Posts

Showing posts from April, 2020

ប្រវត្តិសាស្រ្តប្រទេសខ្មែរ

Image
        ដោយសារតែអាក់ខាននៃការសិក្សាស្រាវជ្រាវបុរេប្រវត្ថិរបស់ប្រទេសកម្ពុជា ទើបមិនមាននរណាម្នាក់បាន ដឹងឲ្យប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតំាងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជា បានឲ្យដឹងថា មនុស្សដែលបានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើម សតវត្សទី ៤០០០ មុនគ.ស ហើយដំណំាស្រូវត្រូវដំាដុះនៅលើទឹកដីកម្ពុជាតំាងតែពីមុនសតវត្ស​​​​​​​​​​​​​​ទី១នៃព.ស មកម្ល៉េះ។ ប្រជាជនកម្ពុជាដំបូង បានរស់នៅទីនេះ មុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសមកពីភាគខាងជើង ទោះបីពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១ នៃព.ស ពួកអ្នកជំនួញជនជាតិ ចិន   បានចាប់ផ្តើមសរសេរពីវត្តមានអាណាចក្រមួយ ក្នុងប្រទេស កម្ពុជា ដែលស្ថិតលើឆ្នេរនិងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះ មានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនិង វប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវ អក្ខរក្រម ទម្រង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម  សាសនា ហិណ្ឌូ និងព្រះពុទ្ ធ និងប្រព័ន្ធនៃការបែងចែកថ្នាក់ដឹកនំា ។ បើតាមជំនឿអ្នកស្រុកវិញ ថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណខ័ន្ធ បុព្វបុរសគឺមានការទាក់ទងឬលាយឡំជាមួយសាសនាឥណ្ឌា ហ

ប្រវត្តិសាស្រ្តវៀតណាម

Image
            ប្រវត្តិសាស្រ្តវៀតណាម បានចាប់ផ្តើមប្រមាណ ២៧០០ ឆ្នំា មកហើយ។ ជាយូរណាស់មកហើយទំនាកក់ទំនងជាប្រវត្តិសាស្រ្តសំខាន់បំផុតរបស់វៀតណាម គឺប្រទេសចិន ។ បុរេប្រវត្តិវៀតណាម បានបញ្ចូលបន្ថែមនូរឿងព្រេងមួយតំណាលពីនគរមួយឈ្មោះថា វ៉ានឡាង ( Van lang ) ២៨៥៨ ដល់ ២៧៨៧ ម.ស) ដែលរាប់បញ្ចូលនៅតំបន់ស្វ័យយ័តគ័ងស៊ី និងខេត្តគ័ងតុងប្រទេសចិន ក៏ដូចជាមានភាគខាងជើងប្រទេសវៀតណាមដែរ។ ក្រោយមកទៀត រាជវង្សបន្តបន្ទាប់នៅស្រុកចិនបានកាន់កាប់វៀតណាមដោយផ្ទាល់ អស់ជាច្រើនសម័យកាលចាប់ពីឆ្នំា ២០៧ ម.គ រហូតដល់ឆ្នំា ៩៣៨ គ.ស  ពេលនោះ វៀតណាមបានទទួលឯករាជ្យមកវិញ ។ វៀតណាមនៅតែជារដ្ឋមួយចំណុះរបស់ចិន ដែលជាប្រទេសជិតខាងដ៏ធំជាងគេ អស់រយៈពេលច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេស ក៏ប៉ុន្តែបានរុញច្រាន ចេញនូវការលុកលុយរបស់ចិនហើយ ដូចគ្នានេះដែរ ក៏មានការលុកលុយបីដងពីសំណាក់ពួកម៉ុងហ្គោល​ រវាងឆ្នំា ១២៥៥ និង ១២៨៥ ទៀត។ ព្រះចៅអធិរាជ ថ្រាន ញ៉ាន តុង( Tran Nhan tong ) ក្រោយមកបានធ្វើជារដ្ឋចំណុះរាជ្យវង្ស យាន តាមផ្លូវទូត ដើម្បីជៀសវាងជម្លោះតទៅទៀត។ តំណាក់កាលឯករាជ្យបណ្តោះអាសន្នបានត្រូវបញ្ចប់ក្នុងពាំក់កណ្តាលរហូតដល់ចុងសតវត្សទី១៩ នៅពេលដែលប្រទេសត្រូវបានដាក់ក្រោមអាណានិគមបារាំង។ អំឡុ