៊ូ ប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាព សត្យានុម័ត ព្រោះនៅមានកត្តាសង្គា្រមផ្ទៃក្នុង ។
មនុស្សមួយចំនួនផ្សេងទៀតបានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលមានការពេញនិយមហៅចំពោះតែអ្នកនៅក្រៅ ប្រទេសឬនៅអ៊ឺរុប ។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀត ណាម» ព្រោះវា មានភាពសត្យានុម័តជាង ។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ ១៩៧៥ ពេលដែលប្រធានាធិបតីយួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធារណរដ្ឋយួន (Việt Nam Cộng Hòa)សុំចុះចាញ់រណសិរ្សប្រជាជនរំដោះវៀតណាមខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មករដ្ឋាភិបាលបណ្តោះអាសន្ន មួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវបានកើតឡើង ។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិត យួនខាងជើង និង រដ្ឋាភិបាសាធារណរដ្ឋវៀតណាម ខាងត្បូង បានរួបរួមគ្នា នៅឆ្នាំ ១៩៧៦ ហើយដាក់ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់បច្ចុប្បន ។
ការបបង្កើតកងកម្លាំងពិសេសខ្មែរ
ក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម ហើយមានការប្រទាញប្រទង់សង្គ្រាមផ្ទៃក្នុង នៃជនជាតិយួន (លោកសេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋ វៀតណាម ចាប់ផ្សឹក ឲ្យទៅធ្វើជាទាហានកំណែនរបស់ពួកគេ និងខ្មែរ ក្រោមខ្លះចាញ់បោក យួនកម្មុយនិស្ត ក៏ចូលទៅបំរើឲ្យកងទ័ពរបស់ យៀកកុងដើម្បីប្រឆាំងរបបសាធារណរដ្ឋយួននិងអាមេរិកកាំង ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោកបាន បង្កើតកងកម្លាំង ពិសេសខ្មែរនៅមណ្ឌល
ឡុកនិញ ។ បន្ទាប់មក កងទ័ពនៃ កងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជានិងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រ ហារពួកកងទ័ពយៀងកុងចូលទឹកដីកម្ពុជា ។ កងកម្លាំងពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែន របស់យួនសេរី នៃរដ្ឋការសាធារណរដ្ឋយួនឡើយ ។ គោលជំហររបស់ កងកម្លាំងពិសេសខ្មែរគឺប្រឆាំងនឹងយួន កុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាក្រោមនិងកម្ពុជាកណ្តាលមិនមែនប្រឆាំងសម្តេច នរោត្តមសីហនុឡើយ (សម័យនោះ
សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួកយៀកកុងយកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់
វាយកងទ័ពអាមេរិកកាំង និង បានផ្តល់ស្បៀងអាហារជាដើមដល់កងទ័ពយៀកកុងទៀតផង ) ។
ទាហានរបស់កងកម្លាំងពិសេសខ្មែរដែលបានពលីជីវិតរួមមាន
ដោយជម្ងឺ
- យុវជន ខូវ ណាម
- កញ្ញា គឺម សេដ្ឋា
- លោក ញ៉ឹក ញ៉ុក
- លោក ថាច់ ធ្វឹង សាវី
- លោក គឹម តុង
- លោក សឺង យឹម
- លោក ថា សី
- អ្នកស្រី ថាច់ ធី សោន ។ល។
ដោយប្រយុទ្ធជាមួយកងទ័ពយួន
- លោក សឺង សុវណ្ណ ( កូនប្រុស សឺង ង៉ុក ថាញ់ )
- លោក ឡាំ ថាញ់ ស៊ឺ
- លោក ថាច់ សួន
- លោក ថាច់ ដូប
- លោក ថាច់ សិក្សា
- លោក ថាច់ សុខ
- លោក ថាច់ លឿង
- លោក ថាច់ នេ
- លោក តោ ត្រាន់
- លោក ថាច់ សឹម
- លោក ថាច់ ខ្លាំង
- លោក ថាច់ ស៊ីវត្ថា
- លោក គឹម វង់
- លោក ថាច់ សាយ
- លោក ថាច់ ញៀន
- លោក ថាច់ ឃ្លាំង
- លោក គឹម វែន
- លោក គង់ សូត្រ ។ល។
ដោយខ្មាំងលបសម្លាប់
- លោក ថាច់ តួង
- លោក ឡាំ លី
- លោក ថាច់ ចាន់
- លោក សម ហ៊ឹម
- លោក ថាច់ សូរី
- លោក ថាច់ ជាយ
- លោក ត្រឹង ហឹម
- លោក គឹម ចក់
- លោក គឹម វៀង ។ល។
យុទ្ធជនដែលបានពលីជីវិតនៅប្រទេសកម្ពុជា
- លោក ព្រាប ឥន្ទ
- លោក ថាច់ យ៉ាំង
- លោក សៅ ង៉ុយ
- លោក ចៅ បរី
- លោក មធុរា
- លោក ថាច់ សីហា
- លោក ថាច់ ញើង
- លោក សំសាវ៉ាត
- លោក សាម សមេធ
- អាចាសរ្យ ប្រុក
- លោក ទាវ
- លោក សាន ។ល។
យុទ្ធជនដែលបានបាត់ខ្លួន
- ថាច់ សុផល
- លោក ថាច់ វឿង ។ល។
ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេសខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។
ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាលើក ទី ២
ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាលើក ទី ២ ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ ដល់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២។ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ នៅទីក្រុងភ្នំពេញសភាទាំងពីរ និងរដ្ឋាភិបាល ស្រោចស្រង់ជាតិបានសម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុចេញពីតំណែងប្រមុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់ ។ ការទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះ ត្រូវបានគេមើលឃើញថា ដោយស្តេចសីហានុ បានគាំទ្រវៀតកុងនិងចិនប៉ែកាំងដោយឲ្យយួន កម្មុយនិស្ត យកទឹកដីប្រទេសកម្ពុជាធ្វើជាទីតាំងសមរភូមិប្រយុទ្ធ នឹង យួនខាងត្បូងនិងអាមេរិកកាំង ។
ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុចេញពីតំណែងប្រទេសកម្ពុជាបានប្តូរឈ្មោះទៅ ជាសាធារណរដ្ឋខ្មែរហើយរបបថ្មីមួយនេះ ត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើង ធ្វើជាយក រដ្ឋមន្ត្រីម្តងទៀតនៅក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេសកម្ពុជា ។ សមសភាពរដ្ឋាភិបាលរបស់លោកនាពេលនោះរួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូបរដ្ឋមន្ត្រី ១១ ហើយរូបបលោកផ្ទាល់ត្រូវបានបំ ពេញតួនាទីជារដ្ឋមន្ត្រីទី ១ ផង និង រដ្ឋមន្ត្រីក្រសួងការបរ ទេសផង ។
ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពី តំណែងនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយបានវិលត្រឡប់មករស់នៅ កម្ពុជាក្រោមធ្វើវិញ ។
អវសានជីវិត
អវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺស្លាប់នៅក្នុងគុកបក្សកុម្មុយនិស្តយួន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួនកុម្មុយ និស្តខាងជើងបានទទួលជ័យជំនះ លើរបបយួនសេរីភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជនជាតិ ដើមខ្មែរក្រោមជំនួសយួនសេរីវិញ ។
យោងតាម លិខិតជូនដំណឹងមរណៈ មួយ ច្បាប់ចេញពីក្រសួងមហាផ្ទៃបក្សកុម្មុយនិស្តយួន ជូន ដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែ កក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ ត្រូវបានចាប់ខ្លួនៈថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីទោសៈធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា ថ្ងៃខែឆ្នាំស្លាប់ៈថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោងៈ១១ និង ៤០ នាទី កន្លែងស្លាប់ៈក្នុងគុកជីវ៉ា ( Trại Cải Tạo Chí Hòa ) អាយុៈ ៦៩ ឆ្នាំ ។
សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំ ជាផ្លូវការគឺថ្ងៃទី ០៧ ធ្នូ ១៩០៨៕
ឯកសារយោង
- ដោយ ថាច់ ប្រីជា គឿន
- អំពើឈ្លានពានកម្ពុជា ដោយ សោម សេកកុមារ
Comments
Post a Comment